វិធីសាស្ត្រ បំបាត់ស្នាម ខ្សែជ្រួញ នៅលើបបូរមាត់

វិធីសាស្ត្រ បំបាត់ស្នាម ខ្សែជ្រួញ នៅលើបបូរមាត់

បបូរមាត់ ដើរតួនាទីសំខាន់ណាស់ ក្នុងការទាក់ទាញចំណាប់អារម្មណ៍ និងលើកកម្ពស់សម្រស់របស់អ្នក។ ដូច្នេះហើយ អ្នកត្រូវយកចិត្តទុកដាក់ និងថែរក្សាសុខភាពបបូរមាត់ ឲ្យបានល្អប្រសើរ។

នរណាៗ ក៏ប្រាថ្នាចង់បានបបូរមាត់ទន់ រលោង និងពណ៌ស៊ីជម្ពូរដែរ ប៉ុន្តែ មិនមែនគ្រប់គ្នា សុទ្ធតែអាចទទួលបានវាទាំងអស់នោះទេ។ បញ្ហាដែលគេឧស្សាហ៍ជួបប្រទះ នៅលើបបូរមាត់ មានដូចជា បបូរមាត់ប្រេះ ស្ងួត ខ្មៅ ឬចេញជាស្នាមខ្សែរជ្រួញជាដើម។

ដើម្បីដោះស្រាយបញ្ហា ដែលមាននៅលើបបូរមាត់ អ្នកអាចប្រើ ៖

ល្ហុង
ចូរយកសាច់ល្ហុង មកម៉ាស្សានៅលើបបូរមាត់របស់អ្នក ដើម្បីលុបបំបាត់ស្នាមជ្រួញ ឬខ្សែរបន្ទាត់ ដែលមាននៅលើបបូរមាត់ ដោយអ្នកអាចលាយនឹងទឹកឃ្មុំបន្តិចក៏បានដែរ។ ក្រៅពីនេះ អ្នកអាចកិនវាបញ្ចូលគ្នា រួចយកមកបិទ នៅលើបបូរមាត់ ក្នុងរយៈពេល ១០ ទៅ ១៥ នាទី ទើបលាងសម្អាតចេញ។

ស្ករក្រាម
ស្ករក្រាម អាចជួយជម្រុះចោល នូវកោសិកាងាប់ៗ ដែលជាប់លើបបូរមាត់។ ស្ករក្រាម អាចជួយឲ្យបបូរមាត់ មានពណ៌ស៊ីជម្ពូរឡើងវិញបាន។

ប្រេងវីតាមីន E
ប្រេងវីតាមីន E អាចជួយការពារបបូរមាត់ ពីបញ្ហាស្នាមជ្រួញ ឬខ្សែបន្ទាត់បាន។ ចូរលាបប្រេងវីតាមីននេះ មុនពេលចូលគេង រួចលាងសម្អាតចេញ នៅពេលក្រោកឡើង៕

ប្រភព៖ www.health.com.kh