ភ្ញាក់ផ្អើល! អ្នកនេសាទ ចាប់បានត្រីចម្លែក មានជើង នៅប្រទេសថៃ (មានវីដេអូ)

ថៃ៖ កាលពីពេលថ្មីៗនេះ អ្នកនេសាទមួយក្រុម មានការភ្ញាក់ផ្អើល និងងឿងឆ្ងល់ យ៉ាងខ្លាំង បន្ទាប់ពីនេសាទបាន សត្វត្រីចម្លែកមួយក្បាល ដែលមានជើង ពីក្នុងទឹកទន្លេមួយកន្លែង ក្នុងប្រទេសថៃ។

អ្នកនេសាទទាំងនោះ បានថតជាខ្សែវីដេអូ រួចបង្ហោះទៅលើ គេហទំព័រ LiveLeak ធ្វើឲ្យអ្នកនិយម ប្រើប្រាស់អ៊ីនធឺណែត ជាច្រើន មានការងឿងឆ្ងល់ ដូចគ្នា ហើយក៏នាំគ្នា ទាយប្រភេទត្រី មួយក្បានោះ តែម្តង។

ភ្ញាក់ផ្អើល! អ្នកនេសាទ ចាប់បានត្រីចម្លែក មានជើង នៅប្រទេសថៃ (មានវីដេអូ)
ត្រីចម្លែកមានជើង ដែលអ្នកនេសាទចាប់បាន ពីក្នុងទឹកទន្លេ

ជាមួយគ្នានេះដែរ មានមនុស្សជាច្រើន បានទាយថា សត្វត្រីចម្លែក ដែលមានជើងនោះ គឺជាប្រភេទត្រី «Batfish» ដែលជាទូទៅ រស់នៅក្នុងទឹក ដែលមានសីតុណ្ហភាពបង្គួរ។

គួរបញ្ជាក់ផងដែរថា ប្រភេទត្រី «Batfish» គឺមានក្បាលសំប៉ែត និងដងខ្លួនស្តើងកំប៉ាង គ្របដណ្តប់ដោយ ដុំពករឹង នៅលើដងខ្លួន។ ជាធម្មតា ត្រីប្រភេទនេះ អាចលូតលាស់ រហូតដល់ទៅ ប្រវែង ៣៦សង់ទីម៉ែត្រឯណោះ ដើរដោយប្រើជើង ដ៏ក្រាស់ ដូចព្រុយត្រី អីចឹង ហើយភាគច្រើន វាតែងរស់នៅ ក្នុងទឹកសមុទ្រ ដែលមានជម្រៅជ្រៅៗ ប៉ុន្តែមួយចំនួនខ្លះទៀត ក៏រស់នៅ ក្នុងទឹករាក់ដែរ។

ទោះបីជាយ៉ាងណាក៏ដោយ គេមិនទាន់ដឹងច្បាស់ឡើយថា តើសត្វត្រីចម្លែក មានជើង ដែលអ្នកនេសាទ ក្នុងប្រទេសថៃ ចាប់បាននោះ គឺជាប្រភេទត្រី «Batfish» ឬក៏យ៉ាងណា៕

ភ្ញាក់ផ្អើល! អ្នកនេសាទ ចាប់បានត្រីចម្លែក មានជើង នៅប្រទេសថៃ (មានវីដេអូ)
ប្រភេទត្រី Batfish

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត