បន្លែ​ពិសេស ៦ មុខ ជួយសង្គ្រោះ​ជីវិត​

Doliprane TVC

​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ​គេ​ឃើញ​មាន​ការវិវឌ្ឍ​និង​ការកើតមាន​ជំងឺ​ថ្មីៗប្លែកៗ​និង​កាច​សាហាវ​រហូត​អាច​សម្លាប់​ជីវិត​មនុស្ស​ក្នុង​រយៈពេល​ខ្លី ។ តើមូល​ហេតុអ្វី​បណ្តាលឱ្យ​លោកអ្នក​ត្រូវ​ប្រឈមមុខ​នឹង​បណ្តា​ជំងឺ​ដ៏​កាច​សាហាវ​ទាំងនេះ ? ឬក៏​បណ្តាលមកពី​របប​អាហារ​ប្រចាំថ្ងៃ ? បើតាម​ការសិក្សា​ស្រាវជ្រាវ​បានឱ្យដឹងថាមនុស្ស​បច្ចុប្បន្ន​ពិតជា​ប្រឈមមុខ​នឹង​ជំងឺ​តម្កាត់​ជាច្រើន​ពោលគឺបណ្តាលមកពី​កង្វះ​ចំណេះដឹង​ទាក់ទង​នឹង​សុវត្ថិភាព​ចំណីអាហារ​ដោយសារ​មុខម្ហូបឬចំណីអាហារ​សព្វថ្ងៃនេះ​មាន​សារ​ធាតុគីមី​សឹងតែ​គ្រប់មុខ ។ ដូច្នេះ​ដើម្បី​ធានាថាសុខភាព​របស់លោក​អ្នក​ចៀស​ផុតពី​ការគំរាមកំហែង​ចូរ​ចាប់ផ្តើម​យកចិត្ត​ទុកដាក់​ពី​ការ​ទទួលទាន​អាហារ​ក៏ដូចជា​បន្លែ​ជាប្រចាំ​ក្នុងនោះ​បន្លែមួយចំនួន​ពិតជា​អាចជួយ​លោកអ្នក​គេច​ផុតពី​ហានិភ័យ​ក៏ដូចជា​បញ្ហាប្រឈម​ទាក់ទិន​នឹង​សុខភាព ។​

១- ស្ពៃ​ស្វ៊ី​ស (Swiss Chard)

បន្លែ​ពិសេស ៦ មុខ ជួយសង្គ្រោះ​ជីវិត​

​របាយការណ៍​បញ្ជាក់ថា​សារជាតិ​ពី​ធម្មជាតិ​ដ៏​សំខាន់​ពីរ​ប្រភេទ​គឺ​អាស៊ីដ​សឺ​រ៉ាំ​ងនិងកែម​ហ្វឺ​រ៉ូ​ល (Kaempfero)មានក្នុង​បន្លែ​ប្រភេទ​នេះ​មាន​ប្រសិទ្ធភាព​បំផុត​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​អុកស៊ីដកម្ម ។ ទន្ទឹមនឹងនេះ​វា​មាន​សមត្ថភាព​ខ្ពស់​ក្នុងការ​រក្សា​តុល្យភាព​សម្ពាធ​ឈាមជួយ​ការពារ​លោកអ្នក​ពី​រោគ​មហារីក​ដែល​បណ្តាលមកពី​ជាតិពុល​ជួយ​កាត់បន្ថយ​ជំងឺ​រលាកក៏ដូចជា​កាត់បន្ថយ​ហានិភ័យ​ក្នុង​ការកើត​ជំងឺ​បេះដូង ជំងឺ​ទឹក នោម​ផ្អែម និង ជំងឺ​រ៉ាំរ៉ៃ​មួយចំនួន​ផ្សេងទៀត ។​

២- បន្លែ​អា​រូ​ហ្គា​ឡា​(Arugula) សហរដ្ឋអាមេរិក
​ប្រភេទ​បន្លែ​ស្លឹក​មួយ​នេះ​មាន​ផ្ទុក​សារជាតិ​នីត្រាត​កម្រិត​ខ្ពស់ដែលមាន​មុខងារ​ជាពិសេស​ក្នុងការ​បង្កើន​លទ្ធភាព​ក៏ដូចជា​ជួយ​សម្រួល​ចរន្តឈាម​រត់និងពង្រឹង​លទ្ធភាព​ផលិតកម្ម​របស់​ឈាម​ជាដើម ។ សារជាតិ​ហ្វា​វ៉ូ​ណ​យ (Flavonoids) ដែលមាន​នៅក្នុង​បន្លែ​អា​រូ​ហ្គា​ឡា​ជួយ​ប្រឆាំង​អាស៊ីដប្រឆាំង​អុកស៊ីដកម្ម​និង​ប្រយុទ្ធប្រឆាំងទៅនឹង​ការវិវឌ្ឍ​ទៅរក​ជំងឺ​បេះដូង​និង​ជំងឺមហារីក​មួយចំនួន​ផ្សេងៗ​ទៀត ។ ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថាវា​ក៏​អាច​ការពារ​រាងកាយ​ពី​បញ្ហា​កើត​ដំបៅ​បាន​ផងដែរ ។​

