វីរបុរស​ក្លាហាន​ប្តូរជីវិត​ក្នុង​អគ្គី ដើម្បី​ស​ង្រោះ​ជីវិត​មនុស្ស​

Doliprane TVC

​ជា​រឿង​ដែល​គួរឱ្យ​សរសើរ និង កោតស្ញប់ស្ញែង​ជាទីបំផុត​នៅ​ដែលមាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ចំនួន ៣ នាក់ ហ៊ាន​ប្តូរជីវិត​របស់ខ្លួន​នៅក្នុង​អគ្គិភ័យ​ដែល​កំពុង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ដើម្បី​ជួយសង្គ្រោះ​ស្ត្រី​ចំណាស់ និង កុមារី​ម្នាក់​ពី​គ្រោះ​អគ្គិភ័យ​នោះ ។​ ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ទាំងបី​រូប​ដែល​ទទួលបាន​ការកត់ត្រា​ជា​គំរូ​វីរភាព​ដ៏​អង់អាច​ក្លាហាន​នោះ គឺ ព្រិន្ទបាលឯក ធូ ប៉ុណ្ណា ព្រិន្ទបាលឯក ទឹម ប៊ុណ្ណា និង លោក​អនុសេនីយ៍ឯក ស៊ើ​ន កែវ​វណ្ណ​ធី ។​

វីរបុរស​ក្លាហាន​ប្តូរជីវិត​ក្នុង​អគ្គី ដើម្បី​ស​ង្រោះ​ជីវិត​មនុស្ស​

វីរបុរស​ក្លាហាន​ប្តូរជីវិត​ក្នុង​អគ្គី ដើម្បី​ស​ង្រោះ​ជីវិត​មនុស្ស​

​យោងតាម​ការផ្តល់​ព័ត៌មាន​ជា​ផ្លូវការ​នៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ផ្ទាល់​របស់ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានឱ្យដឹង​យ៉ាង​ពិស្ដារ​ថា «​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ចំនួន ៣ នាក់ ដែល​បាន​ប្តូរជីវិត ឡើងទៅ​ទម្លុះ​ដំបូលផ្ទះ​ដែល​កំពុង​ឆាបឆេះ ជួយសង្គ្រោះ​ស្ត្រី​ចំណាស់​អាយុ ៦២ ឆ្នាំ​ម្នាក់ និង ក្មេងស្រី​អាយុ ១០ ឆ្នាំ​ម្នាក់ ចេញពី​ភ្នក់ភ្លើង ក្នុង​គ្រោះថ្នាក់​អគ្គិភ័យ កាលពី​ម៉ោង 00 និង ១៥ នាទី​យប់ ឈានចូល​ថ្ងៃទី ២៥ ០២ ២០១៦ នៅ​ម្តុំ​ផ្លូវបំបែក​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ត្រូវបាន​ឯកឧត្តម មេបញ្ជាការ រ័ត្ន ស្រ៊ាង ផ្តល់​ថវិកា​លើកទឹកចិត្ត​ម្នាក់ ១ លាន​រៀល និង កត់ត្រា​គំរូ​វីរភាព​ដ៏​អង់អាច​ក្លាហាន របស់​ពួកគេ សម្រាប់​ឲ្យ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងមូល​យកតម្រាប់​តាម ។

វីរបុរស​ក្លាហាន​ប្តូរជីវិត​ក្នុង​អគ្គី ដើម្បី​ស​ង្រោះ​ជីវិត​មនុស្ស​

ក្រៅពីនេះ​ឯកឧត្តម មេបញ្ជាការ បាន​ឲ្យ​ក្រុមការងារ ដឹកនាំ​ដោយ​លោក វរសេនីយ៍ឯក ពង្ស សា​វរិ​ទ្ធ មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះទៅ​សួរសុខទុក្ខ និង យក​អំណោយ​ទៅជូន​ដល់​ជនរងគ្រោះ​ទាំងពីរ​នាក់​គឺ អ៊ំស្រី តាំង ហ្គិ​ច អាយុ ៦២ ឆ្នាំ ជា​ចុងភៅ និង ក្មេងស្រី​ម្នាក់ទៀត​ឈ្មោះថា ស្រី​ណែ​ត អាយុ ១០ ឆ្នាំ ជា​ក្មេង​កំព្រា រស់នៅ​ជាមួយ​គេ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ ក្នុង​ម្នាក់ៗ​ទទួលបាន ថវិកា ៥០ ម៉ឺន​រៀល​, ទឹកក្រូច ០១ កេស និង ទឹក​សុទ្ធ ០២ កេស ។​

វីរបុរស​ក្លាហាន​ប្តូរជីវិត​ក្នុង​អគ្គី ដើម្បី​ស​ង្រោះ​ជីវិត​មនុស្ស​

​ក្រោយពី​ការបង្ហាញ​ពី​ទឹកចិត្ត​តស៊ូ​មុះ​មុត​អង់​ក្លាយ​ក្លាហាន​ក្នុងការ​បំពេញពេសកកម្ម​នេះ កម្លាំង​កង​រាជ​អាវុធ​​ហត្ថ​រាជធានី ទាំងបី​រូបនេះ ទទួលបាន​ការកោតសរសើ​រ​យ៉ាងខ្លាំង​ពី​វីរភាព​របស់លោក​ក្នុង​ការពារ​អាយុជីវិត ជូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន ហើយ​នេះ​គឺជា​សកម្មភាព​គំរូ​មួយ​ដែល​មិនអាច​កាត់ថ្លៃ​បាន​ក្នុងនាម​ជា​អ្នក ការពារ និង ថែរក្សា​អាយុជីវិត​របស់​ប្រជាពលរដ្ឋ ៕ ភូមិន្ទ​

វីរបុរស​ក្លាហាន​ប្តូរជីវិត​ក្នុង​អគ្គី ដើម្បី​ស​ង្រោះ​ជីវិត​មនុស្ស​វីរបុរស​ក្លាហាន​ប្តូរជីវិត​ក្នុង​អគ្គី ដើម្បី​ស​ង្រោះ​ជីវិត​មនុស្ស​វីរបុរស​ក្លាហាន​ប្តូរជីវិត​ក្នុង​អគ្គី ដើម្បី​ស​ង្រោះ​ជីវិត​មនុស្ស​វីរបុរស​ក្លាហាន​ប្តូរជីវិត​ក្នុង​អគ្គី ដើម្បី​ស​ង្រោះ​ជីវិត​មនុស្ស​វីរបុរស​ក្លាហាន​ប្តូរជីវិត​ក្នុង​អគ្គី ដើម្បី​ស​ង្រោះ​ជីវិត​មនុស្ស​វីរបុរស​ក្លាហាន​ប្តូរជីវិត​ក្នុង​អគ្គី ដើម្បី​ស​ង្រោះ​ជីវិត​មនុស្ស​វីរបុរស​ក្លាហាន​ប្តូរជីវិត​ក្នុង​អគ្គី ដើម្បី​ស​ង្រោះ​ជីវិត​មនុស្ស​វីរបុរស​ក្លាហាន​ប្តូរជីវិត​ក្នុង​អគ្គី ដើម្បី​ស​ង្រោះ​ជីវិត​មនុស្ស​វីរបុរស​ក្លាហាន​ប្តូរជីវិត​ក្នុង​អគ្គី ដើម្បី​ស​ង្រោះ​ជីវិត​មនុស្ស​វីរបុរស​ក្លាហាន​ប្តូរជីវិត​ក្នុង​អគ្គី ដើម្បី​ស​ង្រោះ​ជីវិត​មនុស្ស​