របៀប​ស៊ុត​បាល់ ក្បាច់​ Bicycle Kick!

ក្បាច់​ Bicycle Kick ឬ​ក្បាច់​ «កន្ត្រៃ​ហោះ» គឺជា​​ជំនាញ​បាល់ទាត់​កម្រិត​កំពូល​មួយ ​ដែល​​អាច​មាន​ភាព​គ្រោះ​ថ្នាក់ និង​មិន​ងាយ​ធ្វើ​ឡើយ ​សម្រាប់​​កីឡាករ​មិន​មាន​បទ​ពិសោធន៍​ច្រើន។ ប៉ុន្តែ​បើ​​ការ​ប្រើ​ក្បាច់​នេះ​ អាច​ស៊ុត​បញ្ចូល​ទី​ជោគជ័យ​ នោះ​ពិត​ជា​រឿង​អស្ចារ្យ ដែល​​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ស្ញប់ស្ញែង​មិន​ខាន។

 

របៀប​ស៊ុត​បាល់ ក្បាច់​ Bicycle Kick!

របៀប​ស៊ុត​បាល់ ក្បាច់​ Bicycle Kick!

រូបតំណាង៖ Wayne Rooney ស៊ុត​ក្បាច់ Bicycle Kick ជួយ​ Man Utd ឈ្នះ​ Man City ឆ្នាំ២០១១

 

វីដេអូ​ជិត​២​នាទី​ខាង​ក្រោម​នេះ នឹង​បង្រៀន​អ្នក​ពី​របៀប​ស៊ុត​ក្បាច់​ Bicycle Kick ដែល​ក្នុង​នោះ​មាន​៤​ចំណុច​សំខាន់ៗ៖

 

​១. លោត​លើក​ជើង​កម្លាំង​​​ខ្លាំង (ជើង​សម្រាប់​ស៊ុត) របស់​អ្នក​ទៅ​មុខ និង​រក្សា​ជើង​ខ្សោយ​របស់​អ្នក​ខាង​ក្រោយ។

២. លើក​ជើង​ខ្សោយ​របស់​អ្នក​ឡើង ​ហើយ​លោត​ជាមួយ​នឹង​ជើង​ខ្លាំង​ដែល​អ្នក​តែង​ចូល​ចិត្ត​ប្រើ​ប្រាស់។

៣. ​ប្រើ​ប្រាស់​ជើង​កម្លាំង​ខ្លាំង​របស់​អ្នក​ ទាត់​បាល់​បញ្ចូល​ទី។

៤. យក​ដៃ​ទ្រ​ខ្លួន បន្ទាប់​មក​ប្រើ​ប្រាស់​ខ្នង​របស់​អ្នក​ជំនួយ​ពេល​ធ្លាក់​ចុះ​វិញ៕

 

* ដើម្បី​កាន់​តែ​ច្បាស់ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

-ចុចអាន៖ វិធី​ស៊ុត​​បាល់ ​ពេល​​ដាច់​មួយ​ទល់​នឹង​មួយ​ ជាមួយ​អ្នកចាំទី!

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ freekickerz