ការជួញដូរមនុស្ស​​​កើនឡើង​​​ដែល​​​បង្កឡើង​​​ដោយ​​​ចំណាក​​​ស្រុក​​​

យោងតាម​​​របាយការណ៍​​​ក្រសួង​​​មហាផ្ទៃ​​​ដែល​​​បញ្ចេញ​​​ឲ្យដឹង​​​កាលពី​​​ម្សិលមិញ​​​ឲ្យ​​​ដឹង​​​ថា​​​​​​ ការជួញ​​​ដូរ​​​មនុស្ស​​​ចេញពី​​​ប្រទេស​​​កម្ពុជា​​​គឺកើន​​​ឡើង​​​ ហើយ​​​យោង​​​តាម​​​របាយការណ៍​​​អង្គការ​​​សហប្រជាជាតិ​​​ដាច់​​​ដោយ​​​ឡែក​​​​​​មួយ​​​ឲ្យដឹងថា បញ្ហា​​​នេះ​​​កើត​​​ឡើង​​​ដោយ​​​សារ​​​តែ​​​ការគ្រប់គ្រង​​​ព្រំដែន​​​ធូររលុង និង​​​ភាព​​​ខុសគ្នា​​​ផ្នែក​​​សេដ្ឋកិច្ច​​​នៅក្នុងតំបន់​​។ 

យោងតាម​​​របាយការណ៍​​​ដែល​​​បញ្ចេញ​​​​​​​​​ក្នុង​​​ពេល​​​សន្និបាតប្រចាំ​​​ឆ្នាំ​​​ស្តីពី​​​ការ​​​ប្រឹងប្រែង​​​ប្រឆាំង​​​ការ​​​ជួញដូរមនុស្ស​​​នៅឯ​​​ក្រសួង​​​មហាផ្ទៃ​​​ក្នុង​​​ក្រុង​​​ភ្នំពេញ​​​ឲ្យដឹងថា កាលពី​​​ឆ្នាំមុន​​​ នគរបាល​​​បាន​​​​​​ជួយ​​​សង្គ្រោះ​​​ជន​​​រងគ្រោះ​​​ដោយសារ​​​ការ​​​ជួញដូរ​​​ចំនួន​​​២៩៥​​​នាក់ ​​​គឺ​​​ចំនួន​​​​​​ច្រើន​​​ជាង​​​ពាក់​​​កណ្តាល​​​នៃស្ត្រី​​​​​​ត្រូវ​​​គេជួញដូរ​​​សម្រាប់​​​អាជីវកម្ម​​​ផ្លូវ​​​ភេទ​​​។

យោងតាម​​​របាយការណ៍​​​ឲ្យ​​​ដឹងថា ជន​​​រងគ្រោះ​​​ទាំង​​​នេះ​​​គឺជា​​​ផ្នែក​​​នៃ​​​ករណី​​​ជួញដូរមនុស្ស​​​ដាច់​​​ដោយឡែក​​​ពីគ្នា​​​ចំនួន​​​១០៥​​​ករណី​​​ ពោល​​​គឺ​​​កើន​​​ឡើង​​​ពី​​​៩៥​​​ករណី​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០១៤​​​។​​​​​

អ្នកស្រី​​​ យក់ សុខា អគ្គស្នងការរង​​​នគរបាល​​​ជាតិ​​​ទទួល​​​បន្ទុក​​​ប្រឆាំង​​​ការ​​​ជួញ​​​ដូរមនុស្ស​​​ និង​​​ការពារ​​​អនីតិជន បាន​​​មាន​​​ប្រសាសន៍​​​នៅក្នុង​​​សន្និបាតនោះថា “ក្នុងឆ្នាំ​​​២០១៥​​​ យើង​​​បាន​​​កត់​​​សម្គាល់​​​ឃើញថា សកម្មភាព​​​ជួញដូរមនុស្ស ​​​និង​​​អាជីវកម្ម​​​ផ្លូវភេទ​​​នៅតែ​​​កើន​​​ឡើង​​​ ទោះបីជា​​​សកម្មភាព​​​ខ្លះ​​​បាន​​​ផ្លាស់ប្តូរ​​​ក៏ដោយ​​​”។

