ម្ចាស់ Lexus 470 ដាក់​មេ​ប្រូច ក្រោយ​ធ្វើឱ្យ​បុរស​ម្នាក់​ស្លាប់​

Doliprane TVC

​ព្រៃវែង : តាម​សេចក្តីរាយការណ៍​បានឱ្យដឹងថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ១១ ស្ថិតនៅ​ភូមិ​ពោធិ​ចិ​ន្តាំ ឃុំ​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង រវាង​រថយន្ត និង ម៉ូតូ​ដែល​ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា ។ រថយន្ត​បាន​បុក​ម៉ូតូ​ពេញទំហឹង បណ្តាល​ឲ្យ​បុរស​ម្នាក់ស្លាប់​នៅ​កន្លែង រីឯ​ម៉ូតូ​ដាច់​ជា ២ កំណាត់ កាលពី​ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០១៦ វេលា​ម៉ោង ២០ និង ៣០ នាទី ។​

ម្ចាស់ Lexus 470 ដាក់​មេ​ប្រូច ក្រោយ​ធ្វើឱ្យ​បុរស​ម្នាក់​ស្លាប់​

ម្ចាស់ Lexus 470 ដាក់​មេ​ប្រូច ក្រោយ​ធ្វើឱ្យ​បុរស​ម្នាក់​ស្លាប់​

ម៉ូតូ ​ជនរងគ្រោះ​ម៉ាកវ៉េវ ពណ៌​ខ្មៅ គ្មាន​ផ្លាកលេខ បើក​ដោយ​ឈ្មោះ មិ  ណេ​ត ភេទ​ប្រុស អាយុ ២៣ ឆ្នាំ រស់នៅ​ភូមិ​ថ្កូវ ឃុំ​ដំរី​ពួន ស្រុក​ស្វាយ​អ​ន្ទ​រ បើកបរ​ពី​ទិស​ខាង​លិចទៅ​កើត ។ ចំណែក​រថយន្ត​បង្ក​ម៉ាក​លិច​ស៊ី​ស ៤៧០ ពណ៌​ស្ក ពាក់​ផ្លាកលេខ ភ្នំពេញ 2Q-3367 បើកបរ​ពី​ទិសខាងកើត​ទៅ​លិច ហើយ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏បាន​បុក​ម៉ូតូ​តែម្តង ។​ ​ក្រោយពេល​កើតហេតុ ម្ចាស់​រថយន្ត​បង្ក​បាន​ឈប់​រថយន្ត​រួចហើយ​ចុះ​ពី​រថយន្ត​រត់គេចខ្លួន​ បាត់ស្រមោល បន្សល់ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ ។  ​ម្ចាស់ Lexus 470 ដាក់​មេ​ប្រូច ក្រោយ​ធ្វើឱ្យ​បុរស​ម្នាក់​ស្លាប់​

គ្រោះថ្នាក់ ​ចរាចរណ៍​នេះ​បង្ក​មកពី​អ្នកបើក​ម៉ូតូ​ស្រវឹងស្រា ។ ចំណែក​សាកសព​សមត្ថ​កិច្ច​បាន​ប្រគល់ឱ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ខណៈនោះ​សមត្ថកិច្ច ប្រមូល​រថយន្ត និង ម៉ូតូ​មក​ដា​ក់នៅ​ប៉ុស្តិ៍​រដ្ឋបាល​ស្វាយ​អ​ន្ទ​រ ដើម្បី​ដោះស្រាយ​តាម​ប្រព​ន្ធ័​ផ្លូវច្បាប់​បន្ត ៕

សុខ​លីន​