គន្លឹះ និង របៀប​ប្រឡង​យក​ប័ណ្ណបើកបរ​ឲ្យ​បាន​ជាប់​ជា​ស្ថាពរ​

Doliprane TVC

​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ចេញ​ថ្មី​តម្រូវ​ឲ្យ​អ្នកបើកបរ​យានយន្ត ដែលមាន​ទំហំ​ស៊ីឡាំង​ចាប់ពី ៤៩ សង់​ទី​មែ​៉​ត្រ​គូប និង សម្រាប់​ម៉ូតូ​មាន​កម្លាំង​ម៉ាស៊ីន​ចាប់ពី ១២៥ cc ឡើងទៅ ត្រូវមាន​ប័ណ្ណបើកបរ ឬ ត្រូវ​ទៅ​ប្រឡង​យក​ប័ណ្ណបើកបរ​។ ដូច្នេះហើយ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ក៏ដូចជា​និស្សិត​យ៉ាងច្រើន បាន​ស្វែងរក​សាលារៀន​បើកបរ និង ទៅ​ប្រឡង​យក​ប័ណ្ណបើកបរ​នៅ​មន្ទីរ​សាធារណការ និង ដឹកជញ្ជូន រាជធានី​ភ្នំពេញ ។
​ ​នៅ​ចុងខែ​កុម្ភៈ ឆ្នាំ​២០១៦ នេះ រាជរដ្ឋាភិបាល​បាន​បើក​ឲ្យ​មានការ​ប្រឡង​យក​ប័ណ្ណបើកបរ​ឡើងវិញ ដោយបាន​ផ្អាក​អស់​រយៈពេល ៣ ខែ​មកហើយ អ្វីដែល​ធ្វើ​ឲ្យ​គេ​មានការ​ចាប់អារម្មណ៍ នោះ​គឺ មាន​បេក្ខជន បេ​ក្ខ​នារី បាន​ប្រឡង​ធ្លាក់​ច្រើនជាង​មុន ។ ដូច្នេះ​នៅពេលនេះ​«​ប្រជាប្រិយ​»​សូម​លើកយក​បទពិសោធ​ខ្លះៗ មក​ជម្រាបជូន​បងប្អូន សិស្ស និស្សិត​ទាំងអស់ ដែលមាន​ចំណុច​ដូចខាងក្រោម​៖

គន្លឹះ និង របៀប​ប្រឡង​យក​ប័ណ្ណបើកបរ​ឲ្យ​បាន​ជាប់​ជា​ស្ថាពរ​

** ផ្នែក​ទ្រឹស្តី​
-​មុននឹង​ប្រឡង​ដៃចង្កូត គេ​តម្រូវ​ឲ្យ​បេក្ខជន បេ​ក្ខ​នារី ប្រឡង​ផ្នែក​ទ្រឹស្តី​ក្នុង​កម្មវិធី​កុំព្យូទ័​រយៈពេល ៤៥ នាទី ជាមុនសិន ។ ក្នុង​យៈ​ពេល ៤៥ នាទី ពេល​ចូលទៅ​បន្ទប់​ប្រឡង​ត្រូវ​ចង់ចាំ​ថា ឈ្មោះ​របស់​យើង ចេញមក ក ឬ ខ ឬ គ ។ ដូច្នេះ​បេក្ខជន​ត្រូវ​ចូល​តាម​បន្ទប់ ដែល​បាន​បែក​ចែក​ឲ្យ ។ ពេល​ចូលក្នុង​បន្ទប់​ធ្វើ​តេ​ស្តិ៍ ត្រូ​ង​រង់ចាំ​មេ​ប្រយោគ​ណែនាំ​សិន ព្រេ​ាះ​យើង​មាន​ពេល​តែ ៤៥ នាទី សម្រាប់ ៤៥ សំណួរ​តែប៉ុណ្ណោះ ករណី​យើង​វាយ​បញ្ចូល​លេខ​សម្គាល់​មុន ធ្វើ​ឲ្យ​យើង​ខាត​ពេល​ទៅវិញ
– រំលឹក​មេរៀន ដែល​គ្រូ​បានដាក់​ឲ្យ បូក​បន្ថែម​មេរៀន​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ចេញ​ថ្មី មុន​ថ្ងៃ​ប្រឡង​
-​ដើម្បី​ជា​ជំនួយ​ក្នុង​ការប្រឡង​អ្នក​អាច​ចូលទៅ​ទា​ញយ​កម្មវិធី App របស់ Iphone ដែលមាន​ឈ្មោះថា «You Think You Know Traffic Sign?» របស់ Sabay Osja ដើម្បី​ជា​ជំនួយ​ឲ្យ​អ្នកមាន​ការចងចាំ​ស្លាក​សញ្ញា​ចរាចរណ៍​បាន​យ៉ាង​ល្អ
-​សំណួរ​ទាំងអស់​មាន ៤៥ សំណួរ មិនត្រូវ​មាន​កំហុស​សូម្បី​តែមួយ​សម្រាប់​វិញ្ញាសារ សិទ្ធិ​អទិភាព (៥​សំណួរ​)
-​ពេល​ឆ្លើយ​សំណួរ​ចប់ បើ​សល់​ពេល គួរតែ​ពិនិត្យមើល​សំណួរ​ឲ្យ​ច្បាស់ ដើម្បី​ចៀសវាង​ការឆ្លើយ​សំណួរ​ច្រឡំ មុននឹង​ចុច​សញ្ញា​បញ្ចប់​ការប្រឡង​។​

