អាហារដែល ធ្វើឲ្យអ្នកបាត់ជ្រួញ

អាហារដែល ធ្វើឲ្យអ្នកបាត់ជ្រួញ

ស្នាមជ្រួញអាចកើតឡើង លើមុខមនុស្សស្រីគ្រប់រូប នៅពេលដែលអ្នកធ្វេសប្រហែស ក្នុងការថែរក្សា និងការពារ។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងណែនាំប្រាប់ អ្នកពីអាហារមួយចំនួន ដែលអ្នកអាចតែងតែពិសារបាន ព្រោះវាជាអាហារដែលអាច ជួយការពារអ្នកមិនឲ្យមាន ស្នាមជ្រួញលើមុខនោះទេ។ តើមានអ្វីខ្លះទៅ?

ស្ពៃខាត់ណាខៀវ
នៅក្នុងស្ពៃនេះ មានផ្ទុកវីតាមីនA និងC ដែលអាចជួយការពារ ស្បែកអ្នកមិនឲ្យវាងាយខូចឡើយ ម្យ៉ាងទៀតវាថែមទាំង អាចជួយធ្វើឲ្យស្បែក អ្នកមានភាពតឹងទៀតផង។

អាហារដែល ធ្វើឲ្យអ្នកបាត់ជ្រួញ

ទឹកដោះគោ
ទឹកដោះគោនេះគឺជា អាហារដែលស្បែក អ្នកត្រូវការជាចាំបាច់ នៅពេលយប់ ព្រោះវាអាចធ្វើឲ្យកោសិកាស្បែក អ្នកមានភាពរស់រវើក ដែលអាចជួយពន្យារ ភាពចាស់នៃស្បែករបស់អ្នក និងជួយបំបាត់ ស្នាមជ្រួញតូចៗដែលមានលើផ្ទៃមុខអ្នក។

អាហារដែល ធ្វើឲ្យអ្នកបាត់ជ្រួញ

ផ្លែគីវី
នៅក្នុងផ្លែគីវីនេះមានវីតាមីនCជាច្រើនដែលអាចជួយបំបាត់ស្នាមអ៊ុចខ្មៅលើមុខអ្នក ហើយជួយការពារស្បែកអ្នកឲ្យមានលក្ខណៈសជានិច្ច។

អាហារដែល ធ្វើឲ្យអ្នកបាត់ជ្រួញ

ការ៉ុត
នៅក្នុងការ៉ុតនេះ មានសារធាតុជាច្រើន ដែលអាចធ្វើឲ្យស្បែក អ្នកមានលក្ខណៈទន់ ជួយកាត់បន្ថយស្នាមជ្រួញ ដែលអាចនឹងកើតឡើងលើមុខអ្នក។

អាហារដែល ធ្វើឲ្យអ្នកបាត់ជ្រួញ

ប៉េងប៉ោះ
នៅក្នុងប៉េងប៉ោះនេះ មានសារធាតុម្យ៉ាងដែលអាចធ្វើឲ្យ ស្បែកអ្នកទន់រលោង ហើយបើអ្នកបរិភោគវាច្រើន វានឹងជួយការពារអ្នកមិនឲ្យមានស្នាមខ្មៅ ក្រោមភ្នែកឡើយ ម្យ៉ាងទៀតវាអាចជួយការពារ អ្នកពីកម្តៅថ្ងៃដែលមិនងាយធ្វើឲ្យអ្នកប្រែជាខ្មៅឡើយ។

អាហារដែល ធ្វើឲ្យអ្នកបាត់ជ្រួញ

ទឹកឃ្មុំ
នៅក្រោយពេល ដែលអ្នកទទួលទាន ទឹកឃ្មុំរួច វានឹងធ្វើឲ្យស្បែក អ្នកមានលក្ខណៈទន់ ហើយក្រហម និងរលោងទៀតផង៕

អាហារដែល ធ្វើឲ្យអ្នកបាត់ជ្រួញ

ប្រភព៖ www.health.com.kh

  • អាហារដែល ធ្វើឲ្យអ្នកបាត់ជ្រួញ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/02/26  Category:កំសាន្ត
Tags: