សញ្ញា​៥​យ៉ាង​ដែល​បញ្ជាក់ថា​តម្រងនោម​អ្នក​កំពុង​មាន​បញ្ហា​

សញ្ញា​៥​យ៉ាង​ដែល​បញ្ជាក់ថា​តម្រងនោម​អ្នក​កំពុង​មាន​បញ្ហា​

​ប្រសិនបើ​ដំណើរការ​នៃ​សិរីៈ​ណាមួយ នៅក្នុង​រាងកាយ​អ្នក​មាន​មុខងារ​មិន​ប្រក្រតី នោះ​អ្នកនឹង​ប្រឈម​នឹង​បញ្ហា​សុខភាព​ណាមួយ​។ ឧទាហរណ៍ បើ​តម្រងនោម​មិន​អាច​បញ្ចេញ​កាកសំណល់​ឲ្យបាន​ស្អាតល្អ ចេញពី​ក្នុង​ឈាម តើ​អ្នកដឹង​ទេ​ថា​នឹង​មាន​រឿង​អ្វី​កើតឡើង​នោះ​?

​ចូរ​អាន​អត្ថបទ​ខាងក្រោម​នេះ នោះ​អ្នកនឹង​ដឹង​ពី​សញ្ញា​ព្រមាន​ដែល​បញ្ជាក់ថា តម្រងនោម​អ្នក​កំពុង​ទទួល​រង​នូវ​ការបំផ្លិចបំផ្លាញ និង​ចំណុច​ដែល​អ្នក​គួរ​អនុវត្ត​ដើម្បី​ធ្វើឲ្យ​មុខងារ​តម្រងនោម​បានប្រសើរ​ឡើងវិញ តាម​បែប​ធម្មជាតិ​។​

​ឈឺចាប់​នៅ​ចង្កេះ​
​ប្រសិនបើ​អ្នក​មាន​បញ្ហា​នូវ​ការប៉ះទង្គិច​ទៅលើ​តម្រងនោម និង​តម្រងនោម​មាន​សុខភាព​មិនល្អ​នោះ នោះ​ការឈឺចាប់​នៅត្រង់​ចង្កេះ​គឺជា សញ្ញា​មួយ​ដ៏​ទូទៅ​បំផុត​។ ជាដំបូង អ្នក​នឹង​មាន​អារម្មណ៍​ថា​ឈឺចាប់ តែ​ម្ខាង​នោះទេ ប៉ុន្តែ​ក្នុង​រយៈពេល​ក្រោយមកទៀត ការឈឺចាប់​នឹង​កើតមាន​នៅ​ផ្នែក​ទាំងសងខាង​។ លើសពីនេះទៅទៀត ប្រសិនបើ​អ្នក​គេង​ផ្អៀង​តែ​មួយ​ចំហៀង នោះ​ផ្នែក​នោះ​ហើយ​ដែល​តម្រងនោម មាន​ការប៉ះទង្គិច​ច្រើនជាងគេ ។ ហើយ​នៅពេល​ដែល​អ្នក​ក្រោក​ពី​គេង ពាក់​កណ្តាលយប់ ឬ​នៅក្នុង​ពេល​ព្រឹក ទៅ​បត់ជើងតូច នោះ​វា​នឹង​មិន​អាច​ចេញ​មក​បាន​ស្រួល ហើយ​ចង្កេះ​អ្នកនឹង​ឈឺ​ម្ខាង ឬ​ទាំង​សងខាង​។​
​អ្នក​មិន​ត្រូវ​ធ្វេសប្រហែស នឹង​សញ្ញា​ទាំងនេះ នោះ​ទេ​ពីព្រោះ​វា​ជា​សញ្ញា​ដំបូង​បំផុត ដែល​បញ្ជាក់​ថា​តម្រងនោម អ្នក​កំពុង​មាន​បញ្ហា ។​

