អាន​ហើយ ហួសចិត្ត​! ក្មេងប្រុស​ទើប​មាន​អាយុ ១៦ សោះ ចង់​រស់នៅ​ជាមួយ​តារា​សិច ព្រោះ​ឈ្នះ​ពានរង្វាន់​

អាន​ហើយ ហួសចិត្ត​! ក្មេងប្រុស​ទើប​មាន​អាយុ ១៦ សោះ ចង់​រស់នៅ​ជាមួយ​តារា​សិច ព្រោះ​ឈ្នះ​ពានរង្វាន់​

​សិស្សសាលា​ម្នាក់ បាន​បង្ហាញ​នូវ​សេចក្តីត្រេកអរ និង​អារម្មណ៍​ពុះកញ្ជ្រោល​យ៉ាងខ្លាំង បន្ទាប់ពី​រូបគេ​បាន​ឈ្នះ​រង្វាន់ ក្នុង​ការប្រកួត​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេត ហើយ​រង្វាន់​នោះ​ទៀតសោត ក៏​រឹតតែ​គួរឲ្យភ្ញាក់ផ្អើល គឺ ការ​នៅ​រួមរស់ ជាមួយនឹង​តារា​អាសអាភាស ក្នុង​រយៈពេល​មួយ​ខែ​ពេញ​។​

ក្នុង​ទឹកមុខ​ញញឹម​ស្រស់ស្រាយ ក្មេងប្រុស Ruslan Schedrin ដែល​ទើបតែ​មាន​អាយុ ១៦ ឆ្នាំ នោះ អាច​នឹង​មាន​ឱកាស​ដ៏​អស្ចារ្យ ដើម្បី​រួមរស់​ជាមួយ​តារា​សិច Ekaterina Makarova នៅក្នុង​សណ្ឋាគារ​មួយ​។​

​កុមារា Ruslan បានបង្ហាញ​ចំណាប់​អារម្មណ៍​ថា វា​ពិតជា​អស្ចារ្យ​សម្រាប់​ខ្ញុំ ប្រសិនបើ​ខ្ញុំ អាច​ចំណាយ​ពេលវេលា នៅ​ជាមួយ​នឹង​កញ្ញា Ekaterina ដែល​នាង​បាន​អួតថា នាង​មាន​របស់​ពិសេស ហើយ​ធំ​ល្អ​ទៀត​។​

​ប៉ុន្តែ ម្តាយ​របស់​គេ​មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង ចំពោះ​ពានរង្វាន់​មួយ​នេះ ពីព្រោះ​តែ​វា មិន​សាក​សម ចំពោះ​កុមារ ដែល​ទើបតែ​មាន​អាយុ ១៦ ឆ្នាំ​នោះ​ទេ​។ អាយុ​ប៉ុន​នេះ គួរតែ​យកចិត្តទុកដាក់​រៀនសូត្រ​វិញ ទើប​ជា​ការប្រសើរ​។​

​កុមារ Ruslan ជា​តារា​សម្តែង​វ័យក្មេង ដែល​កំពុង​រស់នៅ​ប្រទេស​រ៉ូស៊ី ពិតជា​មាន​ការភ្ញាក់ផ្អើល និង​មិន​គួរឲ្យ​ជឿ​នោះ​ទេ ថា​រូបគេ អាច​ឈ្នះ​ពានរង្វាន់​មួយ​នេះ​។​

​គេ​បាន​និយាយថា ៖ "​ពីដំបូង ខ្ញុំ​មិន​ជឿ​ទេ ហើយ​ខ្ញុំ​គិតថា វា​ជា​ព័ត៌មាន​សម្រាម​។ ប៉ុន្តែ ពេល​ខ្ញុំ​ដឹងថា វា​ជា​ការពិត ខ្ញុំ​រីករាយ​ណាស់ ហើយ​ក៏​អរគុណ​ដល់​គេហទំព័រ​នោះដែរ​។ ខ្ញុំ​បាន​ទូរស័ព្ទ ប្រាប់​មិត្តភក្តិ​របស់​ខ្ញុំ ហើយ​ពីដំបូង ពួកគេ​ក៏​មិន​ជឿ​ដូច​ខ្ញុំ​ដែរ ប៉ុន្តែ ឥឡូវ​មាន​អ្នកខ្លះ​ច្រណែន​ខ្ញុំ ហើយ​អ្នកខ្លះ​ទៀត ថា​ខ្ញុំ​ឆ្កួត​ហើយ ដែល​ចង់បាន​ពានរង្វាន់​មួយ​នេះ​”​។​

