តារា​ Facebook​ ធី​ សុវណ្ណ​ថា​ ប្រកាស​ថា​ ចង់​គ្រប់គ្រង​ទូរទស្សន៍​សង្គ្រោះ​ជាតិ​

​កាលពី​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​ កញ្ញា​ ធី​ សុវណ្ណ​ថា​ ដែល​គេ​ស្គាល់​ថា​ជា​តារា​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដ៏​ល្បីល្បាញ​ បាន​ប្រកាស​តាម​ Facebook​ ថា​ នាង​មាន​គម្រោង​ស្នើ​សុំ​សិទ្ធិ​គ្រប់គ្រង​ទូរទស្សន៍​សង្គ្រោះ​ជាតិ​ ។​ តារា​ Facebook​ ដែល​ចូល​ប្រឡូក​ក្នុង​កិច្ចការ​សង្គម​ បន្ទាប់​ពី​ល្បីឈ្មោះ​តាម​រយៈ​ជួយ​ឃោសនា​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ​២០១៣​រូប​នេះ​ បាន​ប្រកាស​ទៀត​ថា​ "​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ទូរទស្សន៍​សង្គ្រោះ​ជាតិ​ដំណើរការ​ឆាប់ៗ​"​ ។​ មិនតែប៉ុណ្ណោះ​ នៅ​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​នេះ​ កញ្ញា​ ធី​ សុវណ្ណ​ថា​ បាន​អះអាង​ទៀត​ថា​ "​នាង​ខ្ញុំ​សុំ​សិទ្ធិ​គ្រប់គ្រង​ទូរទស្សន៍​សង្គ្រោះ​ជាតិ​ដើម្បី​លើក​ស្ទួយ​កិត្តិយស​សង្គ្រោះ​ជាតិ​ឡើង​វិញ​ ។​ រយៈពេល​០៦​ខែ​ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ទូរទស្សន៍​ដំណើរការ​"​ ។​ ការ​ប្រកាស​របស់​កញ្ញា​ ធី​ សុវណ្ណ​ថា​ ដូច្នេះ​ គឺ​ក្នុង​ខណៈ​ទូរទស្សន៍​សង្គ្រោះ​ជាតិ​ដែល​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ និង​ប៉ងប្រាថ្នា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​ទាន់​លេច​ចេញ​ជា​រូបរាង​នៅឡើយ​ ។​

​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រកាស​របស់​កញ្ញា​ ធី​ សុវណ្ណ​ថា​ បែប​នេះ​ ឯកឧត្តម​ អេ​ង​ ឆៃ​អ៊ា​ង​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកណ្តាល​ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​ប្រធាន​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា​នីតិកាល​ទី​៥​ បាន​បញ្ជាក់​តាម​ Facebook​ វិញ​នៅ​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​នេះ​ថា​ "​ការងារ​គ្រប់គ្រង​ទូរទស្សន៍​ព្រះអាទិត្យ​ដែល​ត្រូវ​ចំណាយ​ប្រាក់​រាប់​លាន​ដុល្លារ​ឲ្យ​ដំណើរការ​ មិនមែន​ជា​ល្បែង​សម្រាប់​លេងសើច​ ឬ​ធ្វើ​ប្រជាភិថុតិ​ទេ​ ។​ "​ ។​

​មជ្ឈដ្ឋាន​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ បាន​លើក​ឡើង​ថា​ ទំនងជា​មើលឃើញ​ទូរទស្សន៍​ព្រះអាទិត្យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ប្រជាពលរដ្ឋ​ជា​ច្រើន​ចូលរួម​បរិច្ចាគ​ប្រាក់​តាម​លទ្ធភាព​រៀងៗ​ខ្លួន​ជួយ​ជ្រោមជ្រែង​នោះ​ យឺតយ៉ាវ​ក្នុង​ការ​ដំណើរការ​ពេក​ ទើប​កញ្ញា​ ធី​ សុវណ្ណ​ថា​ ប្រកាស​ចង់​គ្រប់គ្រង​ទូរទស្សន៍​ព្រះអាទិត្យ​ និង​ជំរុញ​ឲ្យ​ទូរទស្សន៍​នេះ​បាន​ដំណើរការ​ឆាប់ៗ​ បំពេញ​បំណងប្រាថ្នា​របស់​ប្រជាពលរដ្ឋ​តែ​ម្តង​ទៅ​ ៕​

តារា​ Facebook​ ធី​ សុវណ្ណ​ថា​ ប្រកាស​ថា​ ចង់​គ្រប់គ្រង​ទូរទស្សន៍​សង្គ្រោះ​ជាតិ​តារា​ Facebook​ ធី​ សុវណ្ណ​ថា​ ប្រកាស​ថា​ ចង់​គ្រប់គ្រង​ទូរទស្សន៍​សង្គ្រោះ​ជាតិ​តារា​ Facebook​ ធី​ សុវណ្ណ​ថា​ ប្រកាស​ថា​ ចង់​គ្រប់គ្រង​ទូរទស្សន៍​សង្គ្រោះ​ជាតិ​

Related