វិធី​សម្អាត​បន្ទប់ទឹក ដើម្បី​ការពារ​មេរោគ​

វិធី​សម្អាត​បន្ទប់ទឹក ដើម្បី​ការពារ​មេរោគ​

​បន្ទប់ទឹក ជា​កន្លែង​ដែល​អ្នក​ចូល​ជា​ប្រចាំ សម្រាប់​សម្អាត​កាយ ប៉ុន្តែ អ្នក​ប្រហែលជា​មិន​ដឹង​ទេ បន្ទប់ទឹក ក៏​ជា​កន្លែង​ប្រមូលផ្តុំ នៃ​ពពួក​មេរោគ បាក់តេរី និង​ផ្សិត​ផងដែរ​។ បញ្ហា​ទាំងនេះ​ហើយ ដែល​អ្នក​ត្រូវ​តែ​ប្រុងប្រយ័ត្ន និង​យកចិត្តទុកដាក់ ក្នុងការ​ដុសលាង​បន្ទប់ទឹក ឲ្យបាន​ស្អាតល្អ​។​

​ដាក់​សម្ភារៈ​ដាច់ដោយឡែក​
​ក្នុង​បន្ទប់ទឹក អ្នក​គួរតែ​មាន​កន្ត្រក​ដាក់​ស​ម្រាម និង​កន្ត្រក​ដាក់​ខោអាវ​ដែល​ប្រើ​រួច ប៉ុន្តែ អ្នក​មិន​គួរ​ទុក​វា នៅក្នុង​បន្ទប់ទឹក​យូរ​ពេក​នោះ​ទេ ពីព្រោះ វា​អាច​នឹង​បង្កើត​ជា​បាក់តេរី ឬ​មេរោគ​បាន​។ របស់របរ​ប្រើប្រាស់​ដ៏ទៃទៀត ត្រូវ​ដាក់ឲ្យ​ដាច់​ដោយឡែ​ក​ពីគ្នា ដើម្បី​ឲ្យ​វា​ឆាប់​ស្ងួត​ល្អ ជាពិសេស កន្សែង​ជូត​ខ្លួន​។​

​បើក​បង្អួច​
​គ្រប់​បន្ទប់ទឹក គួរតែ​មាន​បង្អួច ហើយ​អ្នក​ត្រូវ​តែ​បើ​កវា ដើម្បី​ឲ្យមាន​ខ្យល់អាកាស​ចេញចូល ប៉ុន្តែ បើ​មាន​ធូលី​ដី​ខាងក្រៅ​ច្រើនពេក អ្នក​អាច​បិទ​វា​បាន​។ ការបើក​បង្អួច ក្រៅ​ពី​ជួយ​កាត់បន្ថយ​ក្លិន​អាក្រក់ វា​ក៏​អាច​កម្ចាត់​នូវ​ពពួក​មេរោគ និង​បាក់តេរី ជាពិសេស ពពួក​ផ្សិត​តែម្តង​។​

​លាង​សម្អាត​ជាប្រចាំ ដោយ​ប្រើ​សម្ភារៈ​មាន​គុណភាព​ខ្ពស់​
​យក​ល្អ អ្នក​គួរតែ​សម្អាត​បន្ទប់ទឹក ជា​រៀងរាល់​អាទិត្យ ដោយ​ប្រើប្រាស់​ផលិតផល ដែល​មាន​គុណភាព​ខ្ពស់ និង​មិន​ប៉ះពាល់​សុខភាព​។ ពេល​អ្នក​សម្អាត អ្នក​ត្រូវ​ដុសលាង​គ្រប់កន្លែង ជាពិសេស ចាន​បង្គន់​៕

អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។