​កុមារ Ruslan បាន​បន្តថា Ekaterina ពិត​ជា​អ្វី​ដែល​គេ​ត្រូវការ ហើយ​រូបគេ ក៏​មាន​ទំនុកចិត្ត​ផងដែរ​ថា ម្តាយ និង​បងស្រី​របស់​គេ ពិតជា​យល់​ពី​អារម្មណ៍​មួយ​នេះ​។​

​គេ​បាន​បន្ថែមថា ៖ "​ខ្ញុំ​បាន​ឃើញ​នាង​! ខ្ញុំ​ចូល​ចិត្ត​អ្វីៗ​របស់​នាង​! នាង​ពិតជា​មាន​រាងកាយ គួរ​ឲ្យ​ខ្នាញ់​ណាស់​។ ខ្ញុំ​កំពុងតែ​ទទឹង​រង់ចាំ ថ្ងៃ​ណាត់​ជួប​របស់​យើង​។ ខ្ញុំ​ស្ទើរតែ​ទប់​អារម្មណ៍​លែង​បាន​ហើយ​”​។​

​ម្តាយ​របស់ Ruslan លោកស្រី Vera Schedrina បាន​បញ្ចេញ​ប្រតិកម្ម ដោយ​គ្មាន​ការ​លាក់បាំង​ថា ៖ "​ខ្ញុំ​ប្រឆាំង​ដាច់ខាត ចំពោះ​រឿង​មួយ​នេះ​។ កូន​ខ្ញុំ​កំពុង​រៀនសូត្រ ហើយ​ត្រូវ​ប្រឡង​ទៀត​។ តើ​អ្នក​ចង់​មានន័យ​ថា​ម៉េច​? ចំណាយ​ពេល​មួយ​ខែ ជាមួយ​តារា​សិច​? វា​មិន​អាច​ទៅរួច​ទេ សូម្បីតែ​មួយ​អាទិត្យ ក៏​វា​ច្រើន​ហួស​ដែរ​។ ពួក​គេ​គួរតែ​ផ្តល់​ជា​លុយ (៩៣១ ផោន​) វិញ​ល្អ​ជាង ហើយ​ពួក​យើង​នឹង​សប្បាយចិត្ត​ជាង​នេះ​។ ពានរង្វាន់​អញ្ចឹង តើ​វា​សម សម្រាប់​ក្មេងប្រុស ដែល​មាន​អាយុ​ប៉ុណ្ណឹង​ដែរ​ឬ​? ខ្ញុំ​ពិតជា​រន្ធត់ និង​មិន​ចង់​ជឿ​ទាល់តែសោះ ថា​មាន​ពានរង្វាន់​បែបនេះ​ដែរ នៅលើ​លោក​នេះ​។ ខ្ញុំ​មិន​ធ្លាប់​ឃើញ​នាង និង​រឹតតែ​មិន​ចង់​ឃើញ​នាង​ទៀត ហើយ​កូន​ខ្ញុំ ក៏​ត្រូវ​រៀនសូត្រ​ដែរ​”​។​

​កុមារា Ruslan អាច​មាន​ជម្រើស​ច្រើន ដូចជា បង្វិល​វា​ទៅ​ឲ្យ​កម្មវិធី​វិញ ឬ​ផ្ទេរ​មក​ឲ្យ​ឪពុក​របស់​គេ ប៉ុន្តែ លោកស្រី Vera ក៏​ប្រឆាំងនឹង​ជម្រើស​នេះដែរ​។​

