ប៉ូលិស​ឃាត់ខ្លួន សិស្សសាលា​៤​នាក់ បទ​រក្សាទុក​និង​ចែកចាយ​គ្រឿងញៀន

កណ្តាល: កម្លាំង​សមត្ថកិច្ច​ជំនាញ​នគរបាល​ស្រុក​កោះធំ បាន​ចុះបង្ក្រាប​មុខសញ្ញា​ចែកចាយគ្រឿងញៀន​យ៉ាងសកម្ម ហើយ​បានធ្វើការ​​ឃាត់ខ្លួន​យុវជន​ជា​សិស្សសាលា៤​នាក់ បទ​ចែកចាយ​គ្រឿងញៀន និង​រក្សាទុក​នូវ​សារ​ធាតុ​ញៀន​ដោយខុសច្បាប់​។​

​ប្រតិ​ប​ត្ត​ការចុះ​បង្ក្រាប និង​ឃាត់ខ្លួន​នេះ​បាន​ធ្វើឡើង កាលពី​វេលា​មោ់ង​៩​ព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ចំណុច​រោង​កាហ្វេ ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំខេត្តកណ្តាល ។​

​សមត្ថកិច្ច​ស្រុក​កោះធំ បាន​ឲ្យ​ដឹងថា សិស្សសាលា​ទាំង​៤​នាក់ ដែល​ឃាត់ខ្លួន ទី​១-ឈ្មោះ ស៊ន ម៉េង​ហ៊​ត ភេទ ប្រុស អាយុ ១៦ ឆ្នាំ  ទីលំនៅ​ភូមិ​កោះ​ចាស់ ឃុំ​ព្រែក​ស្ដីស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ​សិស្ស ។ ទី​២-​ឈ្មោះ ស៊ុយ សុង​ហ៊ាង ភេទប្រុស អាយុ ១៦ ឆ្នាំ មាន​ទីលំនៅ​ភូមិ​កោះ​ចាស់ ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ​សិស្ស  ។ ទី​៣-​ឈ្មោះ ខេង សុវណ្ណារ៉ា ភេទ ប្រុស អាយុ ១៩ ឆ្នាំ  មាន​ទីលំនៅភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល  មុខរបរ​សិស្ស ។ ទី​៤-​ឈ្មោះធី ផានិត ភេទ ប្រុស អាយុ ១៦ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប្រ​ធាតុ ឃុំ​ព្រែក​ស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ សិស្ស​។

​ក្រោយពី​សមត្ថកិច្ច​ឃាត់ខ្លួន  ឆែកឆេរ​រកឃើញ ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា ជា​សារធាតុញៀន (​ម៉ា​ទឹកកក​Ice) ចំនួន ២ កញ្ចប់​តូច​,​ទូរស័ព្ទ​ដៃ​ចំនួន ១ គ្រឿង​, សំ​ម្ភា​រៈសម្រាប់​ប្រើប្រាស់ និង វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួន ។​

​មុនពេល​ឃាត់ខ្លួន កម្លាំង​សមត្ថកិច្ច​ជំនាញ​នគរបាល​ស្រុក​កោះធំ បាន​ចុះបង្ក្រាបមុខសញ្ញា​ចែកចាយ គ្រឿងញៀន​យ៉ាងសកម្ម នៅ​ចំណុច​រោង​លក់​កាហ្វេភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល ពេលនោះ​កម្លាំង​ជំនាញបានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ៤ នាក់​ខាងលើ រួម​និង​វត្ថុតាង​គ្រឿងញៀនចំនួន​២ កញ្ចប់​តូច ដែល​នៅជាប់​និង​ខ្លួន​ឈ្មោះ ស៊ន ម៉េង​ហ៊​ត ហើយ​និងសម្ភារៈ​សម្រាប់​ប្រើប្រាស់ វេច​ខ្ចប់​មួយចំនួន ទៀត បញ្ជូន​មកកាន់​អធិការដ្ឋាននគរបាល​ស្រុក​កោះធំ ។​

 តាម​ចម្លើយសារភាព របស់​ជនសង្ស័យ ទាំង​៤​នាក់​ខាងលើ បាន​ឆ្លើយ​សារភាពថាថ្នាំញៀន​ចំនួន ២ កញ្ចប់​តូច​ខាងលើ គឺ​ពួកគេ​បាន​ទទួល យក​ពីជនសង្ស័យ ២​នាក់​ទៀត មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ហ៊ីង ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំខេត្តកណ្ដាល  ដែលជា មេខ្លោង​កំពុង​គេចខ្លួន ហើយ​សមត្ថកិច្ច កំពុង​ស្រាវជ្រាវតាម​ចាប់ខ្លួន ៕​R

ប៉ូលិស​ឃាត់ខ្លួន សិស្សសាលា​៤​នាក់ បទ​រក្សាទុក​និង​ចែកចាយ​គ្រឿងញៀន