លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​កសាង​គ្រប់បែបយ៉ាង​ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​

តាកែវ: ​ថ្លែង​នៅក្នុង​ពិធី​បញ្ចុះ​ខ័​ណ្ឌ​សីមា​និង​សម្ពោធ​សមិទ្ធិផល​នានា​ក្នុង​វត្ត​ដីក្រហម  ស្ថិតនៅឃុំ​ចំប៉ី ស្រុក​បាទី ខេត្តតាកែវ​នៅ​ព្រឹក​ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ​២០១៦​លោកបណ្ឌិត ហ៊ុន ម៉ា​ណែ​ត តំណាង​ដ៌​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេចគតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​មានប្រសាសន៍ថា​៖​រាជរដ្ឋាភិបាលកម្ពុជា​ដែលមាន​សម្តេច​តេ​ជោ​ជា​ប្រមុខ​គឺ​ខិតខំ​យកចិត្តទុកដាក់​ដើម្បីអរគុណ​ដល់​ប្រជាពលរដ្ឋ​​ដែល​បាន​ជឿជាក់​និង​គាំទ្រ​សម្តេច ដល់​រាជរដ្ឋាភិបាលនៅក្នុង​ការដឹកនាំ​ប្រទេស​។

​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​កសាង​គ្រប់បែបយ៉ាង​ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋដោះស្រាយ​គ្រប់បែបយ៉ាង​ប៉ុន្តែ​ការធ្វើ​វា​តែងតែ​ខុស​ប៉ុន្តែ​​ទន្ទឹមនឹង​ការខុសនេះ យើង​បាន​កែលម្អ​ដើម្បី​ពង្រីក​នូវ​លទ្ធផល​ល្អជា​ច្រើន​ដើម្បី​ជួយ​ដល់ប្រជាពលរដ្ឋ ដូចជា​ជា​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ការជួយ​យកចិត្តទុកដាក់​ដល់ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ បង្កើត​ការងារ​ជាច្រើន​ដល់​យុវជន បៀ​រ៍​វត្សមន្ត្រីរាជការ​លោកគ្រូ អ្នកគ្រូ ការបណ្តុះបណ្តាល​ផ្សេងៗ ដើម្បី​លើក​កិត្តិយស​វិស័យអប់រំ លើក​កិត្តិយស​ជាតិ លើក​កិត្តិយស​សាសនា​ដែល​កន្លងទៅនេះ​សម្តេច​តេជោ​​មាន​យន្តការ​រដ្ឋាភិបាល យន្តការ​គណបក្ស យន្តការ​ខេត្ត​និង​យន្តការ​ផ្ទាល់ខ្លួនដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ហើយ​នេះ​គឺជា​ទឹកចិត្ត​របស់​ប្រមុខរដ្ឋាភិបាល​មិនដែល​រត់ចោល​ប្រជាពលរដ្ឋ​មួយ​វិនាទី​ណា​ឡើយ​។

​ដូច្នេះ​សូម​ប្រជាពលរដ្ឋ​ជឿទុកចិត្ត​គាត់​ចុះ​និង​បន្ត​ផ្តល់ឱកាស​ឲ្យ​ប្រមុខ​រាជរដ្ឋាភិបាលបន្ត​ដឹកនាំ​ប្រទេស​ត​ទៅមុខទៀត​ដើម្បី​កសាង​ប្រទេស​។ ហើយ​នេះ​គឺជាអនាគត ដើម្បី​អនាគត​ល្អ ប្រទេស​យើង​ត្រូវមាន​អ្នកដឹកនាំ​ល្អ​ធានា​នូវសុខសន្តិភាព​ដែល​មានតែ​តួអង្គ​ម្នាក់នេះ​តែមួយគត់ ដែល​សុខសន្តិភាព​នេះ​គឺសម្រាប់​យើងទាំងអស់គ្នា​។​

​លោក​បណ្ឌិត  មាន​បន្ថែមថា ការរីកចំរើន​នូវ​សមិទ្ធិផល​ទាំងនេះ​បានមកពី​ការចូលរួមចែករំលែក​ថវិកា​សាងសង់​ដោយ​សទ្ធា​ជ្រះថ្លា​​ពី​សំណាក់​សប្បុរសជនចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុ​ជាក​សាង​ហេ​ដ្ឋា​រចនាសម្ព័ន​ជាច្រើនដើម្បី​បំរើ​ឲ្យ​ផ្នែក​ពុទ្ធចក្រ​និង​អាណាចក្រ​ស្រប​ពេលដែល​ប្រទេសជាតិ​មានសន្តិភាព ស្ថេរភាព និង អភិវឌ្ឍ​។ ដែល​ទំហំ​ទឹកចិត្ត​នេះ​វា​លើស​ទំហំ​ថវិកាទៅទៀត​។​

 លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ក៏បាន​ថ្លែងអំណរគុណ​ព្រះសង្ឃ​ដែល​បានយកចិត្តទុកដាក់​ក្នុងការ​អប់រំ​ណែនាំ​ដល់​ពុទ្ធ​បរិ​ស័​ទ្ធ​ក៏ដូចជា​​បាន​ចែករំលែកក្នុងការ​ចែករំលែក​ការចូលរួម​ក្នុងការ​ថែរក្សា​វប្បធម៌​និង​សុខសន្តិភាពតាមរយៈ​ការអប់រំ​ផ្លូវចិត្ត​។ សាសនា​បាន​ផ្តល់ឱកាស ដល់​ប្រជាជនយុវជន យុវនារី​បាន​រៀន​សមាធិ រៀន​ធម៌​អា ព្រោះ​ព្រះពុទ្ធសាសនា​គ្មានអ្វីក្រៅពី​អប់រំ​ណែនាំ​ឲ្យ​មនុស្ស​រស់រានមានជីវិត រៀន​រស់​ដោយ​ថ្លៃថ្នូរ រៀន​រស់ដោយ​ជា​ប្រយោជន៍​របស់​សង្គម រៀន​រស់​ដោយ​ការជួយ​គ្នា កសាង​អំពើ​ល្អ​ដូច្នេះការដើរ​តួនាទី​របស់​ព្រះ​​សង្ឃ​គឺ​ជួយ​នៅក្នុង​កា​ររ​អភិវឌ្ឍ​ប្រទេស​៕​R

លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​កសាង​គ្រប់បែបយ៉ាង​ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​

លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​កសាង​គ្រប់បែបយ៉ាង​ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​

លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​កសាង​គ្រប់បែបយ៉ាង​ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​

លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​កសាង​គ្រប់បែបយ៉ាង​ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​