ឧត្តមសេនីយ៍ឯក​​​ អ្នកស្រី​​​ សុខា បាន​​​មាន​​​ប្រសាសន៍ថា អ្នកនេសាទ​​​ ពលករ​​​​​​បម្រើ​​​តាម​​​ផ្ទះ​​​ និង​​​ស្ត្រី​​​ជាកូន​​​ក្រមុំ​​​ បាន​​​កើត​​​មាន​​​​​​ឡើង​​​នៅក្នុង​​​រយៈពេល​​​ប៉ុន្មាន​​​ឆ្នាំ​​​ថ្មីៗកន្លង​​​ទៅនេះ​​​ ជាក្រុម​​​ដែល​​​ងាយ​​​ទទួល​​​រង​​​គ្រោះថ្នាក់​​​បំផុត​​​​​​ដែល​​​នឹង​​​ក្លាយ​​​ទៅជា​​​ជន​​​រងគ្រោះ​​​ដោយសារការ​​​ជួញដូរ​​​។

អ្នកស្រីអគ្គស្នងការរង​​​នគរបាល​​​ជាតិ​​​រូបនេះ​​​បាន​​​មាន​​​ប្រសាសន៍ថា “កង្វះព័ត៌មាន​​​ ការអប់រំ​​ និង​​​ភាពក្រីក្រ​​ មានន័យថា ប្រជាពលរដ្ឋ​​​នៅតាម​​​តំបន់​​​ជនបទ គឺ​​​​​​ងាយនឹង​​​គេបោក​​​។ អាជ្ញាធរ​​​មូលដ្ឋាន​​​ខ្លះ​​​មិនបាន​​​ដឹង​​​អំពី​​​បញ្ហា​​​នេះ​​​ទេ។ វានៅតែ​​​ខ្វះ​​​ការ​​​សហការ​​​នៅថ្នាក់មូលដ្ឋាន​​​”។

របាយការណ៍​​​និយាយថា ទោះជាយ៉ាងនេះ​​​ក្តី ក្រុងភ្នំពេញមាន​​​ចំនួន​​​នៃករណី​​​ជួញ​​​ដូរ​​​ខ្ពស់​​​បំផុត​​​ ដោយមាន​​​ជន​​​រងគ្រោះ​​​ចំនួន​​​៥៦​​​នាក់​​​ដែល​​​សង្គ្រោះ​​​ដោយ​​​នគរបាល​​​កាលពី​​​ឆ្នាំ​​​។ ទោះបីជា​​​របាយការណ៍​​​នេះ​​​មិនបាន​​​ផ្តល់​​​តួលេខ​​​ថា មាន​​​មនុស្ស​​​ប៉ុន្មាន​​​នាក់ត្រូវបាន​​​គេ​​​​​​ជួយសង្គ្រោះ​​​នៅខាងក្រៅ​​​ប្រទេស​​​កម្ពុជាក៏ដោយ​​​ ក៏របាយការណ៍​​​នេះ​​​បាន​​​កត់​​​សម្គាល់​​​ថា ប្រទេស​​​ថៃ​​​គឺជា​​​គ្រោះថ្នាក់​​​សម្រាប់​​​កម្មករ​​​ចំណាក​​​ស្រុក​​​។ ពលរដ្ឋ​​​កម្ពុជា​​​រាប់រយនាក់​​​ដែល​​​គេ​​​បង្ខំ​​​ឲ្យ​​​ធ្វើការ​​​នៅ​​​លើ​​​ទូក​​​នេសាទ​​​ថៃ​​​ ត្រូវ​​​បាន​​​គេ​​​បញ្ជូន​​​មក​​​មាតុភូមិ​​​វិញ​​​កាលពី​​​ឆ្នាំ​​​កន្លង​​​ទៅ ក្នុងពេល​​​ដែល​​​ឧស្សាហកម្ម​​​នេះ​​​បាន​​​ស្ថិត​​​នៅក្រោម​​​ការ​​​ពិនិត្យ​​​ពិច័យ​​​ជាអន្តរជាតិ។ ចំនួន​​​នៃ​​​ស្ត្រី​​​ខ្មែរ​​​ដែល​​​ធ្វើ​​​ដំណើរ​​​ទៅ​​​ប្រទេស​​​ចិន​​​ដើម្បី​​​រៀបការ​​​ជាមួយ​​​បុរស​​​ជន​​​ជាតិ​​​ចិន​​​ ហើយ​​​​​​​​​ដែល​​​តែងតែ​​​ជួបបញ្ហា​​​រកាំ​​​រកូស​​​​​​ដោយ​​​ប្តី​​​ធ្វើ​​​បាប​​​ ឬក៏​​​ត្រូវ​​​គេលក់​​​ឲ្យធ្វើ​​​ជា​​​ស្ត្រី​​​ពេស្យាក៏បាន​​​កើន​​​ឡើង​​​ដែរ​​​ក្នុងប៉ុន្មាន​​​ឆ្នាំ​​​ថ្មីៗកន្លង​​​ទៅនេះ។

