ទីបំផុតក្មេងប្រុស ដែលយកថង់ ធ្វើអាវ Messi ទទួលបាន អាវពិតប្រាកដ

អាហ្វហ្គានីស្ថា៖ ក្មេងប្រុសអាហ្វហ្គានីស្ថាន ដែលបានក្លាយ ជាទីចាប់អារម្មណ៍ លើអនឡាញ ដោយយកថង់ ធ្វើជាអាវ សរសេរឈ្មោះ និងលេខ១០ ជាអាវរបស់ Messi ទទួលបាន អាវពីកីឡាករសញ្ជាតិអាហ្សង់ទីន ពិតប្រាកដហើយ នេះបើយោងតាម BBC ចុះផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ ។

ក្មេងប្រុសសញ្ជាតិអាហ្វហ្គានីស្ថាន ដែលត្រូវបានគេស្គាល់ថា ជាអ្នកគាំទ្រដ៏ធំរបស់ Messi នេះ មានឈ្មោះ Murtaza Ahmadi អាយុ៥ឆ្នាំ មកពីសង្កាត់  Jaghori   ដែលមកពីភាគខាងកើតខេត្ត  Ghazni  ប្រទេសអាហ្វហ្គានីស្ថាន។

អ្នកគ្រប់គ្រងក្រុមរបស់ Messi បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ឲ្យដឹងថា «កុមារា Murtaza Ahmadi  បានទទួលអាវក្រុមបាល់ទាត់ អាហ្សង់ទីន កីឡាករ Messi រួចរាល់ហើយ » ។
កុមារា Murtaza Ahmadi បាននិយាយថា «ខ្ញុំស្រលាញ់ Messi និងអាវនេះណាស់ ហើយ Messi ក៏ស្រឡាញ់ខ្ញុំដែរ» ៕

ទីបំផុតក្មេងប្រុស ដែលយកថង់ ធ្វើអាវ Messi ទទួលបាន អាវពិតប្រាកដ

ទីបំផុតក្មេងប្រុស ដែលយកថង់ ធ្វើអាវ Messi ទទួលបាន អាវពិតប្រាកដ