ឡាន​បែន​ដឹក​ដី​បុក​ម៉ូតូ​កិន​ក្មេងស្រី​សិស្ស​វិទ្យាល័យ​ឫស្សីកែវ​២​នាក់​ស្លាប់​យ៉ាង​រន្ធត់​បំផុត​

​ភ្នំពេញ​៖ រថយន្ត​ដឹក​ដី​បាន​បើក​បុក​ម៉ូតូ​១​គ្រឿង​របស់​សិស្សសាលា​ជិះ​គ្នា​៣​នាក់​បាន​ខ្ទាត ក្មេងស្រី​២​នាក់​ចូល​ក្រោម​កង់​រថយន្ត កិន​ស្លាប់​ភ្លាមៗ​យ៉ាង​រន្ធត់​នៅ​កន្លែងកើតហេតុ ចំណែក​យុវជន​អ្នក​ឌុប​ក្មេង​ទាំ​ពីរ​នោះបាន​រងរបួស​ធ្ងន់​។ ហេតុការណ៍​នេះ​បានកើត ឡើង​នៅ​រសៀល​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឫស្សី កែវ​។ បន្ទាប់ពី​បង្កហេតុ​អ្នកបើកបរ​រថយន្ត​បាន​រត​គេចខ្លួនបាត់​។​

​សម្ថ​កិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទី​១​ឈ្មោះ ឡាន់ ចរិយា អាយុ​១៦​ឆ្នាំ និង​ទី​២​ឈ្មោះ ចាន់ សុ​បុ​ណ្ណា​រី អាយុ​១៦​ឆ្នាំ ចំណែក​យុវជន​អ្នកបើកបរ ឈ្មោះ យ៉ា​ត ធារ៉ា អាយុ​១៩​ឆ្នាំ រងរបួស​ធ្ងន់​។ សមត្ថ​ថា​កិច្ច​បាន​បញ្ជាក់ថា មុនពេល​កើតហេតុ រថយន្ត​ដឹក​ដី​ពាក់​ស្លាក​លេខ​ភ្នំពេញ 3D-3432 បានធ្វើ​ដំណើរ​ពី​លិចទៅ​កើត ហើយ​ជនរងគ្រោះ​ទាំង​៣​នាក់ បាន​ជិះ​ម៉ូតូ​បញ្ច្រាស​រថយន្ត​។ លុះដល់​ចំណុច​ផ្លូវ​បំបែ​ប ក៏ត្រូវ​រថយន្ត​មក​បុក​ពេញ​មួយ​ទំហឹង ហើយ​អូស​ម៉ូតូ​ចូលទៅ​ក្រោម​រថយន្ត កិន​ស្លាប់​គរ​លើ​គ្នា​យ៉ាង​អ​ណោ​ច​អ​ធ័​ម​។ សាច់ញាតិ​ក្មេង​សិស្សសាលា​ទាំង​២ នាក់ បាន​ស្រែក​ទ្រហោយំ​ឱប​សព​កូន របស់ខ្លួន​នៅ​កន្លែងកើតហេតុ ។​

ក្រៅតែពី​បន្ទោស​អ្នកបើកបរ​រថយន្ត ពលរដ្ឋ​បាន​ទិតៀន​សាលា​រាជធានី​ភ្នំពេញ​ថា បច្ចុប្បន្ន​បាន​បណ្តែត បណ្តោយ​ឲ្យ​រថយន្ត​ធុន​ធ្ងន់​ចរាចរណ៍​យ៉ាង​អនាធិបតេយ្យ​ពេញ​ក្រុង​បង្ក​ការភ័យខ្លាច និង​គ្រោះថ្នាក់​ដល់​អាយុជីវិត​ពលរដ្ឋ​ជា​ហូរហែ​ដោយ​គ្មាន​ការទទួលខុសត្រូវ​៕

KA-26-02-2016-17 KA-26-02-2016-21 KA-26-02-2016-19 KA-26-02-2016-20