រថយន្ដ​យី​ឌុប​ខ្នាត​យក្ស ដឹក​ដំឡូង​ផ្ទុក​លើស​ទម្ងន់ បាក់​ស្ពាន​នៅ​ស្រុក​ឆ្លូង​

ក្រចេះ: រថយន្ដ​យី​ឌុប​ដឹក​ដំឡូង ផ្ទុក​លើស​ទម្ងន់ បានធ្វើ​ឲ្យ​បាក់​ស្ពានដែក មួយកន្លែង នៅចំនុច​ផ្លូវ​ថ្មី វាង​ស្ពាន​កំពង់​រាំង ខ​ណះ​កំពុង​ជួស​ជុស ស្ថិតនៅ​ស្រុក​ឆ្លូង ខេត្តក្រចេះបង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ១​និង​៣០ នាទី ទាប​ភ្លី​ថ្ងៃទី​២៦ខែ​កុ​ម្ភះ ឆ្នាំ​២០១៦​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្រោយ​រថយន្ដ​នោះ បានធ្វើ​ឲ្យ​បាក់​ស្ពាន​ហើយ ម្ចាស់​រថយន្ដបំរុង​យក​ឡាន ស្ទួ​ច​យក​រថយន្ដ និង​កើប​ដំឡូង​យក​វិញ ប៉ុន្តែ​ត្រូវ
សមត្ថកិច្ចចុះទៅ​ដល់ ឃាត់​មិន​ឲ្យ​ស្ទួ​ច​យក ដោយ​រងចាំ ធ្វើការ​ដោះស្រាយ​សំណង។​យ៉ាងណាក៏ដោយ ម្ចាស់​រថយន្ដ ដឹក​ដំឡូង​នោះ គេ​មិនបាន​បង្ហាញ ឈ្មោះ​នោះទេគ្រាន់តែ​ដឹងថា រស់នៅ​ស្រុក​ឆ្លូង ខេត្តក្រចេះ​។​

​សូមបញ្ជាក់ថា បន្ទាប់ពី​រាជ​រដ្ឋា​ភិ​បាក កម្ពុជា​បញ្ចេញ ប្រតិកម្ម រឿង រថយន្ត ដឹក​អង្ករលើស ចំណុះ​ឆ្លងកាត់ ស្ពាន​អ្នក​លឿង​បណ្តាល​ឲ្យ​​មានការ​ខូច​នោះ ឥលូវ​នេះ រថយន្ដ​យី​ឌុប ខ្នាត​យ​ក្យ​ដឹក​ដំឡូង ធ្វើ​ឲ្យ​បាក់​ស្ពាន​នៅ​ស្រុក​ឆ្លូង ម្តងវិញ​តើ​រដ្ឋាភិបាលមាន​ចំណាត់ការ​បែប​ណា​?៕​R

រថយន្ដ​យី​ឌុប​ខ្នាត​យក្ស ដឹក​ដំឡូង​ផ្ទុក​លើស​ទម្ងន់ បាក់​ស្ពាន​នៅ​ស្រុក​ឆ្លូង​

រថយន្ដ​យី​ឌុប​ខ្នាត​យក្ស ដឹក​ដំឡូង​ផ្ទុក​លើស​ទម្ងន់ បាក់​ស្ពាន​នៅ​ស្រុក​ឆ្លូង​