សមត្ថកិច្ច ដេញបង្ក្រាប រថយន្តដឹកឈើ ឃាត់ខ្លួន មនុស្សពីរនាក់

កោះកុង៖ កម្លាំងនគរបាល នៃអធិការដ្ឋាន ស្រុកកែវសីមា ដែលឈរជើងការពារ នៅក្រុមហ៊ុនប៊ិញភឿ១ បានសហការជាមួយ កម្លាំងនគរបាលប្រឆំាងបទល្មើស សេដ្ឋកិច្ចខេត្ត និងកម្លាំងអាវុធហត្ថ បានចេញបង្ក្រាប ចាប់បានរថយន្តដឹកឈើ ខុសច្បាប់មួយគ្រឿង និងឃាត់ខ្លួនបានមនុស្សពីរនាក់ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

បើអាជ្ញាធរស្រុកកែវសីមា បានឲ្យដឹងថា ជនដែលលួចដឹកឈើខុសច្បាប់ទំាងពីរនាក់នេះ ទី១.ឈ្មោះឡាយ ភួង ប្រុស ២៥ឆ្នាំ ស្នាក់នៅ ភូមិពើត ឃុំសំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ និងទី២.ឈ្មោះ ត្រួត សីហា ប្រុស ១៥ឆ្នាំ ស្នាក់នៅភូមិជ្រោះជ្រៅ២ធ្នូ ស្រុកស្នួល ក្រចេះ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចឆែកឆេររកឃើញឈើចំនួន៣ដុំ ក្នុងនោះបេង១ដុំ និងធ្នង់២ដុំ កំពុងកសាងសំណុំរឿង ប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើ៕

សមត្ថកិច្ច ដេញបង្ក្រាប រថយន្តដឹកឈើ ឃាត់ខ្លួន មនុស្សពីរនាក់

សមត្ថកិច្ច ដេញបង្ក្រាប រថយន្តដឹកឈើ ឃាត់ខ្លួន មនុស្សពីរនាក់

សមត្ថកិច្ច ដេញបង្ក្រាប រថយន្តដឹកឈើ ឃាត់ខ្លួន មនុស្សពីរនាក់