ប្រធានហិរញ្ញវត្ថុ G-20 កំពុងរកកិច្ច សម្របសម្រួល គោលនយោបាយ ក្រោយទីផ្សារប្រែប្រួល

សៀងហៃ៖ បណ្ដាប្រធានហិរញ្ញវត្ថុ នៃប្រទេសសេដ្ឋកិច្ច ពិភពលោក ហៅកាត់ថា G-20 នឹងស្វែងរកការបង្កើន ទំនាក់ទំនង គោលនយោបាយ និងសម្របសម្រួល ក្នុងពេលជួបប្រជុំគ្នា រយៈពេល ២ថ្ងៃ នៅទីក្រុងសៀងហៃ ស្របពេលទីផ្សារ ពិភពលោកកំពុងជួបភាពតានតឹង។

ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ នេះបន្ដទៀតថា វត្តមានកិច្ចប្រជុំ G-20 រវាងក្រុមមន្រ្តីហិរញ្ញវត្ថុ និងប្រធានធនាគារ នៅ ក្រុងសៀងហៃ ធ្វើឡើងបន្ទាប់ពីមានការ ប្រែប្រួលរូបិយ៏ប័ណ្ណ (ហិរញ្ញវត្ថុ) នៅក្នុងឆ្នាំ២០១៦ នេះ។

នៅដើមឆ្នាំ២០១៦ នេះប្រទេសចិន ធ្វើជាម្ចាស់ផ្ទះដឹកនាំ កិច្ចប្រជុំក្រុម G-20 ក្រោមការយកចិត្ត ទុកដាក់ជាខ្លាំងចំពោះការ ធ្លាក់ចុះកំណើនសេដ្ឋកិច្ច និងគោល នយោបាយរូបិយ៏ វត្ថុរបស់ខ្លួន ដែលជាជាគន្លឹះសំខាន់មួយ ប្រសិនបើមិនដោះស្រាយបញ្ហានេះទេ ទីផ្សារនឹងជួបភាពវឹកវរ៕

ប្រធានហិរញ្ញវត្ថុ G-20 កំពុងរកកិច្ច សម្របសម្រួល គោលនយោបាយ ក្រោយទីផ្សារប្រែប្រួល