ស្រវឹងស្រា ចុះ​លេងទឹក​ស្រះ​លង់ស្លាប់​

Doliprane TVC

​ខេត្តកណ្តាល : បុរស​ម្នាក់​ផឹកស្រា​ស្រវឹង​ហើយ​ចុះ​ងូត​ទឹកស្រះក៏លង់ទឹក​ស្លាប់ ។ ​ហេតុការណ៍នេះកើតហេតុ​ថ្ងៃទី​ ២១​ ខែកុម្ភៈ​ឆ្នាំ​ ២០១៦ វេលា​ម៉ោង​ ១២.៤៥ ​នាទី​ នៅ​ចំណុច​ស្រះ​ទឹក​ក្រោយភូមិ​កំពង់​វា ឃុំ​វិហា​លួង ស្រុក​ពញាឮ ខេត្តកណ្តាល ។​​

បើតាម​លោក​វរៈសេនីយ៍ទោ​ដួង តេង អធិការនគរបាល​ស្រុក បានឱ្យដឹងថា​ ជនរងគ្រោះ មានឈ្មោះ​ ដាំ ធឿន ភេទ​ប្រុស​ អាយុ​ ៣៩ ​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ត្រពាំង​ពោធិ៍ ឃុំ​វាល​ពង្ស ស្រុក​ឧ​ដុង ខេត្តកំពង់ស្ពឺ ។​ លោក​អធិការបាន​បន្តថា​ នៅមុន​ពេល​កើតហេតុ ជនរងគ្រោះ​ ២ ​នាក់ប្តី​-​ប្រពន្ធ​បាននាំគ្នា​មកលេង​ផ្ទះ​ឪពុកម្តាយ​បាន​រយៈពេល​ថ្ងៃ​ និង ​ជួបជុំ​បងប្អូន​ក្នុងភូមិ​ ហើយ​បាននាំគ្នា​ផឹកស៊ី​ រហូតជនរងគ្រោះ​ស្រវឹង​ជោគជាំក៏ចុះ​ហែល​ទឹក​ក្នុង​ស្រះ​លេង​ ។ ដោយបាត់​យូរពេក គេក៏នាំគ្នា​ទៅរក​មើលហើយក៏​ឃើញ​ជនរងគ្រោះ​លង់ទឹក​ស្រះ​ស្លាប់​បាត់ទៅ​ហើយ រួចក៏នាំគ្នា​លើក​មកលើ​គោក ។​ ​លោក​អធិការបាន​បន្តថា​ ប្រពន្ធ​ជនរងគ្រោះបាន​ប្រាប់​សមត្ថកិច្ច​ថា ​ប្តី​របស់គាត់មាន​ជម្ងឺ«​តេតា​ណូ​ស»ថែមទៀតផង ។​ ​លោក​អធិការបាន​បន្តទៀតថា​ ក្រោយពី​កើតហេតុ កម្លាំង​ជំនាញ​ផ្នែក​បច្ចេកទេស​ស្រុកបាន​ចុះទៅ​ធ្វើការ​ត្រួតពិនិត្យ​ និង ​មានការ​ចូលរួម​ពី​មេភូមិ​ ក្រុមប្រឹក្សា ឃុំ​ គ្រួ​ពេទ្យ​ផងដែរ ។​

ស្រវឹងស្រា ចុះ​លេងទឹក​ស្រះ​លង់ស្លាប់​

ស្រវឹងស្រា ចុះ​លេងទឹក​ស្រះ​លង់ស្លាប់​

លោក​អធិការ​ថា ​តាម​កា​រស​ន្និ​ដ្ធា​ន​របស់​សមត្ថកិច្ច​ជនរងគ្រោះ​ស្លាប់​ដោយសារ​លង់ទឹក​ស្រះ​មែនហើយ​បានប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

​ដោយៈ​ភា​វុន​