ទីតានិចទី II នឹងដាក់ដំណើរការ លើមហាសមុទ្រ នៅឆ្នាំ២០១៨

អូស្ត្រាលី៖ មហាសេដ្ឋីអូស្ត្រាលីលោក Clive Palmer បានប្រកាសថាទីតានិចទី II ត្រៀមនឹងចុះសំពៅ នៅលើមហាសមុទ្រ នៅឆ្នាំ២០១៨ នេះបើយោងតាម BBC ចុះផ្សាយ។

ទីតានិចទី II គឺជានាវាសមុទ្រដ៏ធំបំផុត ដែលយកតាមលំនាំ ក្នុងរឿង ទីតានិក ឆ្នាំ១៩៩៧ ដោយទីតានិកទី II នេះគឺមានទម្ងន់ ៥៦.០០០ តោន ខណៈដែល នាវាចាស់ តែ ៤៦.០០០ តោនតែប៉ុណ្ណោះ ។

ការសាងសង់នាវានេះ ត្រូវបានប្រកាស ជាសាធារណៈ ដោយមហាសេដ្ឋីអូស្ត្រាលី លោក Clive Palmer កាលពីខែ មេសា ឆ្នាំ២០១២ ដែលគ្រប់គ្រងស្ថាបនា ឡើងដោយ ក្រុមហ៊ុន Blue Star Line Pty. Ltd របស់អូស្ត្រាលី ។

សម្រាប់ទីតានិចទី II ត្រូវបានគេប៉ាន់ប្រមាណថា ចំណាយទឹកប្រាក់ ៦០០លានដុល្លារអាម៉េរិក ដោយអាចផ្ទុកអ្នកដំណើរ ប្រហែល ២៦០០ នាក់ ៕

ទីតានិចទី II នឹងដាក់ដំណើរការ លើមហាសមុទ្រ នៅឆ្នាំ២០១៨