សិស្ស​៤​នាក់​ព្រួត​គ្នា​កាប់​ទៅលើ​សិស្ស​ម្នាក់ របួសធ្ងន់ សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូនទៅ​តុលាការ​

​សៀមរាប: សិស្ស​ចំនួន​៤​នាក់ ត្រូវបាន​សមត្ថ​កិច្ចកា​រិ​យា​ល័យ​សន្តិសុខ កងរាជអាវុធហត្ថ​ខេត្ត សៀមរាប ចាប់ខ្លួន​ហើយ​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​តុលាការ​ខេត្តសៀមរាប​ពីបទ​ព្រួត​គ្នា កាប់​ទៅ លើ​សិស្សសាលា​ម្នាក់ រងរបួស​ធ្ងន់​។​

​លោក អ៊ុយ ច​យ ប្រធានការិយាល័យ​សន្តិ​សុខ នៃ​កងរាជអាវុធហត្ថ​ខេត្ត សៀមរាប បាន​បញ្ជាក់ថា នៅវេលា​ម៉ោង​០៩:០០​នាទី ថ្ងៃទី​២៣​ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ចំនុច​មុខ​វត្ត​ព្រះឥន្ទ​កោសារ ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​ខេត្តសៀមរាប មាន​ករណី ហឹ​ង្សា​ដោយ​ចេតនា ដោយមាន​ស្ថាន​ទម្ងន់ទោស មួយ​បាន​កើតឡើង​។​

​លោក អ៊ុយ ច​យ បាន​បញ្ជាក់ថា ជនសង្ស័យ​ឈ្មោះ​ពា​វ នឹង​បក្សពួក​ចំនួន​៣​នាក់​ទៀត បាន​យក​ដាវ​សាំ​ម៉ូ​រ៉ៃ​ទៅ​កាប់​លើ​ជន​រង គ្រោះ​ឈ្មោះ​ប្រាក់ គឹមហុង ភេទ​ប្រុស​អាយុ​16​ឆ្នាំ មុខរបរ​សិស្ស​វិទ្យាល័យ​10​មករា មាន​ទីលំនៅ​ភូមិ​មណ្ឌល​3​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប របួស ធ្ងន់​ត្រូវ​កដៃ​ខាងឆ្វេង​ផ្នែក​ខាង លើ​នឹង​ស្មា​ខាងឆ្វេង​។​

 ក្រោយពី​ទទួល​បណ្តឹង​ហើយ នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៦​ការិយាល័យ​ជំនាញ​បាន​ស្រាវជ្រាវ​ហើយ​បាន​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន​៣​នាក់ នឹង​វត្ថុតាង​រួមមាន -​កាំបិត​សាំ​ម៉ូ​រ៉ៃ​ចំនួន​០1 -​កាំបិត​តាំង​តោ​ចំនួន​01 -​កាំបិត​ខ្វែវ​ចំនួន​01 -​ពូថៅ​ចំនួន​០2​។​

​លោក​បន្តថា​ជនសង្ស័យ​ទាំង​៣​ដែល​ឃាត់ខ្លួន​មាន​ទី ១,​ឈ្មោះ​រៀម ប៊ុន​ហាក់ ភេទ​ប្រុស អាយុ​16​ឆ្នាំ មុខរបរ​វិទ្យាល័យ​អង្គរ មាន​ទីលំនៅ​ភូមិ​វិហា​ចិន​សង្កាត់ ស្វាយដង្គុំ​ក្រុង​សៀមរាប​ខេត្ត សៀមរាប​។ ទី​២, ឈ្មោះ​រៀន រ៉ា​យុ​ត្តិ​ភេទ​ប្រុស អាយុ​17​ឆ្នាំ មុខរបរ​សិស្ស​10​មករា មាន​ទីលំនៅ​ភូមិ​វត្ត​បូ​ព៍ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប​និង​ទី​៣, ឈ្មោះ​អ៊ីវ វ​ឌ្ឍ​នាច​ក្រី ភេទ​ប្រុស​អាយុ​17​ឆ្នាំ​មុខរបរ​សិស្ស​វិទ្យាល័យ​10​មករា មាន​ទីលំនៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប​។

​ដោយឡែក​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៦ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត ឈ្មោះ​ហ៊រ សុខ សាន្ត ភេទ​ប្រុស អាយុ​18​ឆ្នាំ សិស្ស​វិទ្យាល័យ​អង្គរ​មាន​ទីលំនៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ខេត្តសៀមរាប​។ បច្ចុប្បន្ន​កំលាំង​ជំនាញ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ នឹង​វត្ថុតាង​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់​តាម​និតិ​វិធី​៕

សិស្ស​៤​នាក់​ព្រួត​គ្នា​កាប់​ទៅលើ​សិស្ស​ម្នាក់ របួសធ្ងន់ សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូនទៅ​តុលាការ​

សិស្ស​៤​នាក់​ព្រួត​គ្នា​កាប់​ទៅលើ​សិស្ស​ម្នាក់ របួសធ្ងន់ សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូនទៅ​តុលាការ​

សិស្ស​៤​នាក់​ព្រួត​គ្នា​កាប់​ទៅលើ​សិស្ស​ម្នាក់ របួសធ្ងន់ សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូនទៅ​តុលាការ​
​រូបភាពៈ សិស្ស​៤​នាក់​ព្រួត​គ្នា​កាប់​ទៅលើ​សិស្ស​ម្នាក់ របួសធ្ងន់​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូនទៅ​​តុលាការ​