ជប៉ុន អូស្រ្តាលី ឥណ្ឌា សម្ដែងការ ព្រួយបារម្ភពី ស្ថានភាពតានតឹង នៅសមុទ្រចិនខាងត្បូង

តូក្យូ៖ មន្រ្តីការទូតជាន់ខ្ពស់ជប៉ុន អូស្រ្តាលី និងឥណ្ឌា នៅរសៀលថ្ងៃសុក្រនេះ បានព្រមព្រៀងគ្នា ក្នុងរក្សាច្បាប់នីតិរដ្ឋ នៅតំបន់សមុទ្រចិនខាងត្បូង ដោយព្រមគ្នា សម្ដែងនូវក្ដីព្រួយបារម្ភ យ៉ាងខ្លាំង សម្រាប់សន្ដិសុខក្នុងតំបន់ ស្របពេលដែលចិន កំពុងកាន់កាប់ដែន សមុទ្រកាន់តែច្រើនឡើង។

ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ នេះបន្ដទៀថា ក្ដីព្រួយបារម្ភនេះធ្វើឡើង ស្របពេលការ ដាក់ពង្រាយខែល ការពារ គ្រាប់មីស៊ីលរបស់ចិន បង្កឲ្យមានការព្រួយបារម្ភ ចំពោះការបន្ថែម យោធាចិន នៅតំបន់ សមុទ្រចិនខាងត្បូង ខណៈប្រទេសនេះ កំពុងតែបន្ថែមវត្តមាន របស់ខ្លួន នៅមហាសមុទ្រឥណ្ឌាទៀត។

គួរបញ្ជាក់ថា មហាសមុទ្រឥណ្ឌា បានផ្ដល់នូវចរចាណ៍ ដែនសមុទ្រ ដ៏សំខាន់សម្រាប់ការ ដឹកជញ្ជូលប្រេង ហ្គាស ធនធានផ្សេងទៀត ពីសមុទ្រអារ៉ាប់។ ក្នុងកិច្ចពិភាក្សានេះដែរ ភាគីទាំង៣ ទំនងជាផ្លាស់ប្ដូរយោបល់ គ្នាជុំវិញបញ្ហាការធ្វើ តេស្តនុយក្លេអ៊ែរ កាលពីដើមខែមុន និងការបាញ់មីស៊ីលឆ្លងទ្វីប នៅដើមខែកុម្ភៈនេះ៕

ជប៉ុន អូស្រ្តាលី ឥណ្ឌា សម្ដែងការ ព្រួយបារម្ភពី ស្ថានភាពតានតឹង នៅសមុទ្រចិនខាងត្បូង