កុមារជាង ១៥០០នាក់ និងចាស់ជរា ៤០នាក់ ទទួលការឧបត្តម្ភ ពីហាងនំ Bread Talk

ភ្នំពេញ៖  កុមារជាសិស្សសាលា នៃអង្គការ មូលនិធិកុមារកម្ពុជា ប្រមាណជាង១៥០០នាក់ និងចាស់ជរា៤០នាក់ នៅក្នុងតំបន់ ស្ទឹងមានជ័យ បានទទួលការឧបត្ថម្ភ ពីហាងនំ Bread Talk ដែលជាការឧបត្ថម្ភលើកទី២ សម្រាប់អង្គការនេះ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ នូវសម្ភារៈសិក្សា គ្រឿងហូបចុក និងថវិកាមួយចំនួន សម្រាប់មនុស្សចាស់។

កញ្ញា ឃុន ស្រីអូន តំណាងហាងនំ Bread Talk បានឲ្យដឹងនៅក្នុង ពិធីអំណោយទំាងនោះថា” ការចែកនូវសម្ភារៈ ទំាងអស់គឺជាគោលបំណងមនុស្សធម៌ ដែលតែជួយទៅដល់កុមារក្រីក្រ នៅក្នុងតំបន់ចាក់ សម្រាមស្ទឹងមានជ័យ ហើយនេះគឺជាលើកទី២ ហើយសម្រាប់ការចែកអំណោយទៅដល់កុមារក្រីក្រ ដែលសិស្សដែល ខាងអង្គការមូលនិធិកុមារកម្ពុជា បានគៀរគរពួកគេ ដើម្បីឲ្យពួកគេបានរៀនសូត្រ។

កញ្ញាបានបន្តថា ការចែកនំជួនពួកគាត់នេះ គឺដើម្បីឲ្យគាត់បានភ្លក្ស នូវរស់ជាតិនំរបស់ក្រុមហ៊ុន Bread Talk ហើយសម្រាប់ថ្ងៃនេះយើងបានយកនំចំនួន ២១០០នំ មានសៀវភៅ ប៊ិច និងគ្រឿងហូបចុកផងដែរ ចំពោះចាស់ៗ ក៏មានចែកជាសារុង នំនិងថវិកាមួយចំនួនទៀត។

កញ្ញាបញ្ជាក់ថា កាលពីលើកទីមួយ យើងបានធ្វើនូវថ្ងៃសិទ្ធនារី យើងបានធ្វើនៅ អង្គការសុមាលី នៅខេត្តកំពង់ចាម និងលើកទីពីរទីបីគឺនៅទីនេះ ហើយយើងក៏មានគ្រោង ជួយឧបត្ថម្ភទៅដល់ អង្គការដទៃទៀតផងដែរ។

លោក ងយ ហេន ប្រធានមណ្ឌល អង្គការ មូលនិធិកុមារកម្ពុជា បានបញ្ជាក់ដែរថា” អង្គការមូលនិធិកុមារកម្ពុជា នៅសាខាទី៥នេះ មានសិស្សក្រីក្រ ប្រមាណ១៨០០នាក់ ដែលសុទ្ធសឹងជាកុមារក្រីក្រ ដែលមកពីខេត្តព្រៃវែង ស្វាយរៀង និង កុមារដែលរស់នៅទីនេះស្រាប់”។ លោកបានបន្តថា នៅក្នុងជមមណ្ឌលមួយនេះ ថ្នាក់រៀន ៧២ថ្នាក់ តំាងពីថ្នាក់ទារក រហូតដល់អាយុបីឆ្នាំ និងបន្តឲ្យពួកគេ រៀងរហូតដល់ថ្នាក់ទី១២ ដែលយើងផ្តោតសំខាន់ លើភាសាអង្គគ្លេស ហើយជួយពួកឲ្យរៀន ដល់ថ្នាក់មហាវិទ្យាល័យ និងជួយរកការងារ ឲ្យធ្វើទៀតផង។

គួរបញ្ជាក់ថា  ការចែកអំណោយនេះ គឺត្រូវបានធ្វើឡើងនូវ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ភ្នំពេញនៅមណ្ឌល ទី៥នៃអង្គការ មូលនិធិកុមារកម្ពុជា៕

កុមារជាង ១៥០០នាក់ និងចាស់ជរា ៤០នាក់ ទទួលការឧបត្តម្ភ ពីហាងនំ Bread Talk

កុមារជាង ១៥០០នាក់ និងចាស់ជរា ៤០នាក់ ទទួលការឧបត្តម្ភ ពីហាងនំ Bread Talk

កុមារជាង ១៥០០នាក់ និងចាស់ជរា ៤០នាក់ ទទួលការឧបត្តម្ភ ពីហាងនំ Bread Talk