សិច​បំពាន​ភ្លើង​ក្រហម រៀបចំ​ទៅ​ឲ្យ​ដល់​ឋានសួគ៌​

Doliprane TVC

​ការ​មាន​សិច​ក្នុងពេល​មក​រដូវ​មិនមែនជា​រឿង​គួរឱ្យ​ខ្ពើម​ដូចដែល​អ្នកមួយ​ចំនួន​គិត​នោះទេប្រសិនបើ​អ្នកចេះ​ធ្វើឱ្យ​ស្រើបស្រាល​ពុះកញ្ជ្រោល​វា​នឹង​ឈានដល់​ចំណុចកំពូល ។
​យោងទៅលើ​ទស្សនា​វ​ដ្តី​បរទេស Men’s Health.com បាន​ចុះផ្សាយ​ថា ភាគី​ដែល​គិត​ច្រើនឬមិន​ចង់​ មាន​សិច​ក្នុងពេល​មាន​រដូវ​នោះ​គឺ​ភាគី​ស្ត្រី នៅពេល ៣ ភាគ ៤ នៃ​បុរស​ទទួលស្គាល់​ថា​ពួកគេ​ចូលចិត្ត​សិច​បំពាន​ភ្លើង​ក្រហម ។ ប៉ុន្តែ ៥៤ ភាគរយ ប្រាប់ថា​អាចមាន​សិច​បំពាន​ភ្លើង​ក្រហម​ល្គឹកណា​ស្ត្រី​នោះ​ជា​សង្សារ​កំណាន់ចិត្ត ឬ ជា ភរិយា​ប៉ុណ្ណោះ ។​

សិច​បំពាន​ភ្លើង​ក្រហម រៀបចំ​ទៅ​ឲ្យ​ដល់​ឋានសួគ៌​

​ប្រសិនបើ​អ្នក​អាច​មើលរំលង​ភាព​ប្រឡាក់ប្រឡូស​នៃ​ឈាមរដូវ ជួនកាល​អ្នក​អាចជាប់ចិត្ត​នឹង​សិច​បំពាន​ភ្លើង​ក្រហម​ដូចដែល​លោកស្រី Sara Gott fried ជា​គ្រូពេទ្យ និងជា​អ្នកសរសេរ​សៀវភៅ The Hormone Cure ដែល​បាន​ចុះផ្សាយ​ថាក្នុងពេល​រដូវ​មក​ថ្ងៃ​ដំបូងៗ​កម្រិត​អ័រម៉ូន​អេ​ស្ត្រូ​ជេន​ស្ថិតក្នុង​កម្រិត​ទាប ។ បន្ទាប់ពីនោះ​កម្រិត​អ័រម៉ូន​នេះ​នឹង​កើនឡើង​ខ្ពស់​រួមទាំង​អ័រម៉ូន​តេ​ស្តូ​ស្តឺ​រ៉ូ​ន​ផងដែរដែល​នេះហើយ​ជា​មូលហេតុ​ធ្វើឱ្យ​អ្នក​ងាយ​មាន​អារម្មណ៍​ស្រៀវ​ស្រើប​កាន់តែខ្លាំង ។

​លោកស្រី​វេជ្ជបណ្ឌិត Sara ក៏បាន​ឱ្យដឹងទៀតថា​«​ចំពោះ​ស្ត្រី​ខ្លះភាព​រំភើប​ដុត​រោល​អារម្មណ៍​ដែលបានធ្វើឱ្យ​រឿង​ដែល​ត្រូវ​ហាម ឬ រឿងដែល​គិតថា​មិន​សមរម្យ វា​កាន់តែ​រំ​ញាច​អារម្មណ៍​ចំណង់​ផ្លូវ ភេទ​របស់​នាង ។ អាច​និយាយ​ត្រង់ៗ​បាន​ថា​សិច​បំពាន​ភ្លើង​ក្រហម​ក្នុងពេលនោះ​នឹង​ពុះកញ្ជ្រោល​រោលរាល​ជាទីបំផុត​» ។ ​ទោះបីជា​អ្នក​ចង់​កាន់សីល​តម​កិច្ចការ​លើ​គ្រែ​ក្នុងពេល​រដូវ​មក​ម្តងៗក៏ដោយ ប៉ុន្តែ​យូរៗ​អ្នក​អាច​សាកល្បង​ម្តង ព្រោះ​អ្នកជំនាញ​ខាង​សិចលោក Amy Levine ដែលជា​អ្នកបង្កើត​គេហទំព័រ Ignite Your Pleasure.com បាន​ណែនាំ​ថាពេល​មក​រដូវ​ថ្ងៃ​ដំបូងអ្នក​អាច​គេង​ស្តូក​នៅលើ​គ្រែ​មាន​ថង់​ទឹក​ក្តៅ​ដាក់​ស្អំ​លើ​ក្បាលពោះ ។

