ចិន បញ្ជូន​នាវាចម្បាំង​ចូលរួម​សមយុទ្ធ​យោធា​រដូវក្តៅ​ជាមួយ​អាមេរិក

​បើទោះជា​រយៈពេល​ចុងក្រោយ​នេះ មហាអំណាច​ពិភពលោក​ពីរ អាម​រិ​ក និង​ចិន មើលមុខ​គ្នា​មិនសូវ​ចំ ប៉ុន្មាន​ក៏ដោយ  ការ​មិនសូវ​ស៊ីសង្វាក់​គ្នា​នេះ មិនបាន​ធ្វើ​ឲ្យ​រាំងស្ទះ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង ពីរ​ឡើយ ពិសេស​លើ​វិស័យ​យោធា​។ ជាក់ស្តែង​នោះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង បានប្រកាស​នឹង​បញ្ជូន នាវាចម្បាំង​របស់ខ្លួន​ដើម្បី​ចូលរួម​ធ្វើ​លំ​ហាត់​យោធា​រដូវក្តៅ​ជាមួយនឹង​អាមេរិក​នៅក្នុង​កោះ​ហា​វ៉ៃ​នៃ សហរដ្ឋអាមេរិក​។​

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ថ្ងៃទី​២៥ ខែកុម្ភៈ ម្សិលមិញ បានបញ្ជាក់​ថា​ចិន នឹង​បញ្ជូន​នាវាចម្បាំង​របស់ខ្លួន ដើម្បី​ចូលរួម​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​ដែល​នឹងត្រូវ​ដឹកនាំ​ដោយ​អាមេរិក​។ ការចូលរួម​នេះ ធ្វើឡើង ខណៈពេល​ស្ថានភាព​នៃ​ការប្រឈមមុខគ្នា​រវាង​អាមេរិក និង​ចិន កំពុងតែ​តានតឹង​ស្រាប់​លើ​បញ្ហា​ដែន សមុទ្រ​។

​លំ​ហាត់​យោធា​ប៉ាស៊ីហ្វិក ឬ RIMPAC គឺជា​សមយុទ្ធ​យោធា​ដែនសមុទ្រ​អន្តរជាតិ​ដ៏​ធំ​មួយ ដែលជា​និច្ចកាល​ត្រូវបានធ្វើ​ឡើងជា​រៀងរាល់​ពីរ​ឆ្នាំ​ម្តង​ក្នុង​ចន្លោះ​ខែមិថុនា និង​កក្កដា​នៅ​កោះ​ហា​វ៉ា​នៃ​សហរដ្ឋ​អា មេ​រិ​ក ។

​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន លោក Wu Qian បាន​អះអាងថា​ការចូលរួម​លំ​ហាត់​យោធា​នេះ នឹង​ផ្តល់​អត្ថប្រយោជន៍​ច្រើន​សម្រាប់​ចិន​ក្នុងការ​ពង្រឹងសមត្ថភាព​ទាហានជើងទឹក​ដើម្បី​ប្រឆាំងនឹង​ការ គំរាមកំហែង​មិនមែន​ប្រពៃណី​។ នេះ​បើ​យោងតាម​កាសែត China Daily ដែល​បាន​ដកស្រង់​ការ​ថ្លែង បញ្ជាក់​របស់លោក Wu Qian ក្នុងឱកាស​នៃ​ការធ្វើ​សង្ខេប​ព័ត៌មាន​ប្រចាំថ្ងៃ​ដែល​បានលើកឡើង​ដែរ​ថា សមយុទ្ធ​យោធា​នេះ ក៏​នឹងធ្វើ​ឲ្យ​ចិន​អាច​ផ្លាស់ប្តូរ​ជំនាញ និង​កិច្ចសហប្រតិបត្តិការ​ពិត​ប្រាកដ​ជាមួយនឹង​កង​ទ័ពជើងទឹក​នៃ​ប្រទេស​ផ្សេងទៀត​ផងដែរ​។

​ក្នុងពេល​ជាមួយគ្នា​នោះដែរ លោក Wu Qian ក៏បាន​ឆ្លៀត​រិះគន់​សហរដ្ឋអាមេរិក​លើ​ការជ្រៀតជ្រែក​ក្នុង សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។ លោក ថា ការ​ចោទ​របស់​អាមេរិក​លើ​ការធ្វើ​យោ​ធូប​នីយកម្ម ក្នុង​សមុទ្រ​ចិន​ខាងត្បូង​គឺជា «​ស្តង់ដារ​ពីរ​ជាន់​» ហើយ សហរដ្ឋអាមេរិក គួរតែ​មើល​សកម្មភាព​របស់ខ្លួន​ជាមុន មុននឹង​ចោទប្រកាន់​ចិន​លើ​សកម្មភាព​នោះ​។

​ក្នុង​ក្រសែភ្នែក​អ្នកវិភាគ ការបញ្ជូន​នាវាចម្បាំង​របស់​ចិន ចូលរួម​សមយុទ្ធ​យោធា​រដូវក្តៅ​ជាមួយនឹង អាមេរិក ខណៈ​ស្ថានភាព​កំពុង​តានតឹង​ស្រាប់​រវាង​ប្រទេស​ទាំងពីរ ក៏​ជា​ឱកាស​របស់​ចិន​ក្នុងការ​ស្ទាបស្ទង់​សមត្ថភាព​យោធា​រវាង​គ្នា​ផងដែរ​។ បច្ចុប្បន្ន អាមេរិក និង​ចិន កំពុងតែ​ចោទ​ដាក់គ្នា​ថា​កំពុងតែ​បង្កើត​ភាព​តានតឹង និង​កំពុង​ធ្វើ​យោ​ធូប​នីយកម្ម​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​