ជនសង្ស័យ​៣​នាក់ ដើរ​ចាយ​ក្រដាស់ប្រាក់​ដុល្លារ​ក្លែងក្លាយ ត្រូវបាន​អាវុធហត្ថ​ឃាត់ខ្លួន​

ភ្នំពេញ: ​ជនសង្ស័យ​ចំនួន​៣​នាក់ ដើរ​ចាយ​ក្រដាស់ប្រាក់​ដុល្លារ​ក្លែងក្លាយ ត្រូវបាន​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​មង្គលបុរី ធ្វើការ​ឃាត់ខ្លួន​នៅវេលា​ម៉ោង​៥ ថ្ងៃទី​២៥​ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ចំណុច​កន្លែង​លក់​ទូរស័ព្ទ​យីហោ យី​លាភ ជា​ម្ចាស់​ហាង ភេទ​ស្រី​អាយុ​៤២​ឆ្នាំ នៅ​ភូមិ ឃុំ ឫស្សី​ក្រោក ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ​។​

​យោងតាម​ពាក្យបណ្តឹង​របស់​ម្ចាស់​ហាង​ឈ្មោះ​យី​លាភ បាន​ប្តឹង​ជនសង្ស័យ​ឈ្មោះ ហុក ដូ​ក នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៦ បានមក​ទិញ​ស៊ីម​ទូរស័ព្ទ​នៅផ្ទះ​ជនរងគ្រោះ ក្រដាស់ប្រាក់​២០​ដុល្លារ​រួច​ចេញទៅ​បាត់​។ ពេលនោះ​ម្ចាស់ផ្ទះ ទើប​ដឹងថា ក្រដាស់ប្រាក់​នោះ​ក្លែងក្លាយ ទើប​ទៅ​ដាក់ពាក្យ​បណ្តឹង​ទៅ​កងរាជអាវុធហត្ថ​ស្រុក​មង្គលបុរី​តែម្តង​។ ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​ហើយ លុះ​នៅ​ព្រឹក​ថ្ងៃទី​២៥​ខែកុម្ភៈ​ឆ្នាំ​២០១៦ ជនសង្ស័យ​បានមក​ទិញ​ស៊ីម​កាត​ម្តងទៀត ពេលនោះ​ម្ចាស់ផ្ទះ​បាន​រាយការណ៍​ទៅ​អាវុធហត្ថ​។ ក្រោយពី​បានទទួល​ព័ត៌មាន​ហើយ កងកម្លាំង​អាវុធហត្ថ​ស្រុក​មួយក្រុម​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី​រស់​សំបូរ មេបញ្ជាការ​អាវុធហត្ថ​ស្រុក​មង្គលបុរី បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ រួច​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ ហើយ​ឈានទៅដល់​ឃាត់​បក្ខពួក​២​នាក់​បន្ថែមទៀត រួច​បញ្ជូនមក​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​សាកសួរ​។​

​លោក​វរសេនីយ៍ត្រី ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​ស្រាវជ្រាវ​យុត្តិធម៌ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​៣​នាក់​មាន ឈ្មោះ​១/​ហុក ដូ​ក ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មុខរបរ​ជាងសំណង់ ទីលំនៅ​ភូមិ​ដាក់​សរសរ ឃុំ​ឱ​ម៉ា​ល់ ស្រុក ខេត្ត បាត់ដំបង​។ ២/​ឈ្មោះ គី ចិន្តា ភេទ​ប្រុស អាយុ ២៦ ឆ្នាំ មុខរបរ​កម្មករសំណង់ រស់នៅ​ភូមិ .​ឃុំ​រកា ស្រុក​ពារាំង ខេត្តព្រៃវែង និង​៣/​ឈ្មោះ ហៀ​ង ប៉ូច ភេទ​ប្រុស អាយុ ២៧ ឆ្នាំ មុខរបរ​តៃកុង​ឡាន​ក្រុមហ៊ុន​សំណង់ រស់នៅ​ភូមិ ត្របែក ឃុំ​ស្តៅ​កោង ស្រុក​បាភ្នំ ខេត្តព្រៃវែង​។ អាវុធហត្ថ​បាន​ដកហូត​វត្ថុតាង មាន​ក្រដាស់ប្រាក់​ក្លែងក្លាយ​ប្រភេទ​២០​ដុល្លារ​ចំនួន​៤​សន្លឹក រថយន្ត​១​គ្រឿង​ម៉ាក​ហ្វ​ត ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​២H ០២៧៥។ ​ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​

ជនសង្ស័យ​៣​នាក់ ដើរ​ចាយ​ក្រដាស់ប្រាក់​ដុល្លារ​ក្លែងក្លាយ ត្រូវបាន​អាវុធហត្ថ​ឃាត់ខ្លួន​

ជនសង្ស័យ​៣​នាក់ ដើរ​ចាយ​ក្រដាស់ប្រាក់​ដុល្លារ​ក្លែងក្លាយ ត្រូវបាន​អាវុធហត្ថ​ឃាត់ខ្លួន​

ជនសង្ស័យ​៣​នាក់ ដើរ​ចាយ​ក្រដាស់ប្រាក់​ដុល្លារ​ក្លែងក្លាយ ត្រូវបាន​អាវុធហត្ថ​ឃាត់ខ្លួន​