iPad Pro ជំនាន់ថ្មីមួយម៉ូឌែលទៀត ល្បីថាកៀកដល់ថ្ងៃបង្ហាញខ្លួន

iPad Pro ជំនាន់ថ្មីមួយម៉ូឌែលទៀត ល្បីថាកៀកដល់ថ្ងៃបង្ហាញខ្លួន

Apple មានគម្រោងនឹងធ្វើការដាក់បង្ហាញជាសាធារណៈនូវប្រភេទថេបប្លេតជំនាន់ក្រោយមួយម៉ូឌែលទៀត គឺ iPad Pro អេក្រង់ 9.7 អុីញ នៅក្នុងថ្ងៃទី 18 មិនា ខាងមុខនេះ ដោយជំនួសការដាក់បង្ហាញ iPad Air 3 ដែលលេចលឺកាលពីលើកមុនវិញ នេះបើយោងតាមគេហទំព័រ 9to5Mac បានចុះផ្សាយ។ iPad Pro ជំនាន់ថ្មីនេះ ក៏នឹងមានលក្ខណៈសម្បត្តិម៉ាសុីន មិនខុសទៅនឹង iPad Pro អេក្រង់ 12.9 អុីញ កាលពីពេលមុននោះដែរ ដោយវានឹងភ្ជាប់មកនូវបន្ទះឈីប A9X ដូចគ្នា ហើយឧបករណ៍ដែលអាចគាំទ្រក៏រួមមាន Apple Pencial, Smart Keyboard ជាដើម។ យ៉ាងណាមុិញគេក៏ជឿជាក់យ៉ាងច្បាស់ថា Apple នឹងធ្វើការផ្តាច់សង្វាក់ផលិតកម្ម iPad Air (ជំនាន់ទី 1) និង iPad Mini 2 ចោលតែម្តង នៅក្រោយពេលដែល iPad Pro ជំនាន់ថ្មីនេះ បានបង្ហាញខ្លួនជាសាធារណៈ។

---------------------------------------

ដោយ: កៅ រក្សា
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus iPad Pro ជំនាន់ថ្មីមួយម៉ូឌែលទៀត ល្បីថាកៀកដល់ថ្ងៃបង្ហាញខ្លួន
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com iPad Pro ជំនាន់ថ្មីមួយម៉ូឌែលទៀត ល្បីថាកៀកដល់ថ្ងៃបង្ហាញខ្លួន

ចុះថ្ងៃទី 26 ខែកុម្ភៈ ឆ្នាំ 2016 ម៉ោង 04:20 ល្ងាច

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ

iPad Pro ជំនាន់ថ្មីមួយម៉ូឌែលទៀត ល្បីថាកៀកដល់ថ្ងៃបង្ហាញខ្លួន