ក្នុងពេល​​​ដែលស្ត្រី​​​ចូល​​​បម្រើ​​​ការងារ​​​តាម​​​ផ្ទះ​​​នៅឯ​​​បរទេស​​​ គឺងាយទទួល​​​រងការ​​​ធ្វើបាប​​​ និង​​​ជំពាក់​​​បំណុលគេ​​​នោះ នាពេល​​​បច្ចុប្បន្ន​​​នេះ​​​ រដ្ឋាភិបាល​​​កំពុង​​​ចរចា​​​ជាមួយ​​​ប្រទេស​​​ម៉ាឡេស៊ី និង​​​អារ៉ាប៊ី សាអ៊ូឌិត​​​ ជាប្រទេស​​​ដែល​​​មាន​​​ឈ្មោះ​​​មិនល្អ​​​ចំពោះ​​​ការ​​​ការ​​​ពារ​​​កម្មករ​​​ចំណាក​​​ស្រុក​​​ ដើម្បី​​​បើក​​​ផ្លូវ​​​ឲ្យ​​​ពលករ​​​ទៅ​​​​​​ធ្វើការ​​​តាម​​​ផ្ទះ​​​។

ការិយាល័យ​​​អង្គការ​​​សហប្រជាជាតិ​​​ប្រឆាំង​​​គ្រឿង​​​ញៀន​​​ និង​​​ឧក្រិដ្ឋកម្ម​​​បាន​​​ចេញ​​​របាយការណ៍​​​មួយ​​​កាលពី​​​ម្សិលមិញ ដែលមាន​​​ចំណង​​​ជើង​​​ថា “ការពារ​​​សន្តិភាព​​​ និង​​​វិបុលភាព​​​នៅក្នុង​​​អាស៊ីអាគ្នេយ៍​​​ៈ បញ្ចូល​​​របៀប​​​វារៈ​​​សេដ្ឋកិច្ច​​​និង​​​សន្តិសុខ​​​ក្នុងពេល​​​តែ​​​មួយ​​​ ដែល​​​ចាត់ទុក​​​ប្រទេស​​​កម្ពុជា​​​ស្ថិត​​​ក្នុង​​​ប្រទេស​​​នានា ​​​ដែល​​​មាន​​​​​​ប្រជាពល​​​រដ្ឋ​​​ប្រឈម​​​នឹង​​​ហានិភ័យ​​​ខ្ពស់​​​ដោយ​​​​​​រងការ​​​ជួញ​​​ដូរ​​​។

របាយការណ៍​​​និយាយថា “កម្មករចំណាកស្រុក​​​គ្មាន​​​ជំនាញ​​​ដែល​​​ធ្វើ​​​ដំណើរ​​​ទៅប្រទេស​​​ថៃ​​​ សិង្ហបុរី ឥណ្ឌា និង​​​ចិន​​​ គឺភាគច្រើន​​​មកពី​​​ប្រទេស​​​អភិវឌ្ឍ​​​តិចតួច​​​ ដូចជា​​​ប្រទេស​​​កម្ពុជា ឡាវ ភូមា និង​​​វៀតណាម​​​ជា​​​ដើម​​​”។

របាយការណ៍​​​និយាយថា កំណើន​​​នៃ​​​មនុស្ស​​​ថ្នាក់​​​កណ្តាល​​​នៅក្នុង​​​ប្រទេស​​​មួយ​​​ចំនួន​​​ក្នុងតំបន់​​​ផ្តល់​​​​​​ឱកាស​​​ឲ្យ​​​កម្មករ​​​មក​​​ពី​​​ប្រទេស​​​នានា​​​ ដូចជាប្រទេស​​​កម្ពុជា​​​ជាដើម​​​ ប៉ុន្តែ​​​ឱកាសនេះ​​​ក៏​​​មាន​​​ហានិភ័យ​​​ចំពោះ​​​ការ​​​ធ្វើ​​​អាជីវកម្ម​​​ដែរ។

របាយការណ៍​​​បាន​​​និយាយបន្ត​​​ថា “អ្នករត់ពន្ធ​​​មនុស្ស ​​​និង​​​អ្នក​​​ជួញដូរមនុស្សឆ្លៀត​​​ឱកាស​​​​​​ឆក់​​​យក​​​ភាព​​​ងាយ​​​រងគ្រោះ​​​នេះ ​​​ដោយ​​​បង្ខំ​​​​​​ឲ្យ​​​ពួកគេ​​​ធ្វើ​​​ការ​​​ក្នុង​​​ស្ថានភាព​​​កេង​​​ប្រវ័ញ្ច​​​ ឬ​​​ដូចជា​​​ទាសករ”។

