ផ្ទះឈើប្រក់ក្បឿង ៣ខ្នង នៅស្រុកឆ្លូង ត្រូវអគ្គិភ័យឆេះម៉ត់

ក្រចេះ៖ ផ្ទះប្រពជាពលរដ្ឋ ធ្វើអំពីឈើប្រក់ក្បឿង ចំនួន៣ខ្នង ត្រូវបានអគ្គិភ័យ ឆាបឆេះគ្មានសល់ នៅម៉ោងប្រមាណ ៨៖៤០នាទី ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅខាងលិចវត្តដងក្តោង ចម្ងាយប្រមាណ ១០០ម៉ែត្រ ក្នុងភូមិដងក្តោងទី១ ឃុំពង្រឹ ស្រុកឆ្លូង ខេត្តក្រចះ។

បើតាមអ្នកភូមិដងក្តោងទី១ បានឲ្យដឹងថា មូលហេតុនៃការឆាបឆេះនេះ គឺបណ្តាលមកពី ឆ្លងចរន្តអគ្គិសនី ចេញពីផ្ទះបាយ នៅពេលដែលម្ចាស់ផ្ទះមិននៅ ចេញទៅចូលរួមកម្មវិធីភ្ជាប់ពាក្យ កូនអ្នកជិតខាង ហើយក្នុងហេតុការនេះ ពុំបានបណ្តាលម្ចាស់ផ្ទះណាម្នាក់ បាត់បង់ជីវិត ឬរងគ្រោះនោះទេ។

អ្នកភូមិបានបន្តទៀតថា ម្ចាស់ផ្ទះដែលត្រូវភ្លើងឆេះនោះទី១.ឈ្មោះ វ៉ែន គឹមយ៉ុន ភេទប្រុស អាយុ ៧២ឆ្នាំ ផ្ទះឈើប្រក់ក្បឿង ទំហំ៧ម×១២ម, ទី២.ឈ្មោះ វង្ស ហុន ភេទប្រុស អាយុ ៦៩ឆ្នាំ ផ្ទះឈើប្រក់ក្បឿង ទំហំ ៨ម×១៤ម និងទី៣.ឈ្មោះ នួន យ៉ុង ភេទស្រី អាយុ ៧៨ឆ្នាំ  ផ្ទះឈើប្រក់ក្បឿង ទំហំ ៧ម×១២ម ផ្ទះទំាងបីខូចខាតទំាងស្រុង។

ក្នុងករណីអគ្គីភ័យនេះ រថយន្តពន្លត់អគ្គីភ័យ  ស្នងការដ្ឋានខេត្តចំនួន មួយគ្រឿង ក៏បានចេញអន្តរាគមន៍បាញ់ពន្លត់ ផងដែរដោយប្រើប្រាស់អស់ទឹកចំនួន ៣រថយន្ត ដើម្បីទប់ស្កាត់ មិនឲ្យរាល់ដាលដល់ផ្ទះអ្នកជិតខាង៕