សមាគម​ចុងភៅ​រៀបចំ​ពិធី​បង្អែម​នៃ​ក្តី​ស្រឡាញ់​ចែក​ពលរដ្ឋ​ហូប​ដោយ​ឥតគិតថ្លៃ​

​សៀមរាប​៖ សមាគម​ចុងភៅ ដែល​ល្បីឈ្មោះ​ក្រោយពេល​វេច​នំអន្សម​យក្ស​កាលពី​ឆ្នាំទៅ បានប្រកាស​រៀបចំ​កម្ម​វិធី​បង្អែម​នៃ​ក្តី​ស្រឡាញ់ សម្រាប់​ចូលរួម​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នៅ​ឆ្នាំ​២០១៦​នេះ​។ យ៉ាងហោចណាស់​មានមុខ​បង្អែម​ចំនួន​២​មុខ ដែល​គ្រោង​ធ្វើ និង​ចែកជូន​អ្នកចូលរួម​ក្នុង​កម្មវិធី​អង្គរ​សង្ក្រាន្ត​បាន​ហូប​ដោយ​ឥតគិតថ្លៃ​។​

​លោក ឡុង បូរ៉ា អនុប្រធាន​សមា​គ​មចុ​ង​ភៅ​កម្ពុជា បាន​ឲ្យ​ដឹងថា សមាគម​របស់លោក​នឹង​រៀបចំ​កម្មវិធី​បង្អែម​នៃ​ក្តី​ស្រឡាញ់ សម្រាប់​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​នេះ​។ លោក​បញ្ជាក់ថា បង្អែម​ចំនួន​២​មុខ ដែល​សមាគម​របស់លោក​គ្រោង​ធ្វើ​មាន​នំផ្លែអាយ និង​នំ​បាយ​ត្រៀប​។ ហើយ​នំ​ទាំងនោះ នឹង​ចែកជូន​ដល់​អ្នកចូលរួម​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ហូប​ដោយ​ឥតគិតថ្លៃ​ផងដែរ​។​

​បើទោះជា​កម្មវិធី​ត្រូវបាន​គ្រោងទុក​ហើយក៏​ពិតមែន ប៉ុន្តែ​ចំពោះ​ការរៀបចំ​ជាក់ស្តែង មិនទាន់​កំណត់​នៅឡើយ​។ ទីតាំង​គ្រោង​នឹង​រៀបចំ​នៅមុខ​សណ្ឋាគារ Grand Hotel តែ​បរិមាណ​នំ និង​ទំហំ​តម្លៃ​សម្រាប់​ចាយ មិនទាន់​បញ្ជាក់​នៅឡើយ​។ លោក បូរ៉ា បន្ថែមថា​៖« យើង​ទើបនឹង​ប្រជុំបាន​២​ដង​តែប៉ុណ្ណោះ​។ យើង​នឹង​ប្រជុំ​ម្តង​ជា​ពីរដង​ទៀត ពី​ដំណើរ​ការរៀបចំ​កម្មវិធី​បង្អែម​នៃ​ក្តី​ស្រឡាញ់​នេះ​»​។

​គួរ​បញ្ជាក់ថា ក្រោយពី​នំអន្សម​យក្ស​បាន​ជាប់​ក្នុង​កំណត់ត្រា​ពិភពលោក ដែលមាន​ទំហំ​ធំជាងគេ​ក្នុង​ពិភពលោក​កាលពី​ឆ្នាំ​២០១៥ ភ្លាមៗ​សមាគម​ចុងភៅ​កម្ពុជា​បានប្រកាសថា ពួកគេ​គ្រោង​នឹង​រៀបចំ អា​មុកយក្ស ដែលជា​ម្ហូប​របស់​ខ្មែរ ដើម្បី​ចូលរួម​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៦​នេះ​។ ប៉ុន្តែ​គម្រោង​ត្រូវបាន​លុបចោល​វិញ ដោយ​ខាង​សមាគម​ចុងភៅ​បញ្ជាក់ថា គ្មាន​ធនធាន​គ្រប់គ្រាន់​។ ក្រោយពី​លុប​គម្រោង​អា​មុកយក្ស សមាគម​ចុងភៅ​បាន​សហការ​និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដើម្បី​រៀបចំ​កម្មវិធី​បង្អែម​នៃ​ក្តី​ស្រឡាញ់​ជំនួស​វិញ​៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​