សមត្ថកិច្ច​ខេត្តសៀមរាប ឃាត់ខ្លួន​ស្ត្រី​២​នាក់ ពីបទ​រក្សាទុក និង​ចែកចាយ​គ្រឿងញៀន​

​សៀមរាប: មនុស្ស​ស្រី​ចំនួន​២​នាក់ ត្រូវបាន​សមត្ថកិច្ច​កា​រិ​យា​ល័យ​ជួញដូរ​គ្រឿងញៀន​សហកា​រ​ជា មួយ​ប៉ុស្តិ៍នគរបាល​សង្កាត់​គោកចក ចាប់ខ្លួន​ពីបទ​រក្សាទុក និង​ចែកចាយ​គ្រឿងញៀន​ដោយ​ខុស ច្បាប់​។ ការឃាត់​ខ្លួ​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្ថិតនៅ​បន្ទប់​ជួល​ក្រុមទី​១២ ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប​។

​លោក អ៊ុំ សា​អាត ប្រធានការិយាល័យ​ប្រឆាំង​គ្រឿងញៀន បានបញ្ជាក់​ឲ្យ​ដឹង ថា ជន​ទាំង​២​នាក់ ត្រូវបាន​ឃាត់ខ្លួន​ខណៈពេលដែល​សម​ត្ថ​កិច្ច ចុះ​ធ្វើ​រដ្ឋបាល នៅ​ចំណុចកើតហេតុ ដើម្បី​ថែរក្សា រៀបចំ​សណ្តាប់ធ្នាប់​របៀបរៀបរយ​នៅក្នុង​មូលដ្ឋាន​តាម​គោលនយោបាយ​ភូមិ​ឃុំ​មាន សុវត្ថិភាព​។​

​សមត្ថកិច្ច​បាន​និយាយទៀតថា ការឃាត់ខ្លួន​ជន​ទាំង​២​នាក់ គឺ​សមត្ថកិច្ច​រឹបអូស​បាន​គ្រឿងញៀន​គ្រាប់ និង​ម្សៅ ព្រមទាំង​វត្ថុតាង​ពាក់​ព​ន្ធ័​មួយចំនួនទៀត ហើយ​សមត្ថកិច្ច​បានក​សាង​សំណុំ រឿង​បញ្ជូន​ជនសង្ស័យ​ទាំង​២ ទៅកាន់​សាលាដំបូង​ខេត្តសៀមរាប​រួចហើយ​ដើម្បី​ចាត់ការ​ទៅតាម​នី តិ​វិធី​ច្បាប់​។​

​សមត្ថកិច្ច​បានបញ្ជាក់​ទៀតថា ជនសង្ស័យ​ទាំង​២​នាក់​មានឈ្មោះ​ទី​១.​វិ​ន ធី​ទៀត ភេទ​ស្រី កើត​ឆ្នាំ​១៩៥៨ ជនជាតិ​វៀតណាម ស្នាក់នៅ​បន្ទប់​ជួល​ក្រុមទី​១២ ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប និង​ទី​២.​ចាំង ធី​កុក ភេទ​ស្រី កើត​ឆ្នាំ​១៩៧០ ស្នាក់នៅ​បន្ទប់​ជួល ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​២​នាក់ ព្រមទាំង​វត្ថុតាង​ដែល​ដកហូត​បាន​ត្រូវបាន បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តសៀមរាប នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ ដើម្បី​ចាត់ការ​ទៅ តាម​នីតិវិធី​ច្បាប់​៕

សមត្ថកិច្ច​ខេត្តសៀមរាប ឃាត់ខ្លួន​ស្ត្រី​២​នាក់ ពីបទ​រក្សាទុក និង​ចែកចាយ​គ្រឿងញៀន​
​រូបភាព​៖​ឃាត់ខ្លួន​ស្ត្រី​២​នាក់ ពីបទ​រក្សាទុក និង​ចែកចាយ​គ្រឿងញៀន​៕