ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

រាជធានី​ភ្នំពេញ ៖ នា​វេលា​ម៉ោង​១០ និង​១៥​នាទី​យប់ ថ្ងៃ​ទី​២៦ ខែកុម្ភៈ នៅ​តាម​បណ្ដា​យ​ផ្លូវ​១០៤ កែង​នឹង​វិ​ថី​ព្រះ​ស៊ី​សុវត្ថិ ម្ដុំ​ហាង​ទន្លេសាប សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ។ ប្រភព​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ស្ដ្រី​ដែល​ជា​ជន​រង​គ្រោះ​បាន​ធ្វើ​ដំណើរ​ពីរ​នាក់​កូនប្រុស​ចេញពី​ញ៉ាំ​ការ​គេ​នៅ មជ្ឈមណ្ឌល​កោះ​ពេជ្រ ស្រាប់តែ​មក​ដល់​ចំណុច​កើតហេតុ ក៏​លេចមុខ​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ស៊េរី​២០១៦ ពណ៌​ខ្មៅ​មួយ​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 1FK-9389 ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា​ពី​ត្បួ​ង​ទៅ​ជើង ភ្លាម​នោះ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​កៀង​ជន​គ្រោះ ហើយ​បាន​ឆក់​កាបូប​ពី​ស្ដ្រី​រង​គ្រោះជា​ម្ដាយ​ដែល​ជិះ​ពីក្រោយ ។

ឃើញ​ហេតុការណ៍​ដួច​នេះ​កូនប្រុស​របស់​គាត់​ជា​អ្នក​បើក​ម៉ូតូ​បាន​ប្រទាញប្រទង់​កាបូប​ជាមួយ​ជនសង្ស័យ ហើយ​ជនសង្ស័យ​ជិះ​ម៉ូតូ​គេច​ទៅ​ប៉ះ​ជាមួយ​រ៉ឺ​ម៉ក​បណ្ដាល​ឱ្យ​ដួល ឯ​ជន​រង​គ្រោះ​បាន​ស្ទុះ​ទៅ​ក្របួច​ជនសង្ស័យ​បាន​តែ​ម្ដង ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត​បាន​រត់គេច តែ​ត្រូវ​ជន​រង​គ្រោះ​ស្រែ​កថា​ចោរ​ៗ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​មក​ព័ទ្ធ​ចាប់ និង​បាន​ស្វាគមន៍​ឡើង​ចាស់ដៃ ។

ក្រោយ​ពី​កើតហេតុ​ត្រូវ​បាន​ប្រ​ជ​ពលរដ្ឋ​ទាក់ទង​ទៅ​សមត្ថកិច្ច ដើម្បី​យក​ជនសង្ស័យ​ទៅ​ផ្ដន្ទាទោស ។ ក្នុង​នោះ​គេ​សង្កេត​ឃើញ​កងរាជអាវុធហត្ថ​បាន​មក​ឃាត់ខ្លួន​ជនសង្ស័យ​តាម​ពាក្យបណ្ដឹង​របស់​ស្ដ្រី​រង​គ្រោះ ហើយ​បញ្ជូន​ទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ ដើម្បី​កសាង​សំណុំរឿង ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ។ ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ ប្រជាពលរដ្ឋ​នៅ​ម្ដុំ​នោះ​បាន​លើក​ឡើង​ថា ក្នុងភូមិ​សាស្ដ្រ​ខណ្ឌដូនពេញ កើត​មាន​ចោរឆក់ លួច ប្លន់ ស្ទើរតែ​រៀងរាល់ថ្ងៃ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ព្រមទាំង​ភ្ញៀវ​បរទេស ដែល​មក​ស្នាក់​នៅ​នឹង​កម្សាន្ដ​នៅ​ទីនោះ​មានការ​ខ្លាចរអា​គ្រប់​គ្នា ៕