របាយការណ៍​​​បាន​​​និយាយថា ការគ្រប់​​​គ្រង​​​ព្រំដែន​​​ធូររលុង​​​កាន់​​​តែ​​​ខ្លាំង​​​ក្នុងបណ្តា​​​ប្រទេស​​​នានា​​​ក្នុងតំបន់ ដែល​​​មានបំណង​​​បន្ធូរបន្ថយ​​​ពាណិជ្ជកម្ម​​​ គឺធ្វើ​​​ឲ្យ​​​ការអនុវត្ត​​​ច្បាប់​​​កាន់​​​តែ​​​ជួប​​​ការលំបាក។

របាយការណ៍​​​បាននិយាយថា “ការផ្លាស់ប្តូរ​​​ការគ្រប់គ្រង​​​ចំណាកស្រុក​​​ និង​​​និយតកម្ម​​​ការងារ​​​ដោយ​​​សេរី​​​ គឺកាត់​​​បន្ថយ​​​ហានិភ័យ​​​ និង​​​តម្លៃ​​​សម្រាប់​​​អ្នករត់ពន្ធ​​​និងអ្នក​​​ជួញដូរមនុស្ស​​​ ទន្ទឹម​​​​​​នឹង​​​កាត់បន្ថយ​​​វិធានការ​​​ជាមូលដ្ឋាន​​​សម្រាប់​​​ទីភ្នាក់ងារ​​​អនុវត្ត​​​ច្បាប់​​​”។

អ្នកស្រី​​​ ហេឡិន ស្វន ជា​​​ស្ថាបនិក​​​និងជា​​​នាយក​​​អន្តរជាតិ​​​នៃ​​​អង្គការ​​​ប្រឆាំង​​​ការ​​​ជួញដូរ​​​ឈ្មោះ ចាប់ដៃ បានមាន​​​ប្រសាសន៍ថា តំបន់នេះគឺស្ថិត​​​នៅ​​​លើ​​​ទីចោតនៃ​​​ការ​​​ផ្ទុះឡើង​​​នូវ​​​ចំណាកស្រុក​​​ដែលនឹង​​​កើត​​​ឡើង​​​ឥត​​​ព្រាង​​​ទុក​​​។

អ្នកស្រី ស្វន បានមាន​​​ប្រសាសន៍ថា “ដោយសារតែ​​​សមាហរណកម្ម​​​អាស៊ាន​​​កាន់​​​តែ​​​ទូលំ​​​ទូ លាយ​​​ និង​​​សមាហរណកម្ម​​​​​​មហា​​​​​​តំបន់​​​ទន្លេមេគង្គ​​​ យើង​​​នឹង​​​ឃើញ​​​ចលនា​​​នៃ​​​កម្មករ​​​គ្មាន​​​ជំនាញ​​​​​​គឺមានកម្រិត​​​ខ្ពស់​​​ដែល​​​យើង​​​ពុំដែល​​​ឃើញ​​​ពីមុន​​​មក​​​ ដោយ​​​ធ្វើ​​​ឲ្យ​​​កម្មករ​​​ចំណាក​​​ស្រុក​​​ជាច្រើន​​​ងាយ​​​ទទួល​​​រង​​​ការជួញដូរ​​​”។

អ្នកស្រី​​​ ស្វន បានមាន​​​ប្រសាសន៍​​​បន្តថា “យើង​​​ត្រូវមើល​​​បញ្ហា​​​នេះ​​​មិនមែនជា​​​រឿង​​​ប្រទេស​​​​​​មួយ​​​ទេ ប៉ុន្តែ មើល​​​ឃើញ​​​​​​វា​​​ជា​​​បញ្ហា​​​ថ្នាក់​​​តំបន់​​​។ អង្គការ​​​នានា​​​នៅ​​​ក្នុង​​​បណ្តា​​​ប្រទេស​​​ទាំងឡាយ​​​ត្រូវ​​​ទាក់ទង​​​គ្នា​​​ឲ្យ​​​ស្អិត​​​ល្មួត​​​ថែមទៀត​​​ ហើយ​​​រដ្ឋាភិបាល​​​នៃ​​​ប្រទេសទាំងនោះ​​​ត្រូវ​​​ប្រាស្រ័យ​​​ទាក់​​​ទង​​​គ្នា​​​ឲ្យ​​​កាន់​​​តែ​​​ខ្លាំង”៕រើន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

The post ការជួញដូរមនុស្ស​​​កើនឡើង​​​ដែល​​​បង្កឡើង​​​ដោយ​​​ចំណាក​​​ស្រុក​​​ appeared first on ខេមបូឌា ដេលី.