ដល់ពេល​វៀតណាម ចេញមុខ​ប្រឆាំង​ខ្លាំង​ចិន​លើ​ការរំលោភ​ដែន​អធិបតេយ្យ​

​សកម្មភាព​ចិន​ចុងក្រោយ​ក្នុងការ​បំពាក់​សព្វាវុធ​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង បាន​និង​កា្ល​យ​ជា​ប្រធានបទ​មួយ​ដ៏​រសើប​ដែល​ត្រូវបាន​យកទៅ​ជជែក​ទាំង​ក្របខណ្ឌ​តំបន់ និង​ក្របខណ្ឌ​អន្តរជាតិ​។ អ្វី​គួរ កត់សម្គាល់​នោះ ចាប់ផ្តើម​ក្នុង​ឆ្នាំ​២០១៦​នេះ វៀតណាម បានចេញ​មុខ​យ៉ាង​ចំហរ​ក្នុងការ​ប្រឆាំង​ចិន​លើ​សកម្មភាព​ក្នុង​តំបន់​ជម្លោះ​តាមរយៈ​មធ្យោបាយ​ការទូត​។

​លោក Le Hai Binh អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម បាន​ចោទ​សម្មភាព​ចិន​ថា កំពុងតែ​ជំរុញ​នូវ​ការធ្វើ​យោ​ធូប​នីយកម្ម​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដោយ​មិន​ខ្វល់​ពី​ការព្រួយបារម្ភ​របស់​វៀ​ត​ណា​ម និង​សហគមន៍​អន្តរជាតិ​។ ការលើកឡើង​បែបនេះ​ធ្វើឡើង​ក្នុង​សន្និសីទកាសែត​ក្នុង​ក្រុង​ហាណូយ​នៅ​ថ្ងៃទី ២៥ ខែកុម្ភៈ ម្សិលមិញ​។​

​លោក Le Hai Binh បាន​សម្តែង​ការព្រួយបារម្ភ​ថា សន្តិសុខ​ដែនសមុទ្រ សុវត្ថិភាព និង​សេរីភាព​នៃ​ការ ធ្វើ​នាវាចរណ៍​ក្នុង​តំបន់​កំពុង​ស្ថិតក្រោម​ការគំរាមកំហែង​។ នេះ​យោងតាម​ភ្នា​ក់​ព័ត៌មាន Reuters ដែល បាន​ដកស្រង់​សម្តី​អ្នក​ពាក្យ​ដដែល​ដែលថា «​លំនឹង​» នៅ​បណ្តុំ​កោះ​ស្ព្រា​ត​លី (Spratly Islands) និង​បណ្តុំ​កោះ​ប៉ា​រ៉ា​សែ​ល (Paracel Islands) បាន​នឹង​កំពុង​ផ្លាស់ប្តូ​រហើយ​។ លោក ថា អ្វីដែល​សំខាន់ និង គួរ​ឲ្យ​គ្រោះថ្នាក់​នោះ​គឺ ការធ្វើ «​យោ​ធូប​នីយកម្ម​»​នៃ​សមុទ្រ​ខាងកើត ឬ​សមុទ្រ​ចិន​ខាងត្បូង​។

​សូម​រម្លឹក​ផងដែរ​ថា នៅ​ដើមឆ្នាំ​២០១៦ នេះ មាន​របាយការណ៍​ជា​បន្តបន្ទាប់​ចុះផ្សាយ​ដោយ​ក្រុម​អ្នក ស្រាវជ្រាវ​ហើយ​ភាគច្រើន​ក៏បាន​ទទួលស្គាល់​ដោយ​មន្ត្រី​យោធា​អាមេរិក​ផងដែរ​ថា ក្រៅពី​ការចូលទៅ​សាងសង់​កោះ​សិប្បនិម្មិត​ក្នុង​តំបន់​ជម្លោះ ចិន​ក៏បាន​និង​កំពុងតែ​បំពាក់​សព្វាវុធ​ដែល​រួមមាន​ទាំង​ប្រព័ន្ធ​មី​ស៊ី​ល និង​ប្រព័ន្ធ​រ៉ា​ដា​ទៀតផង​។ ហើយ​សកម្មភាព​ទាំងនេះ ត្រូវបាន​សហគមន៍​អន្តរជាតិ មើលឃើញថា​ជា​ការវិវត្ត​ទៅរក​ការធ្វើ យោ​ធូប​នីយកម្ម​នៃ​សមុទ្រ​ចិន​ខាងត្បូង​។

​អ្វី​គួរកត់សម្គាល់​នោះ វៀតណាម​ជា​រដ្ឋ​ទាមទារ​មួយ​ដែល​មិនសូវ​ចេញមុខ​ខ្លាំង​ដូច​ហ្វីលីពីន​នោះ ហាក់ ដូច​ផ្លាស់ប្តូរ​ឥរិយាបថ​ហើយ ពោលគឺ​វៀតណាម​ហាក់ដូច​ជាមាន​សន្ទុះ​ខ្លាំង​ក្នុង​ការចេញមុខ​ប្រតិកម្ម ប្រឆាំង​ចិន​។ កាលពី​ថ្ងៃទី​១៩ ខែកុម្ភៈ កន្លងទៅ វៀតណាម ក៏បាន​ដាក់​កំណត់ហេតុ​ការទូត​ជា​ផ្លូវការ​មួយ​ដើម្បី​ប្តឹង​ទៅកាន់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ពី​ការបំពាន​ដោយ​ចោទថា​ចិន​បាន​បំពាន​ដែន​អធិបតេយ្យ​ខ្លួន​ផងដែរ​។

​យ៉ាងណាក៏ដោយ ការចេញមុខ​ប្រតិកម្ម​របស់​វៀតណាម ក៏​ស្របពេល​ជាមួយនឹង​ការសុំ​កិច្ច​អន្តរាគមន៍ ពី​អាមេរិក​ដើម្បី​បង្កើន​តួនាទី​បន្ថែម​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។ ក្នុងឱកាស​ជំនួប​ក្រៅ​នៃ​កិច្ចប្រជុំ​មេ​ដឹក​នា​កំពូល​អាមេរិក​-​អាស៊ាន​នៅ​ថ្ងៃទី​១៥ និង​១៦ ខែកុម្ភៈ ក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា នៃ​សហរដ្ឋអាមេរិក​កន្លង​ទៅ នាយករដ្ឋមន្ត្រី​វៀតណាម​បាន​សុំ​អាមេរិក​ដើម្បី​អន្តរាគមន៍​រឿងនេះ ។ លោក ង្វៀង តាន់​ស៊ុ​ង បាន​ស្នើសុំ​ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ត្រង់ៗ​ឲ្យ​លោក​បញ្ចេញ​ឥទ្ធិពល​អាមេរិក ក្នុងនាម​មហាអំណាច​ពិភពលោក និង​ចេញ​ផែនការ​សកម្មភាព​ជាក់ស្តែង និង​មាន​ប្រសិទ្ធភាព ដើម្បី​បញ្ឈប់​សកម្មភាព​នានា ដូចជា​យោធា​នីយកម្ម និង​ការ​វាតទី​លើ​តំបន់​ជម្លោះ​ជា​ឯកតោភាគី​ជាដើម​៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​