ប៉ូលិស​ឃាត់ខ្លួន ជ​នស​ង្ស​យ័​ម្នាក់ ពីបទ​រំលោភ សេព​ស​ន្ថ​វះ

ស្វាយរៀង: សមត្ថកិច្ច​នគរបាល ក្រុង​បាវិត បាន​ឃាត់ខ្លួន​យុវជន​ម្នាក់ តាម​បណ្តឹង​នារី​ម្នាក់  ពីបទរំលោភ​សេពសន្ថវៈ​កាលពី​វេលា​ម៉ោង​១៤​និង​១០​នាទី ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ២០១៦  បានសម្រេច​នៅ បន្ទប់​ស្នាក់​នៅក្នុង ហាង​ប៉ា​ប៉ាសបារ ត្រង់ចំណុច​ផ្សារ​រាត្រីស្ថិតនៅក្នុង ភូមិ​បាវិត​កណ្តាល សង្កាត់​ក្រុង​បាវិត​។​

​ជន​ង្ស័​យ​ដែល​ត្រូវ ធ្វើការ​ឃាត់​នេះ មានឈ្មោះ ចាន់ ណា​ង ភេទ​ប្រុស អាយុ​២៣​ឆ្នាំមានមុខរ​បរជា​បុគ្គលិក ជា​អ្នករត់​តុ​ហាង ប៉ា​ប៉ាស​ប៉ា ដែលមាន​ទីលំនៅ ភូមិ​បាវិតកណ្តាល សង្កាត់​ក្រុង​បាវិត​។ រីឯ​នារី​រងគ្រោះ មានឈ្មោះ ឈ ន ម​មុខរបរ​ជាអ្នករត់​តុ ដូចគ្នា​មាន​ទីលំនៅ ក្នុងភូមិ​ក្បាល​ទំនប់ សង្កាត់​បឹងទំពុន រាជធានី​ភ្នំពេញ​។

​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ម៉ោង ៩៖០០​នាទី​ព្រឹក ពេល​ខ្លួន​កំពុងតែ​ដេក ក្នុងបន្ទប់​ស្រាប់តែ មានឈ្មោះ ចាន់ សំណាង ចូលមក​បន្ទប់​របស់​ខ្លួន ដោយបាន​ចាប់ច្របាច់ក និង​ខ្ទប់មាត់​សង្កត់ ពីលើ​រួច​សម្រាត​ខោអាវ អស់​ចេញពី​ខ្លួន ហើយចាប់រំលោភ ទាល់តែ​បានសំរេច​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា ចំណែក​ជនសង្ស័យ ចាន់ សំណាង​វិញ បាន​សារភាពថាខ្លួន​ពិតជា​បាន​ចាប់ រំលោភ​ឈ្មោះ ឈ ន ម​នេះ​ពិតប្រាកដ មែន​ដោយសាស្រវឹងស្រា ហើយក៍​ចាប់រំលោភ តែម្តងទៅ​។ ប​ច្ច​ប្បន្ន​ជនសង្ស័យ បាន​កំពុងចាត់ការ​តាម​និតិ​វិធី​៕​R

ប៉ូលិស​ឃាត់ខ្លួន ជ​នស​ង្ស​យ័​ម្នាក់ ពីបទ​រំលោភ សេព​ស​ន្ថ​វះ

ប៉ូលិស​ឃាត់ខ្លួន ជ​នស​ង្ស​យ័​ម្នាក់ ពីបទ​រំលោភ សេព​ស​ន្ថ​វះ