នៅពេល​បាត់​ឈឺពោះហើយ​ឈាមរដូវ​ចាប់ផ្តើម​នៅសល់​តិចៗ នេះ​ជា​ឱកាស​ដ៏​ល្អ​សមរម្យ​មួយអាច ឱ្យ អ្នក​សាកល្បង​មានសិច​បំពាន​ភ្លើង​ក្រហម​ជាមួយ​គូស្នេហ៍​«​មាន​សំណើម​ល្អជា​និច្ច ព្រោះរដូវ​គឺជា​ទឹករំអិល​ធម្មជាតិ​មួយ ហើយ​ការ​បាន​ឈានដល់​ចំណុចកំពូលគឺជា​ឱសថ​បំបាត់​អាការ​ឈឺ​ចុក​រដូវ​បាន​យ៉ាង​ប្រសើរ​បំផុត​» ។​អាន​មកដល់​ចំណុច​នេះ​ប្រសិនបើ​អ្នក​ចង់​សាកល្បង​បើករថយន្ត​បំពាន​ភ្លើង​ក្រហម យើង​មាន​ដំបូន្មាន​ពី​ក្រុម​អ្នកជំនាញ​មក​ជម្រាបជូន ៖

-​មុននឹង​មាន​សិច​ត្រូវ​ក្រាល​លើ​គ្រែ​ដោយ​កន្សែងពោះគោ​ពណ៌​ចាស់ៗ ដូចជា​ពណ៌​ខ្មៅ ពណ៌ប្រផេះ ឬ ពណ៌​ខៀវ (​កន្សែង​នោះ​ជា​កន្សែង​ដែល​ប្រើ​សម្រាប់​មក​រដូវ​ប៉ុណ្ណោះ​) ។
-​ត្រូវ​ប្រើ​ស្រោមអនាម័យ​សាច់​ឡា​ថិ​ច (Latex) ព្រោះ​ពេល​ប្រឡាក់​ឈាមរដូវ​វា​ងាយ​ដោះចេញ ។
-​រៀបចំ​កន្សែងពោះគោ​ទុក​នៅក្បែរ​គ្រែ ។​
-​ត្រូវ​ប្រើ​ក្បាច់​ណា​ដែល​អាចជួយ​ការពារ​កុំឱ្យ​ប្រឡាក់​ដូចជា គេង​ផ្ងារ ឬ ផ្អៀង​មិនត្រូវ​ធ្វើ​ខុសទំនង​ដោយ​ប្រើ​ក្បាច់​ស្រី​នៅ​ពីលើលើកលែងតែ​អ្នក​ទាំងពីរ​ចិត្តសឿង​ដូចគ្នា ។

​អ្វីដែល​សំខាន់​នោះ​គឺ​ការ​សាង​អារម្មណ៍​ឱ្យ​សប្បាយឱ្យមាន​សេចក្តីសុខ​ស្រួល ត្រូវ​ឈរលើមូលដ្ឋាន​សុវត្ថិភាព ។ តាម​ការស្ទង់មតិ​បុរស​ក្នុង​ទស្សនា​វ​ដ្តី Men’s Heath បានឱ្យដឹងថា បុរស ៤៤ ភាគរយ ការ​មាន​សិច​កំលុងពេល​ដៃគូ​មក​រដូវ​ជា​ឱកាសល្អ​មួយ​សម្រាប់​ការ​ស៊ក​បញ្ចូលឬមិន​ប្រើ​ស្រោមអនាម័យ ។ ទោះបីជា​ដូច្នេះ​ក៏ដោយ​ក្រុម​អ្នកជំនាញ​បាន​ព្រមាន​ថាទោះបីជា​អ្នកមាន​សិច​ក្នុងពេល​មក​រដូវ ប៉ុន្តែ​ឱកាស​មាន​ផ្ទៃពោះ​ក៏មានដែរ រួមទាំង​ជំងឺ​ឆ្លងតាម​ការរួម​ភេទ​ផ្សេងទៀត​ដូចជារោគ អេដស៍ ឬ រលាក​ថ្លើម ជាដើម ។ ដូច្នេះ​មិន​ចំពោះ​ថា​អ្នក​ទាំងពីរ​មាន​សិច​ពេលណា​ជា​ពេលណា​ទេគឺ ត្រូវ​ប្រើ​ស្រោមអនាម័យ​ជានិច្ច ៕​