ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តស្វាយរៀង ៖ ជន​ស​ង្ស​យ័​ម្នាក់​ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍រ​ដ្ន​បាល​សង្កាត់​បា​វិត​ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១៤​និង​១០​នាទី​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៦ ខណៈ​ដែល​រង​ការ​ចោទប្រកាន់​ពី​នារី​ម្នាក់​ថា​បាន​ចាប់រំលោភ​សេពសន្ថវៈ​បាន​សម្រេច​នៅ​បន្ទប់​ស្នាក់​ក្នុង​ហាង​យីហោ​ប៉ា​ប៉ាស​បារ ត្រង់​ចំណុច​ផ្សារ​រាត្រី​ស្ថិត​នៅ​ក្នុងភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត​។ បើ​តាម​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​សង្កាត់​បា​វិត​បានអោយ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ធ្វើការ​ឃាត់ខ្លួន​នេះ​មានឈ្មោះ ចាន់ ណា​ង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​បុគ្គលិក​ជា​អ្នក​រត់​តុ​ហាង​ប៉ា​ប៉ាស​បារ​ដែល​មាន​ទីលំនៅ​ភូមិ​បា​វិត​កណ្តាល សង្កាត់​ក្រុង​បា​វិត​។

រីឯ​នារី​រង​គ្រោះ​មានឈ្មោះ ឈ​ន សោភា អាយុ​២៦ ជា​អ្នក​រត់​តុ​ដូច​គ្នា មាន​ទីលំនៅ​ក្នុងភូមិ​ក្បាល​ទំនប់ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ បើ​តាម​នារី​រង​គ្រោះ​បាន​រៀបរាប់​អោយ​ដឹង​ថា​នៅ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ​ឆ្នាំ​២០១៦ វេលា​ម៉ោង​៩​និង​០០​នាទី​ព្រឹក ពេល​ខ្លួន​កំពុង​តែ​ដេក​ក្នុង​បន្ទប់​ស្រាប់តែ​មានឈ្មោះ​ចាន់ សំណាង ចូល​មក​បន្ទប់​របស់​ខ្លួន​ដោយ​បាន​ចាប់​ច្របាច់ក​និង​ខ្ទប់មាត់​សង្កត់ពីលើ​រួច​សម្រាត​ខោអាវ​អស់​ចេញពី​ខ្លួន​ហើយ​ចាប់រំលោភ​នាង​ទាល់តែ​បាន​សម្រេច ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ចំណែក​ជនសង្ស័យ ចាន់ សំណាង វិញ​បាន​សារភាព​ថា​ខ្លួន​ពិតជា​បាន​ចាប់រំលោភ​ឈ្មោះ ឈ​ន​សោភា​នេះ​ពិតប្រាកដ​មែន​ដោយសារ​ខ្លួន​ស្រវឹងស្រា​ហើយក៍​ចាប់រំលោភ​តែ​ម្តង​ទៅ​។ បន្ទាប់​ពី​មានការ​សួរនាំ​រួច​មក សង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ប​ញ្ជួ​ន​ខ្លួន​មក​ស្នងការ​ខេត្ត​ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់ ហើយ​សាលាដំបូង​ខេត្ត​បាន​ចេញ​ដីកាឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្តស្វាយរៀង​នៅ​វេលា​ម៉ោង​១២​និង​០០​នាទី ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ ៕