​កន្ទួល​ក្រហម​, ស្ងួត និងរ​មាស់​
​ស្បែក​ដែលមាន​ឡើង កន្ទួល​ក្រហម​, រមាស់ និង​ស្ងួត អាច​បណ្តាលមកពី​ការប្រមូលផ្តុំ​កាកសំណល់ នៅក្នុង​ឈាម ខណៈពេល​ដែល​តម្រងនោម​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុង​ការបញ្ចេញ​កាកសំណល់​ទាំង នោះ​ចេញពី​ចរន្ត​ឈាម ។​
​អ្នក​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​សញ្ញា​នេះ ពីព្រោះ​វា​បញ្ជាក់​ពី​បញ្ហា​របស់​តម្រងនោម​។ ការប្រើ​ថ្នាំលាប នៅ​ផ្នែក​ខាងក្រៅ មិន​អាច​ដោះស្រាយ​បញ្ហា​ដែល​កើតមាន​នៅ​ក្នុង​នោះ​ទេ ។​

​មាន​បម្រែបម្រួល​ចំពោះ​មុខងារ​នៃ​ការបញ្ចេញ​ទឹកនោម​
​នៅពេល​ដែល​តម្រងនោម មិន​អាច​បង្កើត​ទឹកនោម នោះរ​បត់​នៃ​ការបញ្ចេញ​ទឹកនោម​នឹងមាន ការផ្លាស់ប្តូរ​។ ខាងក្រោម​នេះ​គឺ​បញ្ហា​ដែល​អាច​នឹង​កើតមាន​៖
•​    ​ទឹកនោម​មាន​ពពុះ​
•​    ​ក្រោក​នោម​ញឹកញាប់​នៅ​ក្នុង​ពេល​យប់​
•​    ​ទឹកនោម​មាន​ពណ៌​ស្លេក នៅ​ពេល​ធ្វើការ​បត់ជើង​តូច​ញឹកញាប់​
•​    ​ទឹកនោម​មាន​ពណ៌​ឌិ​ត​ខ្លាំង នៅ​ពេល​ធ្វើការ​បត់ជើង​តិច​
•​    ​ពិបាក​នោម ឬ​មាន​អារម្មណ៍​ថា​មាន​សម្ពាធ​ពេល​បញ្ចេញ​ទឹកនោម​
•​    ​មាន​ឈាម​នៅក្នុង​ទឹកនោម​
​នេះ​គឺជា​សញ្ញា​ដែល​បញ្ជាក់ថា តម្រងនោម​អ្នក​កំពុង​មាន​ការបំផ្លាញ ហើយ​នៅពេល​ដែល​អ្នក​កំណត់​ពី​ភាព​ផ្លាស់ប្តូរ​ពណ៌​របស់​វា​កាន់តែច្រើន នោះ​កម្រិត​នៃ​ផល​ខូចខាត​ទៅលើ​តម្រង​នោម ក៏​មាន​កាន់តែ​ខ្លាំង​ទៅ​តាម​នោះ​ផង​ដែរ ។​

​មាន​ភាព​ហើម​នៅ​លើ​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ​
​តម្រងនោម​គឺជា​សិរីៈ​មួយ​នៃ​រាងកាយ ដែល​ធ្វើការ​យកចេញ​នូវ​កាកសំណល់ និង​វត្ថុ​រាវ​ដែល​លើស​ចេញ ពី​រាងកាយ​។ សា​ធាតុ​រាវ​ទាំងនេះ​នឹង​ប្រមូលផ្តុំ ប្រសិនបើ​តម្រងនោម អ្នក​មិន​អាច​យក​វា​ចេញពី​ក្នុង​រាង កាយ​បាន​។ កត្តា​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ផ្នែក​មួយ​ចំនួន​នៃ​រាងកាយ​មានការ​ហើមប៉ោង ដូចជា​នៅ​លើ មុខ​, ជើង​,​ដៃ​, កជើង និង​ប្រអប់ជើង​។​
​ត្រូវ​ឲ្យ​គ្រូពេទ្យ​ពិនិត្យ​ជាបន្ទាន់ ប្រសិនបើ​អ្នក​មាន​ការ​ហើមប៉ោង​នេះ​កើតមាន ពីព្រោះ​វា​មានន័យ​ថា តម្រងនោម​កាន់តែ​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ថែម​ទៀត​។​

