ប្រើ​ខ្ងី​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​

ប្រើ​ខ្ងី​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​

​ខ្ញី​ត្រូវបានគេទទួលស្គាល់​ថា វា​អាច​មាន​ប្រសិទ្ធភាព​ជា​ពិសេស ក្នុង​ការដោះស្រាយ​នូវ​បញ្ហា នៃ ប្រព័ន្ធ​រំលាយ​អាហារ ដែល​មាន​ដូចជា​៖  អា​ការៈចាញ់កូន របស់​ស្ត្រី​មាន​ផ្ទៃពោះ​, ការបាត់បង់​លំនឹង​រាង កាយ​, ការ​ក្អួតចង្អោរ​, ការពុល​អាហារ​, រាគ​, ហើម​ពោះ​,​ការ​មិន​រំលាយ​អាហារ និង ការ​ក្អួត​។​

​វា​ក៏​អាច​ធ្វើការ​ព្យាបាល​បាន​នូវ អា​ការៈឈឺ​ក្បាល​ប្រកាំង ដោយសារ​តែ​ទាំង​សកម្មភាព ពោះវៀន និង ការ​សម្រាល​អារម្មណ៍​ផ្នែក​ប្រព័ន្ធ​ប្រសាទ ត្រូវបាន​លើកស្ទួយ តាមរយៈ​ការប្រើ​ឱសថ​បុរាណ​នេះ ។ ខ្ញី អាចជួយ ជម្រុញ​ដល់​ចរន្តឈាម​រត់ និង ដំណើរ​នៃ​ការ​បែកញើស ។ វា​ក៏​បាន​ជួយ​ផងដែរ​ដល់​ការផ្គត់ផ្គង់ សារជាតិ​បំប៉ន និង វា​ជា​សារធាតុ​ព្យាបាល​មួយ នៅក្នុង​ឈាម ហើយ​វា​ក៏​បាន​ជួយ​យក​ចេញ​នូវ កាកសំណល់​នៃ​ជាតិពុល តាមរយៈ​ការ​បែកញើស​នេះ​ផងដែរ​។​

​ដើម្បី​ជៀសវាង​នូវ​បញ្ហា នៃ​ការបាត់បង់​លំនឹង​ផ្នែក​រាងកាយ និង ការ​ក្អួត អ្នក​អាច​ទទួល​ទាន​ខ្ញី​ស្រស់ នៅ​ថ្ងៃ​ណាមួយ មុនពេល​ដែល​អ្នក​ត្រូវ​ធ្វើដំណើរ​តាម យន្តហោះ​, ឡាន ឬ កា​ប៉ាល់ ឬ ក៏​អ្នក​អាច​ទទួល ទាន​វា​ផងដែរ ក្នុងអំឡុងពេល​ដែល​អ្នក​កំពុង​ធ្វើ​ដំណើរ​នោះ ។​អ្នក​អាច​ប្រើ​ខ្ញី​បាន ដោយ​ឆៅ ឬ ក៏​ចំអិន​វា ទាំងមូល ឬ ក៏​ជា​ម្ស៉ៅ ។​
•​អ្នក​អាច​ងូតទឹក ក្នុង​អាង​ដែល​មាន​ត្រាំ​ជំនិត​ខ្ញី​ដែល​ជិត​ស្តើងៗ ដែល​វិធី​នេះ អាច​ជួយ​កាត់បន្ថយ នូវ​អា​ការៈតឹងណែន និង ការឈឺចាប់​សាច់ដុំ​បាន​។​
•​អ្នក​អាច​ហាន់​ខ្ញី​ស្រស់ ជា​ជំនិត​ស្តើងៗ រួច ដាក់​វា​ចូលទៅក្នុង​ទឹ​កតែក្តៅៗ ដោយ​ប្រើ​វា​ពី ៥ ទៅ ៦​ជំនិត ។​
•​អ្នក​អាច​ទំពារ​នូវ​ជំនិត ខ្ញី​ស្រស់ៗ ទាំងនេះ ។​
•​អ្នក​អាច​យក​វា​ទៅ​ប្រឡាក់​ជាមួយ​សាច់ ឬ បន្ថែម​នូវ​ខ្ញី​ស្រស់ៗ នេះ​ទៅក្នុង​អាហារ​របស់​អ្នក ៕
 

​ប្រែ​សម្រួល​ដោយ ៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។