សេវាកម្ម &raquo សប្បុរសធម៌

រាជធានីភ្នំពេញ ៖ នាល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ លោកម៉ម វ៉ាន និងលោកម៉េង ធា បាននាំយកថវិការបស់សប្បុរសជន ដែលបានជួយឧបត្ថម្ភដល់លោក វ៉ា វឌ្ឍនៈ ប្រធានគ្រប់គ្រងផ្នែក ព័ត៌មានគេហទំព័រ និងហ្វេសប៊ុក កោះសន្តិភាពកំពុងសម្រាកព្យាបាលរបួសដោយសារគ្រោះថ្នាក់ចរាចរ  នៅគេហដ្ឋានស្ថិតក្នងភូមិសាមគ្គី១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

សប្បុរសជនដែលបានផ្ដល់ថវិកាឧបត្ថម្ភជាជំហានដំបូង គឺ ទី១.លោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ចំនួន ២០ម៉ឺនរៀល ទី២.មេធាវី អ៊ូ វុធ ២០ដុល្លារ  ទី៣.លោកមុំ វណ្ណា អ្នកកាសែតរស្មីកម្ពុជាប្រចាំសាលារាជធានីភ្នំពេញ ចំនួន ៥ម៉ឺនរៀល  ទី៤.លោកម៉េង ធា ២០ដុល្លារ  ទី៤.លោកម៉ម វ៉ាន ២០ដុល្លារ ។ លោកម៉ម វ៉ាន បានលើកឡើងថា  សប្បុរសជនដទៃទៀត ដែលបានប្រកាស ឈ្មោះជួយឧបត្ថម្ភលោកវ៉ា វឌ្ឍនៈ តាប្រព័ន្ធ  Online Group  ព័ត៌មានទាំងអស់ ប្រសិនបើចង់ផ្ដល់ថវិកាឧបត្ថមជូនដល់លោក សូមទាក់ទងសាមីខ្លួនផ្ទាល់តាមរយៈ លេខ ទូរស័ព្ទ 093 21 18 28 ឬតាមរយៈអាសយដ្ឋានខាងលើ ។ ជាមួយគ្នានោះដែរលោក វ៉ា វឌ្ឍនៈ សូមថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលមានក្តីអាណិតអាសូរដល់រូបលោកដែល កំពុងមានការខ្វះខាតក្នុងជីវភាពចំពោះមុខ ហើយជួបគ្រោះថ្នាក់ដោយចៃដន្យពេលធ្វើដំណើរចេញពីធ្វើការ ឆ្ពោះទៅគេហដ្ឋាន ៕