ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

រាជធានី​ភ្នំពេញ ៖ យុវ​សិស្ស​វិទ្យាល័យ​ប្ញ​ស្សី​កែវ​២​នាក់​ស្លាប់យ៉ាងអាណោចអាធ័ម រួម​និង​អ្នក​ឌុ​បម្នាក់បានរ​ងរ​បួសធ្ងន់​ បន្ទាប់​ពី​ត្រូវ​រថយន្ត​បែន​ដឹក​ដី​មួយ​គ្រឿង​បើក​បុក និង​កិន​អូស​ចូល​ក្រោម​កង់​រថយន្ត​គួរ​ឱ្យ​រន្ធត់ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​​០២ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៦ កុម្ភៈ ២០១៦​នេះ ស្ថិត​ត្រង់​ចំណុច​ផ្លូវ​កែង ក្នុងភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឫស្សី​កែវ ។

ប្រភព​ឱ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​២​នាក់​ដែល​ស្លាប់ ១-​ឈ្មោះ​ឡាញ់ ចរិយា អាយុ​១៦​ឆ្នាំ និង​២-​ឈ្មោះ​ចាន់ សុ​បុ​ណ្ណា​រី អាយុ​១៦​ឆ្នាំ និង​អ្នក​ឌុ​ប​ជា​យុវជន​រង​របួសធ្ងន់​ ឈ្មោះ​យ៉ា​ត ធា​រ៉ា អាយុ​១៩​ឆ្នាំ ជិះ​ម៉ូតូ​ម៉ាក​វ៉េវ ពាក់​ស្លាក​លេខ 1L-0290 ដោយ​យុវជន​នោះ​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ ។ ចំណែក​ឯអ្នក​បើករថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​ទេ​ បាន​គេចខ្លួន​បាត់ បន្សល់​ទុក​តែ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​.​ស ពាក់​ស្លាក​លេខ​៣៤៣២ ។

ប្រភព​បន្ត​ថា ជន​រង​គ្រោះ​ទាំង​៣​នាក់​ត្រូវ​គេ​ដឹង​ថា ជិះ​ម៉ូតូ​យ៉ាង​លឿន​ត្រឡប់​ពី​ភ្នំ​ប្រសិទ្ធ​វិញ ក្នុង​នោះ​ក៏​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​បាន​ជិះ​ដេញ​តាម​ពីក្រោយ ក្នុង​ទិស​ដៅ​ពី​ជើង​មក​ត្បូង លុះ​មក​ដល់​ចំណុច​ផ្លូវកែង​ ក៏​មាន​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​ដី​​ខាងលើ​ ជិះ​ពី​កើតមក​លិច ក៏​បុកជាមួយ​​ម៉ូតូ​ពេញទំហឹង​តែ​ម្តង ។