លោក Gianni Infantino ជាប់ជាប្រធានថ្មី FIFA ជំនួសមិត្តរួមជាតិស្វីសលោក Sepp Blatter

លោក Gianni Infantino ​ប្រធាន​ថ្មី​របស់​សហ​ព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ។ រូបថត FIFAលោក Gianni Infantino បាន​ជាប់​ឆ្នោត​សម្រាប់​តំណែង​ជា​ប្រធាន​ថ្មី​របស់​សហ​ព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ (FIFA) ដើម្បី​ជំនួស​មិត្ត​រួម​ស្វីស​របស់​លោក គឺលោក Sepp Blatter តាម​រយៈស​មាជ​វិសាមញ្ញ​របស់​ស្ថាប័ន​បាល់ទាត់កំពូលនៅ​ក្នុងទីក្រុងហ្សួរិច កាលពី​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៦។

លោក Gianni Infantino អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទាត់ទ្វីបអឺរ៉ុប (UEFA) បាន​ទទួល​សំឡេ​ងឆ្នោតនៅ​ជុំទីពីរ ដោយនាំមុខលោក Sheikha Salman bin Ebrahim al-Khalifa និងព្រះអង្គ​ម្ចាស់ Ali bin al-Hussein។ តាម​រយៈ​សំឡេងគាំទ្រ​១១៥លើ​២០៧​សំឡេង ​បាន​នាំឲ្យ​លោក Infantino ក្លាយ​ជា​ប្រធាន​ FIFA ទី៩ ដោយ​ត្រូវ​កាន់តំណែង​រហូត​ដល់​ឆ្នាំ​២០១៩។

លទ្ធ​នៃការ​បោះឆ្នោត៖
ជុំទីមួយ៖

-ព្រះអង្គ​ម្ចាស់ Ali Bin Al Hussein: ២៧សំឡេង
-លោក Shk.Salman Bin Ebrahim Al-Khalifa: ៨៥សំឡេង
-លោក Jérome Champage: ៧សំឡេង
-លោក Gianni Infantino: ៨៨សំឡែង

ជុំទីពីរ៖

-ព្រះអង្គ​ម្ចាស់ Ali Bin Al Hussein: ៤សំឡេង
-លោក Shk.Salman Bin Ebrahim Al-Khalifa: ៨៨សំឡេង
-លោក Jérome Champage: ០សំឡេង
-លោក Gianni Infantino: ១១៥សំឡេង៕ អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​