សិស្សវិទ្យាល័យ ឫស្សីកែវ២នាក់ ត្រូវរថយន្តដឹកដី បុកកិនអូស ជាច្រើនម៉ែត្រ ខណៈបុរសអ្នក ឌុបរងរបួសធ្ងន់

ភ្នំពេញ៖ ក្មេងស្រី សិស្សវិទ្យាល័យ ឫស្សីកែវ២នាក់ ត្រូវបានរថយន្ត ដឹកដីបុកកិនពីលើ រួចអូសជាច្រើនម៉ែត្រ ខណៈបុរសម្នាក់ទៀត ដែលជាអ្នកឌុប បានរងរបួសធ្ងន់ ខណៈកំពុងធ្វើដំណើរ នៅក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

អ្នកដំណើរម្នាក់ បានឲ្យដឹងថា ខណៈដែលក្មេង សិស្សសាលា ទំាងពីរនាក់ កំពុងធ្វើដំណើរ តាមផ្លូវជាមួយ បុរសម្នាក់ទៀត ដល់ចំណុចភូមិស្វាយប៉ាក រថយន្តដឹកដី ដែលកំពុងធ្វើដំណើរ ពីលិចមកកើតនោះ បានបុកម៉ូតូរបស់ ជនរងគ្រោះដែល កំពុងជិះគ្នាបីនាក់ អូសចូលក្រោមរថយន្ត ជាច្រើនម៉ែត្រ ហើយកិនស្លាប់ក្មេងស្រី ដែលជាសិស្សវិទ្យាល័យ ឫស្សីកែវពីរនាក់ ស្លាប់នៅនឹងកន្លែង ដោយឡែកយុវជនម្នាក់ ដែលជាអ្នកបើកម៉ូតូនោះ បានរងរបួសធ្ងន់ ហើយត្រូវបាន បញ្ជូនទៅកាន់ មន្ទីរពេទ្យភ្លាមៗផងដែរ។

អ្នកដំណើររូបនោះ បានបញ្ជាក់ទៀតថា ក្រោយពីហេតុការ បុកកិនក្មេងៗសិស្ស សាលាពីរនាក់ស្លាប់ ភ្លាមៗនៅនឹងកន្លែង និងបង្កឲ្យយុវជន ម្នាក់របួសធ្ងន់ អ្នកបើកបររថយន្ត ដឹកដីបានរត់គេច ខ្លួនបាត់តែម្តង។

បើតាមការបញ្ជាក់ របស់មន្រ្តី នគរបាលមូលដ្ឋាន បានឲ្យដឹងថា ក្មេងស្រីរង គ្រោះទំាងពីរនោះ ទី១.ឈ្មោះ ឡាន់ ចរិយា អាយុ១៦ឆ្នាំ និងទី២ឈ្មោះ ចាន់ សុបុណ្ណារី អាយុ១៦ឆ្នាំ ឯយុវជនម្នាក់ដែល របួសធ្ងន់ឈ្មោះ យ៉ាត ធារ៉ា អាយុ១៩ឆ្នាំ។ ដោយឡែក រថយន្តបង្កនោះ ជាប្រភេទរថយន្តដឹកដី ពាក់ស្លាក់លេខភ្នំពេញ 3D-3432 អ្នកបើកបររត់ គេចខ្លួនបាត់ ពុំទាន់ស្គាល់អត្ត សញ្ញាណនៅឡើយទេ។

អ្វីដែលធ្វើឲ្យ ប្រជាពលរដ្ឋ ក៏ដូចជាអ្នកដំណើរ ទំាងអស់គ្នាតក់ស្លត់ និងខ្លោចចិត្តនោះ គឺឳពុកម្តាយរបស់ក្មេងស្រី ក្មេងប្រុសទាំងពីរនោះ បានស្រែកទ្រហ៊ោ យំឱបសពកូន របស់ខ្លួននៅ ដែលកំពង់ស្ថិតនៅ ក្រោមកង់រថយន្តដឹកដី៕