គន្លឹះ និង របៀប​ប្រឡង​យក​ប័ណ្ណបើកបរ​ឲ្យ​បាន​ជាប់​ជា​ស្ថាពរ​

**​ផ្នែក​ដៃ​ង្កូ​ត​
-​មុនពេល​ប្រឡង​បេក្ខជន​គួរតែ​មក​សាក​ដៃចង្កូត​ឲ្យ​បាន ១ ម៉ោង ឬ ២ ម៉ោង បើសិនជា​អាច មក​មើល​ការប្រឡង​មុន​ឲ្យ​បានដឹង​ជាក់ស្តែង ដើម្បី​ឲ្យ​ដឹង​ពី​ស្ថានភាព​ច្បាស់ ។
-​ប្រសិនបើ​បេក្ខជន​ទទួលបាន បន្ទប់ ក មានន័យថា ត្រូវ​បើក​ចូល​ច្រក (A) ខ ច្រក (B) និង គ ច្រក (C) បើសិនជា​ចូល​ខុស​ច្រក​ត្រូវ​ធ្លាក់ ដោយ​ស្វ័យប្រវត្តិ ។​
-​ពេល​បើកបរ​ក្នុង​ទីលាន​ត្រូវ​បើកបរ​ដោយ​ប្រុងប្រយ័ត្ន និង មើល​ស្លាក​សញ្ញា​ឲ្យ​បាន​ច្បាស់ ជាពិសេស​សញ្ញា​ឲ្យ «​ឈប់​» ។​
-​ចំណុច​ដែល​មិនគួរ​រំលង​មាន​ផ្លូវ​ចូល​អក្សរ T និង បើក​ចូល​ប្រអប់ ។​
-​មុនពេល​ចូល និង ពេល​ប្រឡង​ដៃចង្កូត​ចប់ មិនត្រូវ​ដើរ​មុខ​រថយន្ត​ឡើយ ត្រូវ​ដើរ​ពី​ខាងក្រោយ​។​
បញ្ជាក់​៖ គន្លឹះ​នេះ​គឺ​បានមកពី​លោកគ្រូ​បង្រៀន​បើកបរ​សាលា ២៣ តុលា ៕ ភគវ័ន្ត​

គន្លឹះ និង របៀប​ប្រឡង​យក​ប័ណ្ណបើកបរ​ឲ្យ​បាន​ជាប់​ជា​ស្ថាពរ​

គន្លឹះ និង របៀប​ប្រឡង​យក​ប័ណ្ណបើកបរ​ឲ្យ​បាន​ជាប់​ជា​ស្ថាពរ​