៣- ស្ពៃ​កូ​ល​ឡា​ដ (Collard Greens)
​ក្នុងចំណោម​បន្លែ​ស្លឹក​បៃតង​ទាំងអស់​ស្ពៃ​កូ​ល​ឡា​ដគឺ​ល្អ​បំផុត​សម្រាប់​ការគ្រប់គ្រង​អាស៊ីដ​ប្រមាត់​ក្រពះ​របស់​លោកអ្នកហើយ​វា​អាចជួយ​កាត់បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​និង​ការពារ​អ្នក​ពី​ជំងឺមហារីក​ផ្សេងៗ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ។​

៤- ស្ពៃ​តឿ​
​ស្ពៃ​នេះ​មាន​ផ្ទុក​សារជាតិ​ប៉ូ​តា​ស្យូ​ម​កម្រិត​ខ្ពស់​ដែលមាន​សារសំខាន់​យ៉ាងខ្លាំង​ក្នុងការ​គាំពារ​ប្រព័ន្ធ​សាច់ដុំ​និង​រក្សាបាន​តុល្យភាព​សម្ពាធ​ឈាម ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​សារជាតិ​វីតាមីន A ពី​ធម្មជាតិ​ដែលមាន​នៅក្នុង​បន្លែប្រភេទ​នេះ​ពិត​ជាមាន​ប្រសិទ្ធភាព​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំដោយ​បង្កើន​សកម្មភាព​ផលិតកម្ម​ជាលិកា​ឈាមសក៏ដូចជា​ឆ្លើយតប​ទៅនឹង​ប្រព័ន្ធ​ការពារ​រាងកាយ​ប្រឆាំង​ទៅនឹង​សារជាតិ​ពុល​ជាដើម ។​

៥- ស្ពៃក្រញាញ់ កាឡេ (Kale)
​បន្លែ​ប្រភេទ​នេះ​ត្រូវបាន​ពិភពលោក​ចាត់ថ្នាក់​ជាបន្លែ​ដែល​ផ្តល់​អត្ថប្រយោជន៍​ឆ្លើយតប​ទៅនឹង​សុខភាព​បានល្អ​បំផុតដោយ​វា​ប្រមូលផ្តុំ​ទៅដោយ​សមាសធាតុ​ការពារ​ជំងឺមហារីក​ដ៏​មាន​ឥទ្ធិពលត្រូវបាន​គេ​ស្គាល់​ថា គ្លូ​កូ​ស៊ី ណូ​ឡេ​ត ឬ កែម​ហ្វឺ​រ៉ូ​ល (Glucosi-nolates ឬ Kaempfero) ។ គ្លូ​កូ​ស៊ី ណូ​ឡេ​ត ឬ កែម​ហ្វឺ​រ៉ូ​ល មានមុខ​ងារ​ដ៏​ចាំបាច់​ក្នុងការ​ការពារ​ជំងឺមហារីក​បេះដូង​រក្សាតុល្យភាព​កម្រិត​ជាតិ​ស្ករ ពង្រឹង​សុខភាព​ឆ្អឹងនិងកាត់បន្ថយ​ជំងឺ​រលាក​ជាដើម ។​

​ក្រៅពីនេះ​សារជាតិ​ល្អៗ​ពី​ធម្មជាតិ​ដែល​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​បន្លែ​នេះ​រួមមាន​ដូចជាឡូ​តេ​អ៊ី​ន (Lutein) ហ្ស៊ី​ហ្សា​ន​ស៊ីន (Zeaxanthin) និង អុកស៊ីដកម្មពិតជា​អាចជួយ​ការពារ​លោកអ្នក​ពី​ជំងឺ​ភ្នែក និង ភាពចុះខ្សោយ​នៃ​ចក្ខុវិញ្ញាណ​ដែល​វិ​វ​ឌ្ឍ​ទៅតាម​អាយុកាល ។​

៦- ស្ពៃ​សាលាដ៍​សង​(Watercress) ក្នុងករណី​ដែល​លោកអ្នក​អាច​ទទួលទាន​បន្លែ​ប្រភេទ​នេះ​បានជា​ប្រចាំ​នោះវីតាមីន K ពី​ធម្មជាតិ​ក្នុង​បន្លែ​នេះ​ពិតជា​អាចជួយ​គ្រប់គ្រងនិងកាត់បន្ថយ​ដំណើរ​ឈាមកក និងកាត់បន្ថយ​ឱកាស​នៃ​ការកើត​ជំងឺ​រលាក​ដែល​អាចឈាន​ទៅដល់​ជំងឺ​រ៉ាំរ៉ៃ ។ គួរ​បញ្ជាក់ថាអំឡុង​រយៈពេល ២ ខែ​ពេញ​បើសិន​លោកអ្នក​ហ៊ាន​ទទួលយក​ការទទួល​ទាន​បន្លែ​ប្រភេទ​នេះ​បានជា​ប្រចាំ និង ជាក់លាក់​នោះច្បាស់​ណាស់​សារធាតុចិញ្ចឹម​មាននៅ​ក្នុង​បន្លែ​ប្រភេទ​នេះ​នឹង​ជួយ​លោកអ្នក​បាន​ក្នុងការ​កាត់បន្ថយ​ការ​ខូច DNA នៅក្នុង​កោសិកា​ឈាមស​ក៏ដូចជាកាត់បន្ថយ​ហានិភ័យ​នៃ​ការកើត​ជំងឺមហារីក​មួយ​ផ្សេងៗ​បាន​ដល់​ទៅ ១០ ភាគរយបើ​ធៀប​ទៅនឹង​មនុស្ស​ដែល​ពុំ​ធ្លាប់បាន​ទទួលទាន​បន្លែ​នេះ ៕ បុត្រ​