សិស្សសាលា ៤នាក់ ត្រូវនគរបាល ស្រុកកោះធំ ឃាត់ខ្លួន ពីបទរក្សាទុក និងចែកចាយ សារធាតុញៀុន

កណ្តាល៖ នគរបាលស្រុកកោះធំ ឃាត់ខ្លួនសិស្សសាលា ៤នាក់ ពីបទរក្សាទុក និងចែកចាយសារធាតុញៀន នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង៩ៈ០០នាទី នៅចំណុចរោងកាហ្វេ ភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ។

សិស្សសាលា ដែលនគរបាលឃាត់ខ្លួន មានចំនួន ០៤ នាក់ ទី១-ឈ្មោះ ស៊ន ម៉េងហ៊ត ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិកោះចាស់ ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរសិស្ស (ឃាត់ខ្លួន) ។ ទី២-ឈ្មោះ ស៊ុយ សុងហ៊ាង ភេទ ប្រុស  អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកោះចាស់ ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល  មុខរបរសិស្ស (ឃាត់ខ្លួន) ។ ទី៣-ឈ្មោះ ខេង សុវណ្ណារ៉ា ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល  មុខរបរសិស្ស (ឃាត់ខ្លួន) ។ ទី៤-ឈ្មោះ ធី ផានិត ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិប្រធាតុ ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ សិស្ស (ឃាត់ខ្លួន) ។ ក្នុងនោះនគរបាល ឆែកឆេររកឃើញ ម៉្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន (ម៉ាទឹកកកIce) ចំនួន ០២ កញ្ចប់តូច,ទូរស័ព្ទដៃចំនួន ០១ គ្រឿង, សំម្ភារៈសម្រាប់ប្រើប្រាស់ និង វេចខ្ចប់គ្រឿងញៀនមួយចំនួន ។

មុនពេលឃាត់ខ្លួន កម្លាំងសមត្ថកិច្ចជំនាញនគរបាលស្រុកកោះធំ បានចុះបង្ក្រាបមុខសញ្ញាចែកចាយ គ្រឿងញៀនយ៉ាងសកម្ម នៅចំណុចរោងលក់កាហ្វេ ភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ពេលនោះកម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យ ០៤ នាក់ខាងលើ រួមនិងវត្ថុតាងគ្រឿងញៀនចំនួន០២ កញ្ចប់តូច ដែលនៅជាប់និងខ្លួនឈ្មោះ ស៊ន ម៉េងហ៊ត ហើយនិងសម្ភារៈសម្រាប់ប្រើប្រាស់ វេចខ្ចប់មួយចំនួន ទៀត បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ។ តាមចម្លើយសារភាព របស់ជនសង្ស័យ ទាំង០៤នាក់ខាងលើ បានឆ្លើយសារភាពថា ថ្នាំញៀនចំនួន ០២ កញ្ចប់តូចខាងលើ គឺពួកគេបានទទួល យកពីជនសង្ស័យ ២នាក់ទៀត មានទីលំនៅភូមិព្រែកតាហ៊ីង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល  ដែលជា មេខ្លោងកំពុងគេចខ្លួន ហើយសមត្ថកិច្ច កំពុងស្រាវជ្រាវតាមចាប់ខ្លួន ។

បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ខាងលើ និងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញបញ្ជូន មកកាន់អធិការដ្ឋាន នគរបាលស្រុកកោះធំ ដើម្បីចាត់ការតាមនីតិវិធី៕

សិស្សសាលា ៤នាក់ ត្រូវនគរបាល ស្រុកកោះធំ ឃាត់ខ្លួន  ពីបទរក្សាទុក និងចែកចាយ សារធាតុញៀុន

សិស្សសាលា ៤នាក់ ត្រូវនគរបាល ស្រុកកោះធំ ឃាត់ខ្លួន  ពីបទរក្សាទុក និងចែកចាយ សារធាតុញៀុន