លោក អូ​បា​ម៉ា ថា​ការងារ​ដំបូង​របស់ខ្លួន​គឺជា​អ្នក​ដួស​ការ៉េម​លក់​

​ប្រធានាធិបតី​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានបញ្ជាក់​ថា​លោក មិន​ភ្លេច​ការងារ​ដំបូង​បំផុត​ជា​អ្នក​ដួស​ការ៉េម​លក់​នៅ​ហាង Baskin-Robbins​ឡើយ​។ លោក​លាតត្រដាង​ពី​ការងារ​ដំបូង​នេះ ក្នុងពេល​លោក ប្រកាស​ពី​កម្មវិធី​គំនិត​ផ្តួចផ្តើម​ការងារ​រដូវក្តៅ​សម្រាប់​យុវវ័យ​អាមេរិក នៅក្នុង​បណ្តាញ​សង្គម LinkedIn កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​។

​យោងតាម​សារព័ត៌មាន​អាមេរិក Politico  លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​លាតត្រដាង​ពី​ការងារ​ដំបូង​របស់លោក ពេល​លោក​នៅ​ជា​យុវជន​ផង​ក្នុង​បណ្តាញ​សង្គម LinkedIn​។ ការងារ​ដំបូង​របស់លោក គឺជា​អ្នក​ដួស​ការ៉េម​លក់​ឲ្យ​ក្រុមហ៊ុន Baskin-Robbins​។

«​ដួស​ការ៉េម​មិន​ស្រួល​ដូច​មើលឃើញ​ឡើយ ហើយ​ខ្ញុំ​មិនមាន​ចំណាប់អារម្មណ​ច្រើន​ទេ​ចំពោះ​ថា​តើ​ការងារ​នេះ​មានន័យ​ដូចម្តេច​ចំពោះ​អនាគត​ខ្ញុំ​។ អាច​ថា ការងារ​រដូវក្តៅ​ដំបូង​បំផុត​របស់ខ្ញុំ​ពិតជា​ល្អ​ឡើយ ប៉ុន្តែ​វា​បង្រៀន​ខ្ញុំ​ពី​មេរៀន​ដ៏​មានតម្លៃ​មួយចំនួន​។ ក្នុងនោះ​មាន​ទំនួល​ខុសត្រូវ ប្រឹងប្រែង​ធ្វើការ​ងារ ចេះ​បែងចែក​ការងារ​មួយ​ជាមួយ​មិត្ត​ភ័ក្តិ ឳ​ពុក​ម្តាយ​និង​សាលារៀន​ផង​»​។ នេះ​ជា​អ្វីដែល​លោក អូ​បា​ម៉ា រៀបរាប់​ក្នុង​គណនី LinkedIn ។​

​លោក​បន្តថា​៖« យើង​កំពុង​ចាប់ផ្តើម​គម្រោង​ផ្តល់ឱកាស​ការងារ​រដូវ​ក្តៅ ដែល​នឹង​ប្រមូលផ្តុំ​រដ្ឋ មេដឹកនាំ​នៅ​មូលដ្ឋាន អង្គការ​សហគមន៍ សាលារៀន និង​ក្រុមហ៊ុន​ជំ​នួន​នានា រួមទាំង​បណ្តាញ​សង្គម LinkedIn ផង​ដើម្បី​ជួយ​ឲ្យ​យុវជន​យុវនារី​អាមេរិក​ចូលប្រឡូក​ក្នុង​ការងារ​ដំបូង និង​ជួយ​ឲ្យ​ពួកគេ​ត្រៀមខ្លួន​សម្រាប់​ការផ្លាស់ប្តូរ​ពី​ពេល​រៀន​វិទ្យាល័យ ទៅកាន់​សាកលវិទ្យាល័យ និង​បន្ត​ទៅធ្វើ​ការងារ​ផង​»​។​

​លោក​ក៏​អគុណ​ដល់​អ្នក​ផ្តល់ឱកាស​ការងារ​ដល់​លោក​ដើម្បី​បានទទួល​បទ​ពោ​សោធន៍​មានតម្លៃ​ជា​អ្នក​ដួស​ការ៉េម​ផងដែរ​។ លោក​ថា​៖ «​ខ្ញុំ​មិនអាច​ភ្លេច​ការងារ​ដំបូង​ខ្ញុំ ឬ​អ្នក​ដែល​បាន​ផ្តល់ឱកាស​ឲ្យ​ខ្ញុំ និង​អ្នក​ដែល​បាន​ជួយ​ខ្ញុំ​ឲ្យ​ដល់​ខ្ញុំ​ដើរមក​ដល់ទី​ន្លែ​ង​ខ្ញុំ​កំពុង​ឈរ​បច្ចុប្បន្ន​»​។​

​ក្រៅពី​រៀបរាប់​ពីបទ​ពិសោធន៍​ធ្វើការ​ងារ​ជា​អ្នក​ដួស​ការ៉េម​លក់ លោក អូ​បា​ម៉ា ក៏បាន​អំពាវនាវ​ឲ្យ​បណ្តា​និយោជក និង ក្រុមហ៊ុន​នានា​ជួយផ្តល់​ឱកាស​ការងារ​សម្រាប់​សិស្ស​និង​យុវជន​ដែល​ចង់បាន​បទពិសោធន៍​ការងារ​ផង​។

​កាលពី​ថ្មីៗ​នេះ លោក អូ​បា​ម៉ា បានដាក់​គម្រោង​ស្នើ​ទៅកាន់​សភា​ដើម្បី​អនុម័ត​ថវិកាជាតិ​ឆ្នាំ ២០១៧​ក្នុងនោះ​មាន​ថវិកា ៦ ពាន់​លាន​ដុល្លារ​ដើម្បី​ជួយ​បង្កើត​ការងារ​ដំបូង​ដល់​យុវជន​អាមេរិក​ជាង​១​លាន​នាក់​។ ថវិកា​ដែល​លោក​ស្នើសុំ​ឆ្នាំនេះ ស្មើ​ជិត​ពីរដង​នៃ​ថវិកា​ដែល​លោក​ស្នើសុំ​កាលពី​ឆ្នាំមុន​៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​