​អស់កម្លាំង និង​ខ្សោយ​
​តម្រង​នោម បង្កើត​អរ​ម៉ូ​ន erythropoietin ដែល​វា​ជួយ​ក្នុង​ការបង្កើត​កោសិកា​ឈាម​ក្រហម ក្នុង​ការបញ្ជូន​អុកស៊ីសែន ។ ភាព​ស្លេកស្លាំង ឬ​ជំងឺ​ខ្វះ​ឈាម នឹង​កើតមាន​ប្រសិនបើ​កោសិកា​ឈាម​ក្រហម ត្រូវបាន​កាត់បន្ថយ​នៅ​ក្នុង​រាងកាយ​។ ហើយ​ទន្ទឹមនឹងនេះ នៅពេលដែល​កម្រិត​អុកស៊ីសែន មិន​ត្រូវបាន​បញ្ជូន​ទៅ​ក្នុង​រាងកាយ​ឲ្យបាន​គ្រប់គ្រាន់  នោះ​អ្នកនឹង​កើតមាន​នូវ​សភាព​អស់កម្លាំង និង​ចុះខ្សោយ​ពេញ ទាំង​រាងកាយ ។​

​មូលហេតុ​ដែល​ធ្វើឲ្យ​តម្រងនោ​មាន​ការខូច​ខាត​
​ការ​មាន​ផ្ទុក​ដ៏​ច្រើន​នូវ លោហៈធាតុ cadmium គឺជា​មូលហេតុ​សំខាន់បំផុត ដែល​ធ្វើឲ្យ​តម្រងនោម អ្នក​ទទួល​រង​នូវ​ការបំផ្លិចបំផ្លាញ​។ សារធាតុ cadmium មាន​នៅក្នុង​មជ្ឈដ្ឋាន ដោយសារ​តែ​ការដុត​ប្រេង និង​ធ្យូង និង​ការដុត​រំលាយ​កាកសំណល់​នៅក្នុង​ទីសាធារណៈ ។ លោហៈធាតុ​នេះ ត្រូវបាន​រកឃើញ​មាន​នៅក្នុង ជីផូសា្វត ។ ហើយ​អ្នក​ជក់បារី គឺ​មាន​ការ​បឺត​ស្រូប​លោហធាតុ​នេះ​ដោយ​ផ្ទាល់​ចូល ទៅក្នុង​សួត ។​

​តើ​វិធី​ណា​ដែល​អាច​ធ្វើឲ្យ​មុខងារ​តម្រងនោម​ប្រសើរជាង​មុន​?
​របប​អាហារ និង​ទម្លាប់​រស់នៅ​ប្រចាំថ្ងៃ គឺ​អាច​ជួយ​ធ្វើឲ្យ​មុខងា​ររបស់​តម្រងនោម​ប្រសើ​របាន​។ គួរ​បញ្ឈប់​ការជក់បារី និង​ចៀសវាង​ផលិតផល ដែល​មាន​ផ្ទុក​បរិមាណ​ដ៏​ច្រើន នៃ​សារធាតុ cadmium ។ ត្រូវ​រក្សា​ជាតិ​ទឹក​នៅ​ក្នុង​រាងកាយ ឲ្យបាន​គ្រប់គ្រាន់ និង​ធ្វើ​លំ​ហាត់ប្រាណ​រាងកាយ​ឲ្យបាន​ច្រើន​ផង​ដែរ ៕
 

​ប្រែ​សម្រួល​ដោយ ៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។