នគរបាលស្រុកថ្មពួក ដេញចាប់ចោរ លួចម៉ូតូ ប្រជាពលរដ្ឋ នៅភូមិព្រៃវែង

សៀមរាប៖ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាល ស្រុកថ្មពួក បានសហការ ជាមួយកម្លាំងនគរបាលប៉ុស្តិ៍ គំរូ និងប្រជាការពារ បានស្រាវជ្រាវដេញ ចាប់បានមុខសញ្ញា លួចម៉ូតូបានម្នាក់ នៅម៉ោង១០ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ។

បើតាមមន្រ្តីនគរបាល ស្រុកថ្មពួក បានឲ្យដឹងថា ក្នុងការបង្ក្រាបមុខ សញ្ញាចោរលួចម៉ូតូនេះ កម្លាំងសមត្ថកិច្ច ឃាត់ខ្លួនបានម្នាក់ ដកហូតបានម៉ូតូចំនួន១គ្រឿង ម៉ាក MSX ហើយក្នុងករណីបង្ក្រាបនេះ ជាបទល្មើសជាក់ស្តែង ដេញប្រផាប់ចាប់ប្រភីញ។ បន្ទាប់ពីជនសង្ស័យរូបនេះ បានធ្វើសកម្មភាពលួច ម៉ូតូរបស់ប្រជាពលរដ្ឋ នៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក យប់២៥ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង២៣៖០០នាទី។

ក្រោយឃាត់ខ្លួន ជនសង្ស័យកំពុង ត្រូវបានកសាងសុំណុំរឿង បញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

នគរបាលស្រុកថ្មពួក ដេញចាប់ចោរ លួចម៉ូតូ ប្រជាពលរដ្ឋ នៅភូមិព្រៃវែង

នគរបាលស្រុកថ្មពួក ដេញចាប់ចោរ លួចម៉ូតូ ប្រជាពលរដ្ឋ នៅភូមិព្រៃវែង