កុមារជាង ១៥០០នាក់ និងចាស់ជរា ៤០នាក់ ទទួលការឧបត្ថម្ភ ពីហាងនំ Bread Talk

ភ្នំពេញ៖ កុមារជាសិស្សសាលា នៃអង្គការ មូលនិធិកុមារកម្ពុជា ប្រមាណជាង១៥០០នាក់ និងចាស់ជរា៤០នាក់ នៅក្នុងតំបន់ស្ទឹងមានជ័យ បានទទួលការឧបត្ថម្ភ ពីហាងនំ Bread Talk ដែលជាការឧបត្ថម្ភ លើកទី២ សម្រាប់អង្គការនេះ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ នូវសម្ភារៈសិក្សា គ្រឿងហូបចុក និងថវិកាមួយចំនួន សម្រាប់មនុស្សចាស់។

កញ្ញា ឃុន ស្រីអូន តំណាងហាងនំ Bread Talk បានឲ្យដឹងនៅក្នុងពិធីអំណោយទំាងនោះថា” ការចែកនូវសម្ភារៈ ទំាងអស់គឺជាគោលបំណងមនុស្សធម៌ ដែលតែជួយទៅដល់កុមារក្រីក្រ នៅក្នុងតំបន់ចាក់សម្រាមស្ទឹងមានជ័យ ហើយនេះគឺជាលើកទី២ហើយសម្រាប់ការចែកអំណោយទៅដល់កុមារក្រីក្រ ដែលសិស្សដែលខាងអង្គការមូលនិធិកុមារកម្ពុជា បានគៀរគរពួកគេដើម្បីឲ្យពួកគេបានរៀនសូត្រ។

កញ្ញាបានបន្តថា ការចែកនំជួនពួកគាត់នេះ គឺដើម្បីឲ្យគាត់បានភ្លក្សនូវរស់ជាតិនំរបស់ក្រុមហ៊ុន Bread Talk ហើយសម្រាប់ថ្ងៃនេះយើងបានយកនំចំនួន ២១០០នំ មានសៀវភៅ ប៊ិច និងគ្រឿងហូបចុកផងដែរចំពោះចាស់ៗ ក៏មានចែកជាសារុង នំនិងថវិកាមួយចំនួនទៀត។

កញ្ញាបញ្ជាក់ថា កាលពីលើកទីមួយយើងបានធ្វើនូវថ្ងៃសិទ្ធនារី យើងបានធ្វើនៅ អង្គការសុមាលី នៅខេត្តកំពង់ចាម និងលើកទីពីរទីបីគឺនៅទីនេះ ហើយយើងក៏មានគ្រោងជួយឧបត្ថម្ភទៅដល់អង្គការដទៃទៀតផងដែរ។
លោក ងយ ហេន ប្រធានមណ្ឌល អង្គការ មូលនិធិកុមារកម្ពុជា បានបញ្ជាក់ដែរថា” អង្គការមូលនិធិកុមារកម្ពុជា នៅសាខាទី៥នេះ មានសិស្សក្រីក្រប្រមាណ១៨០០នាក់ ដែលសុទ្ធសឹងជាកុមារក្រីក្រ ដែលមកពីខេត្តព្រៃវែង ស្វាយរៀង និង កុមារដែលរស់នៅទីនេះស្រាប់”។ លោកបានបន្តថា នៅក្នុងជមមណ្ឌលមួយនេះ ថ្នាក់រៀន ៧២ថ្នាក់ តំាងពីថ្នាក់ទារក រហូតដល់អាយុបីឆ្នាំ និងបន្តឲ្យពួកគេ រៀងរហូតដល់ថ្នាក់ទី១២ ដែលយើងផ្តោតសំខាន់លើភាសាអង្គគ្លេស ហើយជួយពួកឲ្យរៀនដល់ថ្នាក់មហាវិទ្យាល័យ និងជួយរកការងារឲ្យធ្វើទៀតផង។

គួរបញ្ជាក់ថា ការចែកអំណោយនេះគឺត្រូវបានធ្វើឡើងនូវ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ភ្នំពេញនៅមណ្ឌល ទី៥នៃអង្គការ មូលនិធិកុមារកម្ពុជា៕

កុមារជាង ១៥០០នាក់ និងចាស់ជរា ៤០នាក់ ទទួលការឧបត្ថម្ភ ពីហាងនំ Bread Talk

កុមារជាង ១៥០០នាក់ និងចាស់ជរា ៤០នាក់ ទទួលការឧបត្ថម្ភ ពីហាងនំ Bread Talk

កុមារជាង ១៥០០នាក់ និងចាស់ជរា ៤០នាក់ ទទួលការឧបត្ថម្ភ ពីហាងនំ Bread Talk