មាន​ជនអនាមិក​ប្រើ​អំណាច​ ACU​ គំរាម​ជំរិត​ទារប្រាក់​អភិបាលក្រុង​ស្វាយ​រៀង​ និង​ប្រធាន​មន្ទីរ​៣​នាក់​ទៀត​

​ទំនងជា​ឈ្វេងយល់​ឃើញ​ថា​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU)​ដែល​មាន​ឯកឧត្តម​បណ្ឌិត​ ទេស​រដ្ឋមន្ត្រី​ ឱម​ យ៉ិ​ន​ទៀង​ ជា​ប្រធាន​ មាន​អំណាច​ធ្វើ​ឲ្យ​មន្ត្រីរាជការ​ភាគច្រើន​មាន​បាតដៃ​ប្រឡាក់ប្រឡូស​នឹង​អំពើ​ពុក​រលួយ​ភ័យ​ខ្លបខ្លាច​នោះ​ ទើប​នា​ពេល​ថ្មីៗ​នេះ​មាន​ជនអនាមិក​ប្រើប្រាស់​អំណាច​របស់​ ACU​ ទូរស័ព្ទ​គំរាម​ជំរិត​ទារប្រាក់​ពី​លោក​អភិបាល​នៃ​គណៈ​អភិបាលក្រុង​ស្វាយ​រៀង​ នៃ​ខេត្តស្វាយរៀង​ និង​ប្រធាន​មន្ទីរ​ឋិត​ក្នុង​ដែនដី​ខេត្តស្វាយរៀង​ចំនួន​៣​នាក់​ទៀត​ គឺ​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​(​ដ​ន​សស​)​ ខេត្តស្វាយរៀង​,​ ប្រធាន​មន្ទីរ​សង្គមកិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវ​នីតិសម្បទា​ ខេត្តស្វាយរៀង​ និង​ប្រធាន​មន្ទីរ​កិច្ចការ​នារី​ខេត្តស្វាយរៀង​ ។​

​លោក​ យូ​ ប៊ុ​ន​នី​ អភិបាល​នៃ​គណៈ​អភិបាលក្រុង​ស្វាយ​រៀង​(​ទទួល​បានការ​តែងតាំង​ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៦៩០​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​១០​ ខែមិថុនា​ ឆ្នាំ​២០១១​ ពេល​មាន​ឋានន្តរស័ក្តិ​អនុមន្ត្រី​ថ្នាក់​លេខ​៧)​ បាន​បញ្ជាក់​ប្រាប់​តាម​រយៈពាក្យ​បណ្តឹង​របស់​លោក​ដាក់​ជូន​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយ​រៀង​ថា​ កាលពី​ថ្ងៃ​ទី​២៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​០៩​ព្រឹក​ មាន​ជនអនាមិក​ទូរស័ព្ទ​មក​កាន់​លោក​ ដោយ​អះអាង​ថា​ ជា​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ដែល​បានដឹង​អំពី​រូបភាព​អសកម្ម​ និង​ចំណុចរសើប​នៃ​ការ​ដឹកនាំ​របស់​លោក​ជា​អភិបាលក្រុង​ស្វាយ​រៀង​ ហើយ​បើ​ចង់​ចរចា​បញ្ចប់រឿង​ ត្រូវ​ទូរស័ព្ទ​ទៅ​កាន់​លេខ​ដែល​គេ​ឲ្យ​ ។​

​លោក​ គឹ​ម​ ពិសិដ្ឋ​ ប្រធាន​មន្ទីរ​ ដ​ន​សស​ ខេត្តស្វាយរៀង​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​ប្រមាណ​០៨​និង​៣០​នាទី​ព្រឹក​ មាន​ជនអនាមិក​ទូរស័ព្ទ​មក​លោក​មាន​លេខ​០៩៧​ ៥០១​ ៧៣​ ៤០​ ដោយ​ប្រាប់​ថា​ ជា​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ហើយ​បាន​ចោទសួរ​លោក​ថា​ "​តើ​បញ្ហា​ដីធ្លី​បាន​ធ្វើការ​យ៉ាងណា​ដែរ​ ?​ "​ និង​លោក​បាន​សួរ​តប​ទៅ​វិញ​ថា​ "​តើ​រឿង​ដីធ្លី​អ្វី​ទៅ​ ?​ "​ ពេល​នោះ​ ជនអនាមិក​មិន​បាន​ឆ្លើយ​តប​នឹង​សំណួរ​របស់​លោក​ថា​ បែរជា​បង្វែរ​ដាន​និយាយ​ថា​ បើ​ចង់​ចរចា​បញ្ចប់រឿង​ ត្រូវ​ទូរស័ព្ទ​ទៅ​ឯកឧត្តម​ផ្ទាល់​មាន​លេខ​០១១​ ៤៧៦​ ៩៨២​ ។​

​តម​ក​ទៀត​ ក៏​មាន​ជនអនាមិក​បាន​ទូរស័ព្ទ​ទៅ​កាន់​លោកស្រី​ គង់​ គី​ណា​ ប្រធាន​មន្ទីរ​សង្គមកិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវ​នីតិសម្បទា​ ខេត្តស្វាយរៀង​ និង​លោកស្រី​ ភួង​ សារី​ ប្រធាន​មន្ទីរ​កិច្ចការ​នារី​ខេត្តស្វាយរៀង​ ដោយ​ប្រើ​ល្បិច​ជា​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​តែ​មួយ​ ក្នុង​គោលបំណង​គំរាម​ជំរិត​ទារប្រាក់​ផង​ដែរ​ ។​

​បច្ចុប្បន្ន​ សមត្ថកិច្ច​កំពុង​បើក​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ទៅ​លើ​មុខសញ្ញា​ជន​ទុច្ចរិត​ទាំងនោះ​ហើយ​ ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ ៕​

មាន​ជនអនាមិក​ប្រើ​អំណាច​ ACU​ គំរាម​ជំរិត​ទារប្រាក់​អភិបាលក្រុង​ស្វាយ​រៀង​ និង​ប្រធាន​មន្ទីរ​៣​នាក់​ទៀត​ មាន​ជនអនាមិក​ប្រើ​អំណាច​ ACU​ គំរាម​ជំរិត​ទារប្រាក់​អភិបាលក្រុង​ស្វាយ​រៀង​ និង​ប្រធាន​មន្ទីរ​៣​នាក់​ទៀត​មាន​ជនអនាមិក​ប្រើ​អំណាច​ ACU​ គំរាម​ជំរិត​ទារប្រាក់​អភិបាលក្រុង​ស្វាយ​រៀង​ និង​ប្រធាន​មន្ទីរ​៣​នាក់​ទៀត​មាន​ជនអនាមិក​ប្រើ​អំណាច​ ACU​ គំរាម​ជំរិត​ទារប្រាក់​អភិបាលក្រុង​ស្វាយ​រៀង​ និង​ប្រធាន​មន្ទីរ​៣​នាក់​ទៀត​

Related