លោក ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំកសាង គ្រប់បែបយ៉ាង ដើម្បីជួយដល់ពលរដ្ឋ

តាកែវ៖ ថ្លែងនៅក្នុងពិធី បញ្ចុះខ័ណ្ឌសីមា និងសម្ពោធសមិទ្ធិផលនានា ក្នុងវត្តដីក្រហម ស្ថិតនៅឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវនៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ លោក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ជាប្រមុខ គឺខិតខំយកចិត្តទុកដាក់ ដើម្បីអរគុណដល់ ប្រជាពលរដ្ឋ ដែលបានជឿជាក់ និងគាំទ្រសម្តេច ដល់រាជរដ្ឋាភិបាល នៅក្នុងការដឹកនាំប្រទេស។

រាជរដ្ឋាភិបាលកម្ពុជា បានខិតខំកសាង គ្រប់បែបយ៉ាង ដើម្បីជួយដល់ប្រជាពលរដ្ឋ ដោះស្រាយគ្រប់បែបយ៉ាង ប៉ុន្តែការធ្វើវាតែងតែខុស ទន្ទឹមនឹងការខុសនេះ យើងបានកែ លម្អដើម្បីពង្រីក នូវលទ្ធផលល្អជាច្រើន ដើម្បីជួយដល់ប្រជាពលរដ្ឋ ដូចជាជាកសាង ហេដ្ឋារចនាសម្ព័ន្ធ ការជួយយកចិត្តទុកដាក់ ដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ បង្កើតការងារជា ច្រើនដល់យុវជន បៀវត្សមន្ត្រីរាជការ លោកគ្រូអ្នកគ្រូ ការបណ្តុះបណ្តាលផ្សេងៗ ដើម្បីលើកកិត្តិយ សវិស័យអប់រំ លើកកិត្តិយសជាតិ លើកកិត្តិយសសាសនា ដែលកន្លងទៅនេះ សម្តេចតេជោ មានយន្តការរដ្ឋាភិបាល យន្តការគណបក្ស យន្តការខេត្ត និងយន្តការផ្ទាល់ខ្លួន ដើម្បីដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋ ហើយនេះ គឺជាទឹកចិត្តរបស់ ប្រមុខរដ្ឋាភិបាល មិនដែលរត់ចោល ប្រជាពលរដ្ឋមួយ វិនាទីណាឡើយ។

ដូច្នេះសូមប្រជាពលរដ្ឋ ជឿទុកចិត្តគាត់ចុះ និងបន្តផ្តល់ឱកាសឲ្យ ប្រមុខរាជរដ្ឋាភិបាល បន្តដឹកនាំប្រទេស តទៅមុខទៀត ដើម្បីកសាងប្រទេស ហើយនេះ គឺជាអនាគត ដើម្បីអនាគតល្អ ប្រទេសយើងត្រូវ មានអ្នកដឹកនាល្អ ធានានូវសុខសន្តិភាព ដែលមានតែតួអង្គ ម្នាក់នេះតែមួយគត់ ដែលសុខសន្តិភាពនេះ គឺសម្រាប់យើង ទាំងអស់គ្នា។

លោក ហ៊ុន ម៉ាណែត មានប្រសាសន៍បន្ថែមថា ការរីកចំរើននូវ សមិទ្ធិផលទាំងនេះ បានមកពីការចូល រួមចែករំលែកថវិកា សាងសង់ដោយសទ្ធាជ្រះថ្លា ពីសំណាក់សប្បុរសជន ចូលរួមជាមួយរាជ រដ្ឋាភិបាលកម្ពុជា កសាងហេដ្ឋា រចនាសម្ព័នជាច្រើន ដើម្បីបំរើឱ្យផ្នែកពុទ្ធចក្រ និងអាណាចក្រ ស្របពេលដែល ប្រទេសជាតិ មានសន្តិភាព ស្ថេរភាព និង អភិវឌ្ឍ ដែលទំហំទឹកចិត្កនេះ វាលើសទំហំថវិកា។

លោក ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណ ព្រះសង្ឃ ដែលបានយកចិត្តទុកដាក់ ក្នុងការអប់រំណែនាំ ដល់ពុទ្ធបរិស័ទ្ធ ក៏ដូចជាបានចែករំលែក ចូលរួមក្នុងការ ថែរក្សាវប្បធម៌ និងសុខសន្តិភាព តាមរយៈការអប់រំផ្លូវចិត្ត។ សាសនាបានបង្កឱកាស ប្រជាជន យុវជន យុវនារីបានរៀនសមាធិ រៀនធម៌អា ព្រោះព្រះពុទ្ធសាសនា គ្មានអ្វីក្រៅពីអប់រំណែនាំ ឱ្យមនុស្សរស់រានមានជីវិត រៀនរស់ដោយថ្លៃថ្នូ រៀនរស់ដោយជា ប្រយោជន៍របស់សង្គម រៀនរស់ដោយការជួយគ្នា កសាងអំពើល្អ ដូច្នេះការដើរតួនាទី របស់ព្រះសង្ឃ គឺជួយនៅក្នុងការ រអភិវឌ្ឍប្រទេស៕