រថយន្ត​បែន​ដឹក​ដី​បុក​ម៉ូតូ ស្លាប់​ក្មេងស្រី​សិស្សសាលា​២​នាក់ និង​ម្នាក់​របួសធ្ងន់​

ភ្នំពេញ: ក្មេងស្រី​សិស្ស​វិទ្យាល័យ​ឫស្សីកែវ​២​នាក់ បាន​ស្លាប់​យ៉ាង​អាណោចអាធម៌ នៅក្រោមកង់​រថយន្ត​បែន​ដឹក​ដី និង​ម្នាក់​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់ ក្នុង​គ្រោះថ្នាក់បង្កឡើង​ដោយ​រថយន្ត​ដឹក​ដី​បុក​ម៉ូតូ ។​

​ហេតុការណ៍​ដ៍​រន្ធត់​និង​គួរ​ឲ្យ​អាណោចអាធម៌​នេះ​បានកើត​ឡើង នៅ​រសៀល​ថ្ងៃទី​២៦ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។​

​ក្មេងស្រី​សិស្សសាលា​ទាំង​២​នាក់​បាន​ស្លាប់​ទី​១​ឈ្មោះ ឡាន់ ចរិយា អាយុ​១៦​ឆ្នាំ និង​ទី២​ឈ្មោះ ចាន់ សុ​បុ​ណ្ណា​រី អាយុ​១៦​ឆ្នាំ និង​យុវជន​ជា​អ្នក​ឌុប​របួសធ្ងន់​ឈ្មោះ យ៉ា​តធារ៉ា អាយុ​១៩​ឆ្នាំ​។​ក្រោយពី​កើតហេតុ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​។​

​មុនពេល​កើតហេតុ រថយន្ត​ដឹក​ដី​ពាក់​ស្លាក​លេខ​ភ្នំពេញ 3D-3432 បានធ្វើ​ដំណើរ​ពីលិចទៅ​កើត ហើយ​ជនរងគ្រោះ​ទាំង​៣​នាក់​បានធ្វើ​​ដំណើរ​ពី​កើ​តទៅ​លិច លុះដល់ចំណុច​ផ្លូវបំបែក ក៏ត្រូវ​រថយន្ត​មក​បុក​ពេញ​មួយ​ទំហឹង ហើយ​អូស​ម៉ូតូ​ចូលទៅក្រោម​រថយន្ត កិន​ស្លាប់​គរ​លើ​គ្នា​យ៉ាង​អាណោចអាធ័ម​។

​ក្រោយពី​កើតហេតុ​ភ្លាម អ្នកបើកបរ​រថយន្ត​បងក បាន​ចុះ​គេចខ្លួន​។ ភ្លាមនោះ​កម្លាំងសមត្ថកិច្ច​បានមក​ដល់​ហើយ​បាន​វាស់វែង និង​ប្រគល់​​សាកសព​ជូន​ក្រុមគ្រួសារយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕R

រថយន្ត​បែន​ដឹក​ដី​បុក​ម៉ូតូ ស្លាប់​ក្មេងស្រី​សិស្សសាលា​២​នាក់ និង​ម្នាក់​របួសធ្ងន់​

រថយន្ត​បែន​ដឹក​ដី​បុក​ម៉ូតូ ស្លាប់​ក្មេងស្រី​សិស្សសាលា​២​នាក់ និង​ម្នាក់​របួសធ្ងន់​