លោកស្នងការ អាត់ ខែម ប្រគល់មាស ផ្លាកទីនទៅឲ្យ អាជីវកររងគ្រោះ វិញហើយ ខណះក្រុមចោរ កំពុងស្ថិតក្រោម ការសួរនាំ

បន្ទាយមានជ័យ៖ ២៦ កុម្ភះ ២០១៦ ក្រោយពីសំណុំរឿង ករណីចោរប្លន់ អាជីវករ លក់មាស នៅផ្សាររ៉ាថ្មី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានបំបែក មេខ្លោង និងក្រុមចោប្លន់ ត្រូវបានចាប់ខ្លួន ជាបន្តបន្ទាប់ នៅថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០១៦ វេលាម៉ោយ ៣និង៣០នាទី ល្ងាចនេះ លោក ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត និងមន្ត្រីក្រោមឱវាទ បានប្រគល់ មាសប្រាក់ ផ្លាកទីន ដែលរឹបអូស បានពីចោរទៅឲ្យ អាជីវកររងគ្រោះ ដែលជាម្ចាស់វិញហើយ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០១៦នេះនៅភូមិ ក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ  មានចោរមួយក្រុម បានជិះម៉ូតូប្រដាប់ ដោយអាវុធខ្លី បានជិះម៉ូតូមកស្ទាក់ ប្លន់ស្រ្តីអាជីករ លក់មាសម្នាក់ ដែលកំពុងដឹកលុយ និងមាសទៅលក់ នៅផ្សារជាកូនស្រីតូចម្នាក់ ក្រុមចោរបានសម្លុត ឲ្យឈប់ពេល ជនរងគ្រោះចេញពីផ្ទះ បាន៥០ម៉ែត្រ ដើម្បីយករបស់របរ ទាំងនោះទៅតាំង លក់នៅផ្សារ ដូចសព្វមួយដង។

ស្ត្រីរងគ្រោះឈ្មោះ សយ សុផាន់ណា អាយុ៤៥ឆ្នាំ មុខរបរ អាជីវករលក់មាស និងប្តូរប្រាក់ នៅផ្សាររ៉ារស់នៅភូមិ ក្បាលស្ពាន១ សង្កាត់/ ក្រុងប៉ោយប៉ែត ត្រូវចោរប្លន់ យកអស់ មានខ្សែកផ្លាទីន ៣ខ្សែ ខ្សែកមាស ៨ខ្សែ លុយបាត ១០ម៉ឺនបាត លុយខ្មែរ ២លានរៀល លុយដុល្លារ ១ពាន់ដុល្លារ និងក្រវិលដាំត្បូង៣០គូ ។

ប្រតិបត្តិការបង្ក្រាបក្រុមចោរ ប្រកបដោយ ជោគជ័យនេះ ត្រូវបានធ្វើឡើង នគរបាល កម្លាំងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត នគរបាលការពារ ព្រំដែនគោកលេខ ៩១និង៨៩១ ក្រោមការដឹកនាំ បញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត និងលោក សិទ្ធ ឡោះ ស្នងការរងព្រហ្មទ័ណ្ឌ។

បច្ចុប្បន្នមេខ្លោងចោរប្លន់ឈ្មោះ លឹម ទ្រី ហៅទី ហៅឆាយ និងបក្ខពួក៣នាក់ ផ្សេងទៀត ឈ្មោះ  យ៉េន ធូ ឈ្មោះ យៀប ហេង ឈ្មោះ ទុំ សុខលីន ហៅនី កំពុងត្រូវបាននគរបាល ឃុំខ្លួនបណ្តោះអាសន្ន នៅស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់ នៅថ្ងៃស្អែក៕

លោកស្នងការ អាត់ ខែម ប្រគល់មាស ផ្លាកទីនទៅឲ្យ អាជីវកររងគ្រោះ វិញហើយ ខណះក្រុមចោរ កំពុងស្ថិតក្រោម ការសួរនាំ