ប្រមុខរាជរដ្ឋាភិបាល អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំ បូកសរុបការងារ របស់ក្រុម ប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្ដីប្រចាំ ឆ្នាំ២០១៦

ភ្នំពេញ៖នៅរសៀលថ្ងៃទី២៦ ខែកុម្ភនេះ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្ដី បានអញ្ជើញធ្វើជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំបូកសរុប ការងាររបស់ ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្ដីប្រចាំឆ្នាំ២០១៦ នៅវិមានសន្ដិភាព ដោយមានការអញ្ជើញ ចូលរួមពីសមាជិក-សមាជិកា ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្ដីជាច្រើននាក់។ សម្ដេចតេជោហ៊ុន សែន បានថ្លែងក្នុងពិធីនោះ ថា ជាធម្មតាកិច្ចប្រជុំ បូកសរុបការងារ របស់ក្រុមប្រឹក្សាជាតិ កម្ពុជាដើម្បីស្រ្ដី តែងតែធ្វើនៅក្នុង ត្រីមាសទី១ រៀងរាល់ឆ្នាំ ដែលសម្ដេចតេជោ ជាដឹកនាំកិច្ចប្រជុំនេះ។

សម្ដេចតេជោហ៊ុន សែន បានលើកឡើង ថា "ថ្ងៃនេះយើងប្រជុំប្រចាំឆ្នាំ នៃក្រុមប្រឹក្សាជាតិ កម្ពុជាដើម្បីស្រ្ដី ខ្ញុំសង្ឃឹមថា បន្ទាប់ការអភិវឌ្ឍន៍ សហវត្សត្រូវបានបញ្ចប់ ការអភិវឌ្ឍន៍ ដោយចីរភាព ត្រូវបានចាប់ផ្ដើម ជាមួយនឹងរបៀបវារៈ របស់អង្គការ សហប្រជាជាតិ សម្រាប់កម្ពុជា ក៏ជាផ្នែកមួយ និងជាសមាជិកមួយ នៃអង្គការសហប្រជាតិ ដែលត្រូវ ចូលរួមអនុវត្ដន៍ ប៉ុន្ដែអ្វីដែលសំខាន់ជាងនេះ គឺកិច្ចការផ្ទាល់ របស់យើងពីមុនមក ដែលចាំបាច់ ពិនិត្យជារៀងរាល់ឆ្នាំ"។

បើយោងតាមរបាយការណ៍ របស់លោកជំទាវ វេជ្ជបណ្ឌិតអ៊ឹង កន្ថាផាវី ប្រធានក្រុមប្រឹក្សាជាតិ កម្ពុជាដើម្បីស្រ្ដី បានបង្ហាញ ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្ដី និងជាអនុប្រធាន កិត្ដិយសនៃ ក្រុមប្រឹក្សាជាតិ កម្ពុជាដើម្បីស្រ្ដី បានដាក់ចេញនូវ យុទ្ធសាស្រ្ដចតុកោណ ដំណាក់កាលទី៣ "ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា" និងបានប្ដេជ្ញាចិត្ដខ្ពស់ ក្នុងការជំរុញ ការអនុវត្ដ យុទ្ធសាស្រ្ដ បញ្រ្ជាបយេនឌ័រ ការបង្កើនភាពអង់អាចដល់ស្រ្ដី ការកែប្រែឥរិយាបថសង្គម ដែលមានការ រើសអើងចំពោះស្រ្ដី និងលើកកម្ពស់ សិទ្ធិរបស់ស្រ្ដី ក្នុងការចូលរួម យ៉ាងពេញលេញ និងដោយស្មើភាព នៅក្នុងដំណើរការ  អភិវឌ្ឍន៍ប្រទេសជាតិ៕ 