​បងស្រី​របស់​គេ Diana Schedrina អាយុ ១៧ ឆ្នាំ បាន​និយាយថា ៖ "​ខ្ញុំ​ក៏​ប្រឆាំង​ដាច់ខាត​ដែរ វា​មិនមែន​ជា​ឱកាស​ត្រឹមត្រូវ សម្រាប់​រូបគេ​នោះទេ​។ បើ​គេ​ចូលចិត្ត គេ​អាច​ស្វែងរក​មិត្តស្រី​បាន​។ ខ្ញុំ​ពិតជា​ឆ្ងល់ ចំពោះ​ពានរង្វាន់​នេះ​ណាស់ ចុះបើ​បុរស​មាន​ប្រពន្ធ​រួច ឬ​ក្មេងស្រី​ម្នាក់​បាន​ឈ្នះ​វិញ តើ​ពួកគេ​ពិតជា សប្បាយ នឹង​ល្បែង​នេះ​មែន​ឬ​? តើ​ពួកគេ​អាច នៅ​ជាមួយគ្នា​បាន​មែនឬ​? វា​ពិតជា​ពានរង្វាន់ ដ៏​ឆ្កួត​មែន​”​។​

​ចំណែក​ឯ​នាង Ekaterina បាន​យល់ព្រម​រួចហើយ ចំពោះ​ពានរង្វាន់ នៅក្នុង​ការប្រកួត​នេះ​។ ហើយ​នាង​បាន​និយា​ថា អាយុ ១៦ ឆ្នាំ គួរតែ​ជា​ពេល ដែល​អាច​សម្រេច​ចិត្ត បាន​ដោយ​ខ្លួនឯង​ហើយ​។ នាង Ekaterina មាន​គម្រោង​នឹង​ពិភាក្សា​ជាមួយ​កុមារា Ruslan ថា​តើ ពួក​គេ​គួរ​ស្នាក់នៅ​សណ្ឋាគារ​ណាមួយ សម្រាប់​ថ្ងៃ​សម្រាកលំហែរ​កាយ​នេះ​។​ ​នាង​បាន​និយាយថា ៖ “​ខ្ញុំ​នឹង​ហោះ​ទៅ​ទីក្រុង​មូ​ស្គូ ហើយ​ចាំ​មើល តើ​គេ​សម្រេចចិត្ត​ថា​ម៉េច​? ហើយ​ខ្ញុំ​ក៏​អាច​សម្របសម្រួល ជាមួយ​នឹង​ម្តាយ​របស់​គេ​ផងដែរ​”​។​

​ពេល​គេ​សួរថា អញ្ចឹង ពានរង្វាន់​នេះ មានន័យ​ថា នាង​ត្រូវ​គេង (​រួម​រក្ស​) ជាមួយ​ក្មេង​ប្រុស​នោះ​មែន​ទេ​? នាង​បាន​បដិសេធ មិន​ឆ្លើយតប ប៉ុន្តែ នាង​បាន​បង្ហើប​ប្រាប់ថា ៖ “​វា​ប្រហែលជា​មិន​អាច​នោះទេ ប៉ុន្តែ ជីវិត គឺ ជីវិត​។ វា​ជា​រឿង​ធម្មតា​ទេ ដែល​ក្មេងប្រុស​ម្នាក់ ចង់​សាកល្បង​នូវ​អ្វី​ដែល​ថ្មី​នោះ​។ ខ្ញុំ​មិនដឹង​ទេ ប៉ុន្តែ ប្រហែលជា​យើង អាច​គ្រាន់តែ​មិត្តភក្តិ​នឹង​គ្នា​។ ខ្ញុំ​ចូល​ចិត្ត​គេ​។ បើ​គេ​មិន​ចង់​នៅ​សណ្ឋាគារ យើង​អាច​នៅក្នុង​ផ្ទះ​គេ​បាន គេ​ជា​អ្នកសម្រេចចិត្ត​”​។​

​ម្តាយ​របស់​កុមារា Ruslan បាន​និយាយ​ចុងក្រោយ​ថា កូន​គាត់​មាន​អាយុ ១៦ ឆ្នាំ មែន ប៉ុន្តែ ទិន្នន័យ​ច្បាស់ការ​នៅក្នុង​ស្ថិតិ​ប្រទេស​រ៉ូស៊ី គឺ​គេ​ទើបតែ​មាន​អាយុ ១៤ ឆ្នាំ​ប៉ុណ្ណោះ​។​

​ប្រសិនបើ​គេ​បាន​រកឃើញថា Ruslan ពិតជា​មាន​អាយុ ១៤ ឆ្នាំ​មែន ពានរង្វាន់​នេះ នឹង​ត្រូវ​ផ្ទេរ​ទៅ​ឲ្យ​អ្នក​ផ្សេង​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។